អគារខ្ពស់ថ្មីបំផុតរបស់ពិភពលោក មានទីតាំងនៅទីក្រុងម៉ាកាវ និងមានឈ្មោះថា MGM Cotai!

ប្រភពពីទីក្រុងម៉ាកាវ របស់ប្រទេសចិនបានលើកឡើងថា អគារ MGM Cotai បានឈ្នះពានរង្វាន់ជាអគារខ្ពស់ ជំនាញផ្នែកព័ត៌មានវិទ្យា ប្រចាំឆ្នាំ (Information Specialist Emporis annual Skyscraper Award)។ អគារដែលមានតម្លៃខ្លួនខ្ទង់ 3.4 ពាន់លានដុល្លារ នេះមានកម្ពស់ 150 ម៉ែត្រ មានរួមបញ្ចូលដោយកាស៊ីណូ និងសណ្ឋាគារ។

MGM Cotai ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក ឈ្មោះ Kohn Pedersen Fox Associates (KPF) ដែលបានឈ្នះពានរង្វាន់នេះកាលពីឆ្នាំមុននិងជាក្រុមហ៊ុន ដែលទទួលខុសត្រូវលើសំណង់អគារខ្ពស់ៗ ជាច្រើនលើពិភពលោក។

អគារនេះត្រូវបានសាងសង់ឡើង ជាទម្រង់ប្រអប់គ្រឿងអលង្ការ 9 របស់ចិនជាន់ត្រួតនៅពីលើគ្នា ដើម្បីបង្កើតបានជាប៉មដែលភ្ជាប់ទំនាក់ទំនងរវាងគ្នា និងគ្នាទៅវិញទៅមក។ ផ្នែកខាងក្នុងរបស់វារួមបញ្ចូលទាំងកាស៊ីណូ និងសណ្ឋាគារ ក៏ដូចជាតំបន់ដែលអាចធ្វើការបានជាច្រើនមុខ មានដំបូលកញ្ចក់ចាំងផ្លាតយ៉ាងស្រស់ស្អាតផងដែរ។

តំបន់នេះពិតជាសក្តិសមនឹងទទួលឈ្មោះថា The Spectacle ហើយត្រូវបានគ្របដណ្តប់ដោយ ផ្ទៃកញ្ចក់ទំហំ 8,073 ម៉ែត្រការ៉េ ដែលរចនាសម្ព័ន្ធទាំងមូលមានទម្ងន់ប្រហាក់ប្រហែលនឹងឡានចំនួន 1 ពាន់គ្រឿងទៅហើយ។

ចំណាត់ថ្នាក់លេខពីរបានទៅលើ La Marseillaise នៅក្នុងតំបន់ Marseille របស់ប្រទេសបារាំង និងត្រូវបានទទួលបន្ទុកសាងសង់ដោយលោក Ateliers Jean Nouvel។ អគារនេះមានកម្ពស់ដល់ទៅ 443 ហ្វីត និងមានរូបសំណាកដ៏អស្ចារ្យ ដែលត្រូវបានលាបពណ៌ចំនួន 30 ពណ៌ផ្សេងៗគ្នា ដើម្បីឆ្លុះបញ្ចាំងពីសោភណ៌ភាពចម្រុះពណ៌នៃទីក្រុង។

វាគ្របដណ្តប់ភាគច្រើនជាពណ៌បៃតង ហើយមានប្រព័ន្ធ Unconventional Cooling System ដែលភ្ជាប់ទៅនឹងសមុទ្រនៅក្បែរនោះ។ បើយោងទៅតាម Emporis វាអាចធ្វើឲ្យផ្នែកខាងក្នុងពោពេញទៅដោយផាសុកភាព តាមដែលអាចធ្វើទៅបាន និងប្រើប្រាស់ថាមពលអគ្គិសនីតិចបំផុត។

តំណែងទីបី បានទៅលើគម្រោងរបស់ KPF មួយទៀតដែលមានឈ្មោះថា “52 Lime Street” មានទីតាំងនៅក្នុងទីក្រុងឡុងដ៏របស់ចក្រភពអង់គ្លេស។ 

អគារនេះមានទម្រង់ស្តើងស្រួច និងអាចឆ្លុះចាំងបានច្បាស់ជាមួយនឹងពន្លឺថ្ងៃ ព្រមទាំងបានគេហៅថា “The Scalpel”។ ការប្រើប្រាសទឹកនៅក្នុងអគារការិយាល័យទាបជាង 45% បើប្រៀបធៀបទៅនឹងអគារផ្សេងៗ និងទទួលបានចំណាត់ថ្នាក់ជាអគារដែលមានការសន្សំសំចៃខ្ពស់បំផុតពី BREEAM (ស្តង់ដាអគារបៃតង)។