សំណង់អាគារសល់ពីរបបណាស៊ីនឹងយកមកធ្វើជាសណ្ឋាគារនាឆ្នាំក្រោយនេះ

នៅឆ្នាំ 1942 កម្មករចំនួន 1.000 នាក់រងគ្រោះដោយរបបណាស៊ី ត្រូវបានគេបង្ខិតបង្ខំឲ្យសាងសង់អាគារ St. Pauli ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ ការកសាងស្ថាបនារចនាសម្ព័ន្ធដ៏ធំនេះត្រូវបានធ្វើឡើងក្នុងរយៈពេលតែ 300 ថ្ងៃប៉ុណ្ណោះ។ ហើយនៅឆ្នាំ 2021 ខាងមុខនេះ អាគារនេះនឹងក្លាយទៅជាសណ្ឋាគារប្រណីត នឹងបើកដំណើរការស្វាគមន៍ភ្ញៀវស្នាក់នៅមកពីគ្រប់ទិសទី។ 

នាពេលថ្មីៗនេះសណ្ឋាគារ អិនអេសគ្រុប បានទទួលកិច្ចសន្យាដែលនឹងអនុញ្ញាតឱ្យពួកគេបើកសណ្ឋាគារថ្មីដែលជាសង្វាក់នៃសណ្ឋាគារឌីគ័រ តុបតែងរៀបចំ នៅក្នុងអាគារនេះ។ តាមរបាយការណ៍ដំបូងបង្ហាញឲ្យដឹងថា នៅទីនោះមានចំនួន 136 បន្ទប់ មានរាំង្គសាល ហាងកាហ្វេ និងភោជនីយដ្ឋានផងដែរ។ អ្វីដែលយើងចាប់អារម្មណ៍ខ្លាំងនោះ គឺរចនាសម្ព័ន្ធដែលភ្ជាប់មកជាមួយប្រវត្តិសាស្ត្រខ្មៅងងឹត ទោះជាយ៉ាងណាក៏ដោយ អ្នកវិនិយោគនឹងបង្កើតប្រាក់ចំណេញជាមួយអាគារនេះ ដោយវានឹងក្លាយជាសណ្ឋាគាររចនាទាន់សម័យជាមួយលក្ខណៈដូចជាការច្នៃប្រឌិតថ្មី។ អាគារ St.Pauli Bunker នេះគឺជាប៉មមួយក្នុងចំនោមប៉ម 8 យ៉ាង (ប៉មផ្ទុកកាំភ្លើងប្រឆាំងយន្តហោះធន់ធំៗ ដែលជាជម្រកវាយប្រហារតាមអាកាសសម្រាប់ជនស៊ីវិល) ដែលត្រូវបានសាងសង់តាមការបញ្ជារបស់ហ៊ីត្លែរ ដើម្បីឆ្លើយតបនឹងការវាយឆ្មក់របស់សម្ព័ន្ធមិត្ត។ បន្ទាប់ពីសង្គ្រាមវាត្រូវបានគេកំណត់ថាបរិមាណរំសេវផ្ទុះដែលយកទៅកម្ទេច បានធ្វើឱ្យខូចខាតដល់អ្នករស់នៅក្បែរនាពេលនោះ។ 

នៅឆ្នាំ 1950 វាត្រូវបានប្រើដើម្បីចាក់ផ្សាយរូបភាពទូរទស្សន៍ដំបូងគេនៅប្រទេសអាឡឺម៉ង់។ វាបានក្លាយជាកន្លែងនៃក្លឹបរាត្រី សាលាតន្ត្រី និងការិយាល័យ។ ថ្មីៗនេះ ដំបូលខាងលើត្រូវបានគេកែច្នៃក្លាយជាសួនច្បារសាធារណៈ។ ដូច្នេះទើបសណ្ឋាគារល្បី អិនអេសគ្រុប វិនិយោគ និងរៀបចំឡើងវិញនៅរចនាសម្ព័ន្ធខាងក្នុង អាចទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនទៅលេងប្រទេសអាល្លឺម៉ង់នាពេលខាងមុខ។