ភាពលេចធ្លោនៃទីក្រុងកាស៊ីណូម៉ាកាវល្បីមកដល់សព្វថ្ងៃ

ម៉ាកាវត្រូវបានផ្សារភ្ជាប់ជារដ្ឋធានីកាស៊ីណូរបស់ពិភពលោកមួយ ដោយបានទាញយកនូវប្រាក់ចំណូលពីតំបន់កាស៊ីណូ Las Vegas នៅសហរដ្ឋអាមេរិកកាលពីជាងមួយទសវត្សរ៍មុន។ អតីតម៉ាកាវជាទឹកដីរបស់ព័រទុយហ្កាល់ នៅចន្លោះឆ្នាំ 1557 និង 1999 តំបន់រដ្ឋបាលពិសេសនៃប្រទេសចិនបានគ្រប់គ្រងដើម្បីការពារការលាយបញ្ចូលគ្នាតែមួយនៃវប្បធម៌បូព៌ា និងបស្ចិម។ ភាសាជាច្រើនដូចជាព័រទុយហ្កាល់ ចិនកាតាំង និងអង់គ្លេសកាន់តែមានការប្រើប្រាស់ខ្លាំងឡើង ចិនកុកងឺនៅតែបន្តប្រើព្រោះភាគច្រើនទាក់ទងមុខម្ហូប និងសញ្ញានានានៅទីនោះ ខណៈដែលមជ្ឈមណ្ឌលប្រវត្តិសាស្ត្រម៉ាកាវដែលចុះបញ្ជីដោយយូណេស្កូយោលនៅចន្លោះផ្លូវថ្មភក់ និងវិហារដែលមានរចនាបថបែប Baroque បង្ហាញពីអគារលំនៅដ្ឋានរបស់ចិនកន្លែងតាំងពិព័រណ៍ប្រពៃណី និងព្រះពុទ្ធសាសនារាប់មិនអស់។ 

ម៉ាកាវមានទឹកដីតូចចង្អៀតមានទំហំក្រោម 13 ម៉ាយការ៉េ។ នៅពេលដល់ទីនោះ សូមកុំខកខានទៅប្រាសាទដែលនៅសេសសល់ មានដូចជាវិហារ St. Paul, Guia Fortress និង Lighthouse, Senado Square, និង A-Ma ។ នៅលើទឹកភូមិតាប៉ា បានឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ម៉ាកាវដែលកំពុងវិវឌ្ឍន៍តាមដងផ្លូវដែលមានតូបអាហារ ហាងកាហ្វេទំនើបៗ និងហាងរចនាម៉ូដឡូយៗ។ សម្រាប់ភាពអស្ចារ្យនិងភាពទាក់ទាញសូមឆ្ពោះទៅកាន់ភាគខាងត្បូងទៅកោះកូតូយស្ទ្រី សម្រាប់សណ្ឋាគារប្លែកៗ រួមទាំងការបន្ថែមនាពេលថ្មីៗនេះដូចជា MGM Cotai និង Wynn Palace ចូលរួមជាមួយ Venetian ម៉ាកាវដែលបានបើកនៅឆ្នាំ 2007។

នេះក៏ជាកន្លែងដែលអ្នកនឹងឃើញថាម៉ាកាវធំជាងនេះទៅទៀត។ ការកំសាន្តផ្សេងទៀតមានដូចជា កម្មវិធីដែលដំណើរការបានយូរបំផុត និងមានធំបំផុត គឺផ្ទះទឹករាំ រួមមានការប្រគំតន្ត្រី និងការសម្តែងអន្តរជាតិនានាធ្វើឱ្យភ្ញៀវទេសចរកាន់តែរីករាយ។ ក្រៅពីនេះទៅទៀត គេបានដាក់ឈ្មោះថាជាទីក្រុងប្រកបដោយការច្នៃប្រឌិតផ្នែកអាហារបំប៉នដោយ យូណេស្កូក្នុងឆ្នាំ 2018 ម៉ាកាវបានទាក់ទាញមុខម្ហូបតាមម្ហូបជនជាតិម៉ាកាវ ដែលជាឥទ្ធិពលលាយចូលគ្នាពីព័រទុយហ្កាល់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អាហ្វ្រិក និងចិន។ អាហារសម្រន់ក្នុងស្រុករបស់គេ មានដូចជាសាច់មាន់អាហ្រ្វិក និងប៊ីកាឡាហាវ (គុយទាវស្ងួត) នៅភោជនីយដ្ឋានដែលរួមគ្នាមានដូចជាភោជនីដ្ឋានអេស្បាកូកូលីបូបា អេឡូឆា និងលីតូរ៉ាល់។ 

ស្ពានហុងកុង ឆ្លងទៅចូហៃ និងម៉ាកាវដែលបានបើកនាពេលថ្មីៗនេះត្រូវបានគេប្រកាសថាជាវិស្វកម្មដ៏អស្ចារ្យ និងជាការឆ្លងកាត់សមុទ្រវែងជាងគេបំផុតនៅលើពិភពលោក។ ទោះយ៉ាងណាក៏ដោយវានឹងមិនចំណេញពេលវេលាច្រើនទេ ប្រសិនបើអ្នកទៅលេងម៉ាកាវតាមរយៈហុងកុងដែលជាផ្លូវធម្មតាសម្រាប់អ្នកដំណើរអន្តរជាតិ។ មធ្យោបាយរីករាយបំផុតដើម្បីទៅដល់ម៉ាកាវ គឺនៅតែឆ្លងកាត់សាឡាង (ប្រហែលមួយម៉ោងពីហុងកុង) ។