គំនូរ 3D នៅសារមន្ទីរអាតប៊ុក (Art Box) ខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍!

សារមន្ទីផ្ទាំងគំនូរ 3D ធំដំបូងគេនៅប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងខេត្តសៀមរាប កំពុងទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ យ៉ាងខ្លាំងដោយគេអាចទទួលបានអ្នកទស្សនាចាប់ពី ២០០ នាក់ទៅ ៣០០ នាក់ក្នុងមួយថ្ងៃៗ បើតាមសម្ដីរបស់កញ្ញា ម៉ី ធីតា ប្រធានទំនាក់ទំនងទីផ្សារ របស់សារមន្ទី 3D អាតប៊ុក (Art Box)។ ភាពទាក់ទាញនេះ ក៏ដោយសារតែសារមន្ទីមានផ្ទាំងគំនូរធំៗបែប 3D ដំបូងគេ អាចបន្លំភ្នែករបស់យើង និងបានបង្ហាញ Gallery ជាច្រើនទីតាំង សម្រាប់ឲ្យលោកអ្នកផ្ដិតយករូបភាពយ៉ាងស្រស់ស្អាត ហាក់ដូចជាទិដ្ឋភាពពិតៗយ៉ាងអញ្ចឹងដែរ។

សារមន្ទីរអាតប៊ុក (Art Box) នេះត្រូវបានបង្កើតឡើងអស់រយៈពេល ២ ឆ្នាំមកហើយ ដែលគេធ្វើការវិនិយោគលើផ្ទៃដី ១ ហិចតា មានទីតាំងស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានវិចិត្រករមកពីប្រទេសកូរ៉េ បង្ហាញនូវអច្ចរិយវត្ថុលើផ្ទាំងគំនូរ ១៥០ ផ្ទាំង រួមមានទាំងនៅតំបន់អាស៊ីនិងអឺរ៉ុប សរុបប្រមាណ ៤០ ប្រទេស។ ហើយមកទល់ពេលនេះ គេទទួលបានភ្ញៀវទេសចរណ៍ជាតិទាំងកុមារ វ័យជំទង់ ទាំងភ្ញៀវអន្តរជាតិចិន កូរ៉េ និងភ្ញៀវទេសចរណ៍មកពីបច្ចឹមលោក -ល- ដោយតម្លៃសំបុត្រទស្សនា មានតម្លៃ ៣ ដុល្លារសម្រាប់កុមារ និង ៥ ដុល្លារសម្រាប់មនុស្សពេញវ័យជនជាតិខ្មែរ ចំណែកឯភ្ញៀវអន្តរជាតិវិញ គឺមានតម្លៃ ៦.៦ ដុល្លារសម្រាប់កុមារ និង ៩.៩ ដុល្លារសម្រាប់មនុស្សពេញវ័យ។

សម្រាប់សារមន្ទី គំនូរ 3D បែបនេះ យើងធ្លាប់តែឃើញមាននៅតាមបណ្ដាប្រទេសដែលជាទិសដៅទេសចរណ៍ធំៗប៉ុណ្ណោះ ដូចជានៅប្រទេសកូរ៉េ ទីក្រុងម៉ានីល ទីក្រុងប៉ាតាយ៉ា ទីក្រុងម៊ែលប៉ន និងក្រុងសៀងហៃ ជាដើម។ ប៉ុន្តែពេលនេះ វាក៏មាននៅក្នុងប្រទេសកម្ពុជាយើងផងដែរ ហើយចំណែកឯផ្នែក Gallery ធំៗគឺមានចំនួន ៩ កន្លែងដូចជា Gallery រូបភាពស្ពិនភ្នែក, សត្វសមុទ្រ, សត្វព្រៃ, រូបភាពអច្ឆរិយវត្ថុនៅអឺរ៉ុប, អរិយធម៌នៅអេស៊ីប, អច្ឆរិយវត្ថុទាំង ៧, គំនូរល្បីៗ, និងគំនូរនៅរមរណីដ្ឋានប្រវត្តិសាស្ត្រអង្គរជាដើម។ 

ទស្សនារូបភាពមួយចំនួនទៀត នៅសារមន្ទីគំនូរ 3D អាតប៊ុក (Art Box)

 

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប