សារមន្ទីរ Louvre ដ៏ល្បីល្បាញរបស់បារាំង បានបើកដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានរារាំងដោយក្រុមអ្នកធ្វើកូតកម្ម

សារមន្ទីរ Louvre នៅទីក្រុងប៉ារីស ដែលជាសារមន្ទីរដែលមានភ្ញៀវទស្សនាច្រើនបំផុត នៅលើពិភពលោកបានបើកដំណើរការឡើងវិញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានបិទដោយកម្មករដែលធ្វើកូដកម្ម លើផែនការរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធសោធន របស់ប្រទេសបារាំង។

កាលពីថ្ងៃសុក្រកន្លងទៅ មានភ្ញៀវទេសចរ រាប់រយនាក់រងនូវការខកចិត្ត និងបានប្រមូលផ្តុំគ្នានៅខាងក្រៅ Louvre ដែលមានអ្នកខ្លះ បានជេរប្រមាថទៅលើក្រុមកូដករ ដែលបានបិទច្រកចូលទៅក្នុងសារមន្ទីរ។

នេះជាលើកទីមួយហើយ ចាប់តាំងពីការធ្វើកូដកម្មចាប់ផ្តើមនៅថ្ងៃទី 5ធ្នូ ដែលសារមន្ទីរបានបិទទ្វារទាំងស្រុង ទោះបីជាវាត្រូវបានបង្ខំឱ្យបិទកន្លែងតាំងពិពណ៌មួយចំនួន កាលពីខែមុនក៏ដោយ។

មេដឹកនាំសហជីព កំពុងព្យាយាមពង្រីកការប្រឆាំងចំពោះកំណែទម្រង់ប្រាក់សោធន ដែលស្នើឡើងដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Emmanuel Macron ដែលបានបង្កឱ្យមានកូដកម្ម ដឹកជញ្ជូនយូរបំផុត នៅប្រទេសបារាំងក្នុងរយៈពេលជាច្រើនទសវត្សរ៍។

សហជីពកំពុងតែស្វះស្វែងរកដំណោះស្រាយទីពីរនៅពេលសកម្មភាពនេះ ចាប់ផ្តើមធ្វើចលនា ដោយបានធ្វើឲ្យសមាមាត្រទៅលើកម្មករដែលធ្វើកូដកម្ម នៅប្រតិបត្តិករផ្លូវដែកជាតិ SNCF ធ្លាក់ចុះតិចជាង 5% កាលពីថ្ងៃសុក្រ។

ការផ្លាស់ប្តូរនេះមានគោលបំណង បង្កើតប្រព័ន្ធប្រាក់សោធននិវត្តន៍តែមួយ ពីរបបចំនួន 42 ដាច់ដោយឡែកពីគ្នា នៅក្នុងប្រទេស ដែលផ្តល់ការចូលនិវត្តន៍មុនពេលកំណត់ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដល់កម្មករ អ្នកធ្វើការ ក្នុងវិស័យសាធារណៈ ក៏ដូចជាមេធាវី អ្នកព្យាបាលរាងកាយបែប Therapists និងសូម្បីតែបុគ្គលិកនៅ Paris Opera ក៏ដោយ។

ដោយឡែក ក្រុមអ្នករិះគន់និយាយថា វានឹងបង្ខំមនុស្សរាប់លាននាក់ ឱ្យធ្វើការកាន់តែយូរសម្រាប់ប្រាក់សោធន តូចជាងមុន។

គួរបញ្ជាក់ផងដែរថា Louvre ដែលស្ថិតនៅជិតច្រាំងនៃសមុទ្រ Seine បានទទួលភ្ញៀវ 9.6 លាននាក់ កាលពីឆ្នាំមុនដែលភាគច្រើនជា ជនបរទេសរួមមានជនជាតិអាមេរិក ចិន និងអឺរ៉ុប។