កន្លែងស្នាក់នៅប្លែក នៅក្នុងព្រៃនៅប្រទេសថៃមួយនេះ ផ្តល់ទេសភាពស្រស់ស្អាត និងអាចឲ្យភ្ញៀវសម្រាកនៅជិតសត្វដំរីបាន!

នៅក្នុងអត្ថបទមុនៗ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រាកដជាបានឃើញ និងបានស្គាល់ពីសណ្ឋាគារបែបពពុះសាប៊ូ ឬ (Bubble Hotels) ជាច្រើនដែលផ្តល់នូវទេសភាពដ៏អស្ចារ្យរួចមកហើយ ប៉ុន្តែនាពេលថ្មីៗនេះ នៅ Thailand’s Anantara Golden Triangle Elephant Camp & Resort បានរៀបចំទីកន្លែងសម្រាកសម្រាប់ដៃគូស្នេហា ឬគូភរិយាថ្មីថ្មោង អាចគេងលក់បានយ៉ាងស្កប់ស្កល់នៅក្នុងធម្មជាតិ ចំណោមសត្វព្រៃផ្សេងៗ រួមទាំងសត្វដំរីទៀងផង។ ទីកន្លែងស្នាក់នៅដែលមានរាងដូចជាពពុះ Bubble នេះមានផ្ទាំងកញ្ចក់ពទ្ធជុំវិញថ្លា ដែលអាចឲ្យភ្ញៀវមើលធ្លុះទេសភាពទៅទេសភាពនៅខាងក្រៅបាន ថែមទាំងមានម៉ាស៊ីនត្រជាក់ និងបន្ទប់ទឹក នៅក្នុងនោះស្រាប់ទៀតផង។

កន្លែងស្នាក់នៅនេះ ត្រូវបានគេឲ្យឈ្មោះថា “Jungle Bubble” ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Eye in the Sky។ ពួកគេត្រូវបានផលិតចេញពី polyester fabric និងមានផ្ទៃខាងក្នុងទំហំ 22 ម៉ែត្រការ៉េ។ 

ផ្នែកខាងលើរបស់វា ត្រូវបានលើកឡើងទៅខាងលើ និងអាចចូលទៅខាងក្នុង Jungle Bubble បានតាមរយៈបំពង់ភ្ជាប់នេះ។ នៅផ្នែកខាងក្នុងយើងឃើញមានបន្ទប់គេងមួយ ជាមួយនឹងគ្រែដ៏ធំ និងកន្លែងអង្គុយលេង អមដោយរបស់ដែលអាចអង្គុយបាន មួយចំនួន។ វាមិនមានវាំងននទេ ប៉ុន្តែបន្ទប់ទឹកនៅខាងក្នុងមិនត្រូវបានរចនាឡើងជាទម្រង់ដែលអាចមើលធ្លុះនេះឡើយ វាអាចបិទបាំងបាន។

កន្លែងស្នាក់នៅ Jungle Bubble មានទីតាំងនៅក្នុងរមណីយដ្ឋាន Anatara Golden Triangle Elephant Camp & Resort ដែលមានផ្ទៃដីប្រមាណ 65 ហិកតា ស្ថិតនៅតាមដងទន្លេមេគង្គ នៅភាគខាងជើងប្រទេសថៃ។ ទៅលើសត្វដំរីវិញ គឺពួកវារស់នៅក្នុងជំរុំមួយ ដែលភ្ជាប់មកកាន់រមណីយដ្ឋានមួយនេះ។ 

Anatara Golden Triangle Elephant Camp & Resort ទទួលបានភាពល្បីល្បាញខ្លាំងលំដាប់ពិភពលោក ទៅលើជំរុំដំរីរបស់ខ្លួន ដែលរួមជាមួយនឹងមូលនិធីដំរីអាស៊ាន បង្កើតឡើងសម្រាប់ជួយសង្រ្គោះដំរីដែលជួបគ្រោះថ្នាក់ និងត្រូវការជំនួយពីមនុស្ស ជាពិសេសទៅលើសត្វដំរីដែលត្រូវឈ្មួញខុសច្បាប់ ទិញយកទៅប្រើលើអាជីវកម្ម និងផលប្រយោជន៍ផ្ទាល់ខ្លួន។ 

រហូតមកដល់បច្ចុប្បន្នដំរីជាង 60 ក្បាល ត្រូវបានជួយសង្គ្រោះ ពីតាមផ្លូវទីក្រុង ក្នុងប្រទេសថៃដែលក្នុងនោះ 22 ក្បាល រស់នៅក្នុងបរិវេណព្រៃនៃជំរុំដំរីរបស់រមណីយដ្ឋាននេះ រួមជាមួយក្រុមបង្វិកដំរីទាំងមូល ដែលមានចំនួន 50 នាក់ ដែលទទួលបានការរៀនសូត្រភាសាអង់គ្លេស ប្រព័ន្ធអប់រំសម្រាប់កូនៗ និងប្រាក់ចំណេញ 100% ដែលពួកគេបានមក គឺទទួលបានពីការលក់សម្លៀកបំពាក់ ពីអាជីវកម្មដង្កូវនាងបែបប្រពៃណីរបស់ពួកគេ។

ប្រសិនបើអ្នកចង់ចំណាយពេលមួយយប់ ទៅលើការសម្រាក នៅក្នុង Jungle Bubble អ្នកនឹងត្រូវចំណាយបន្ថែម ក្នុងនាមជាភ្ញៀវនៅ Anantara Golden Triangle Elephant Camp & Resort។ ការចំណាយចាប់ផ្តើមពី 17,700 បាត (ប្រហែល $580) ក្នុងមួយយប់ ពីលើថ្លៃដើមសម្រាប់រមណីយដ្ឋាន។ ការស្នាក់នៅរយៈពេលមួយសប្តាហ៍ នៅក្នុងរមណីយដ្ឋានចំណាយក្នុងតំបន់ អាចនឹងចំណាយ $1,200 អាស្រ័យលើរយៈពេលនៃការស្នាក់នៅ និងពេលវេលាទស្សនា ឬម្ហូបអាហារផ្សេងៗ។