ចិនរងគ្រោះដោយរញ្ជួយផែនដីកម្រិតស្រាលម្ដងទៀត មុនពិធីបុណ្យចូលឆ្នាំចិនមកដល់

ចិន៖ គ្រោះរញ្ជួយដីថ្មីមួយបានកើនឡើង និងបាយវាយប្រហារប្រជាជននៅក្នុងខេត្ត Xinjiang ស្ថិតនៅប៉ែកខាងជើង ឈាងខាងលិចប្រទេសចិន កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះរបស់ប្រជាជនជាច្រើនខ្នង ថែមទាំងបង្កររបួស្នាម និងស្លាប់បាត់បង់ជីវិតផងដែរ។ 

ប្រភពព័ត៌មានរបស់ចិនបានចេញផ្សាយថា គ្រោះរញ្ជួយដីមួយបានកើតមានឡើង កាលពីវេលាម៉ោង ៩:២៧ នាទីយប់ឈានចូលថ្ងៃច័ន្ទទី២០ ម្សិលមិញនេះ នៅតំបន់ Jiashi ស្ថិតក្នុងសង្កាត់ Kashgar នៃខេត្ត Xinjiang។ តាមរបាយការណ៍ចេញផ្សាយឲ្យមជ្ឈមណ្ឌល គ្រោះរញ្ជួយដីរបស់ចិន បានឲ្យដឹងថា កម្រិងរញ្ជួយគឺ ៦.៤ ដែលធ្វើឲ្យមានការភ័យខ្លាច ទៅដល់សំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ ពិសេសអ្នករស់នៅជាន់ខ្ពស់ ដែលទទួលបាននូវការប៉ះទង្គិតនៃកម្រិតរញ្ជួយខ្លាំង ខណៈអ្នកធ្វើដំណើរនៅតាមដងផ្លូវ និងខ្សែរថភ្លើងចំនួន ៩ បានផ្អាកការធ្វើចរាចរណ៍ភ្លាមៗផងដែរ។

ប្រភពព័ត៌មានដដែល បានបន្តឲ្យដឹងទៀតផងដែរថា ក្នុងហេតុការណ៍នោះផ្ទះប្រជាពលរដ្ឋមួយចំនួនបានខូចបាក់បែក ប្រេះស្រាំ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈជាច្រើនផងដែរ និងបង្ករឲ្យមានរបួសស្នាម និងស្លាប់បាត់បង់ជីវិតជនជាតិចិនម្នាក់។ ក្រោយកើតហេតុ អាជ្ញាធរមានសមត្ថកិច្ច និងក្រុមជួយសង្គ្រោះបន្ទាន់ បានចេញប្រតិបត្តិការសង្គ្រោះភ្លាមៗ ដោយជម្លាសប្រជាជនទៅទីកន្លែងមានសុវត្ថិភាព និងមិនអនុញ្ញាតឲ្យត្រឡប់ចូលទៅកាន់កេហដ្ឋានវិញនោះទេ។ តាមរយៈការវាយប្រហារថ្មីមួយនេះត្រូវបានឲ្យដឹងថា ចំណុចកណ្ដាលនៃការរញ្ជួយគឺមានរយៈទទឹង ៣៩,៨៣ ដឺក្រេ និងបណ្ដោយ ៧៧,២១ ដឺក្រេ ស្ថិតក្នុងជម្រៅដីចុះទៅក្រោម ១៦ គីឡូម៉ែត្រ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកជំនាញរបស់ចិន នៅមិនទាន់អាចធ្វើការកំណត់ថា មូលហេតុអ្វីឲ្យបានច្បាស់លាស់នោះទេ ជុំវិញករណីខាងលើ។ យ៉ាងណាក៏ដោយ អាជ្ញាធរចិន ក៏នៅតែបន្តចាត់វិធានការ ស៊ើបអង្កេត ដើម្បីស្វែងរកតម្រុយ នៃការកើតហេតុខាងលើ ដើម្បីយកទិន្នន័យធ្វើការសិក្សា ក្នុងន័យបញ្ជាសហានិភ័យសម្រាប់អនាគត ព្រោះខេត្តមួយនេះធ្លាប់រងគ្រោះដោយសារតែរញ្ជួយដីនេះពីមុនមក ហើយធ្ងន់ធ្ងរជាងនេះទៅទៀត៕