ក្រុមហ៊ុនស្ថាបត្យកម្ម Tadao Ando បានបង្ហាញរូបភាពនៃសារមន្ទីរ He Art នៅភាគខាងត្បូងប្រទេសចិន ក្នុងពេលកំពុងសាងសង់

ក្រុមហ៊ុនស្ថាបត្យកម្ម Tadao និងក្រុមសហការី បានបង្ហាញពីការរចនាបថនៃសារមន្ទីរ He Art ឬ (HEM) ដែលជាសារមន្ទីរសិល្បៈដំបូងគេ សម្រាប់តំណាងឲ្យវប្បធម៌ Lingnan ក្នុងតំបន់ភាគខាងត្បូងប្រទេសចិន។ 

សារមន្ទីរនេះ គ្រោងនឹងបើកដំណើរការនៅថ្ងៃទី 21 មីនា ឆ្នាំ 2020 ជាមួយនឹងការតាំងពិព័រណ៌ដែលរៀបចំឡើងដោយ Feng Boyi និងមានចំណងជើងថា “The Mundane World”។ ក្រុមហ៊ុន Tadao ធ្វើការរចនាសារមន្ទីរនេះឡើងសម្រាប់ជាច្រកចេញចូល នូវសិល្បៈជាច្រើនប្រភេទរបស់ចិន។

វាមានទីតាំងនៅ Shunde ខេត្ត Guangdong  ភាគខាងត្បូងប្រទេសចិន HEM ដែលត្រូវបានបង្កើតឡើងដោយ He Jianfeng នឹងក្លាយជាកន្លែងប្រមូលផ្តុំទៅដោយ សិល្បៈរបស់គ្រួសារ HE ដែលរួមមានជាង 400 Artworks និងទទួលបានការអនុញ្ញាតច្នៃឡើងវិញ ដោយសិល្បករអន្តរជាតិ និងសិល្បករចិនរួមគ្នា។ សារមន្ទីរសិល្បៈក៏នឹងរួមបញ្ចូល Cantonese Opera ដែលមានគំនូរមុខល្ខោន និងការរៀបចំម្ហូបបែប Cantonese។

ដោយទទួលបានការបំផុសគំនិត ពីបរិបទស្ថាបត្យកម្ម និងវប្បធម៌ក្នុងតំបន់ ក្រុមហ៊ុន Tadao Ando បានធ្វើការស្រមៃមើលកន្លែងដ៏ស្រស់ស្អាតបែបវប្បធម៌ ដែលមានភាពថ្កុំថ្កាន និងត្រជាក់ត្រជុំ។ តាមពិតស្ថាបត្យករ បានបង្រៀនខ្លួនឯងដោយផ្អែកលើវិធីសាស្រ្ត យោងតាមគំនិតរបស់គាត់ស្តីពី "cosmology ចិនបុរាណ ទស្សនវិជ្ជា ការប្រើប្រាស់ Western’s style និងទីតាំងភូមិសាស្ត្ររបស់ Lingnan"។ នៅក្នុងផ្នត់គំនិតរបស់គាត់ ពន្លឺធម្មជាតិគឺនឹងផ្តល់ឲ្យតាមលំហូរពីកណ្តាល “sky well” ទៅកន្លែងតាំងពិព័រណ៍។ ជាមួយនឹងទំរង់រាងជារង្វង់តំណាងរូបបដិមាករនេះនឹងបង្កើត “ការងឿងឆ្ងល់ចំពោះគោលការណ៍ ស្ថាបត្យកម្មចិនបុរាណ និងបង្កើតការបកស្រាយទំនើប ដែលរួមបញ្ចូលគ្នាអាចពង្រឹងបេតិកភណ្ឌស្ថាបត្យកម្មទាំងពីរបាន ទាំងខាងកើតនិងខាងលិច” ។

សារមន្ទីរនេះ ក៏បានយកគំរូតាមផ្នែកទឹក ដែលមាននៅក្នុងបេតិកភ័ណ្ឌរបស់ Lingnan ស្ថាបត្យករបានបង្កើតស្រះដែលព័ទ្ធអាគារនិងសម្គាល់ជាផ្លូវចូល។ លើសពីនេះទៅទៀតកន្លែងតាំងពិព័រណ៍ទាំងអស់ មានរាងជារង្វង់លើកលែងតែកន្លែងតាំងពិព័រណ៌ដែលមានរាងការ៉េ (Square gallery) នៅជាន់ផ្ទាល់ដី ដែលរួមបញ្ចូលទាំងហាងលក់សៀវភៅ និងហាងកាហ្វេ។ គម្រោងនេះមានទំហំ 300 ម៉ែត្រការ៉េសម្រាប់ជាកន្លែងអប់រំ។ ទីបំផុតសារមន្ទីរ HEM ត្រូវបានភ្ជាប់ជើងធ្វើដំណើរ ដោយស្ថានីយ៍រថភ្លើងល្បឿនលឿន (Guangzhou South High-Speed Rail Station) និងស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិចំនួន 4 ផ្សេងទៀត។

នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ដែលសារមន្ទីរសិល្បៈរបស់ចិនមួយនេះ នឹងត្រូវបញ្ចប់ការសាងសង់ ដែលក្រុមហ៊ុន Tadao Ando ក៏មានជំនឿថា វានឹងត្រូវបានស្ថាប័នរដ្ឋ និងប្រជាជនរបស់ចិនគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងត្រូវបានរំពឹងទុកថា វាក៏នឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានយ៉ាងច្រើនផងដែរ។