រចនាបថនៃឧទ្យានមាត់ទឹកមួយទឹកមួយនេះ កំពុងទទួលបានចំណាប់អារម្មណ៍ច្រើន ដោយសារតែវាមានលក្ខណៈ ដូចទៅនឹងទីតាំងរបស់ពួកមនុស្សភពផ្សេង

ដោយអនុវត្តតាមសំណើសំខាន់ៗសម្រាប់ទីក្រុង Shenzhen ដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីៗជាច្រើនដែលមានដូចជា MVRDV, និង NBBJ នោះ ពេលនេះក្រុមហ៊ុន MAD Architects បានបង្ហាញចក្ខុវិស័យផ្ទាល់ខ្លួន ចំពោះទីក្រុងដ៏ធំសំបើមរបស់ចិនមួយនេះ។ គម្រោងឧទ្យានវប្បធម៌ (Shenzhen Bay Culture Park) នឹងបង្កើតឧទ្យានសាធារណៈថ្មីមួយនៅមាត់ទឹក ជាមួយនឹងសារមន្ទីរ រោងមហោស្រព និងជាច្រើនទៀត ហើយវានឹងត្រូវកំណត់ដោយ ថ្មដែលសិប្បនិម្មិតមានទំហំធំៗមិនធម្មតា សឹងតែប៉ុនអគារ នៅជុំវិញនោះ។

 

ឧទ្យានវប្បធម៌ Shenzhen នឹងលាតសន្ធឹងលើផ្ទៃដី 51,000 ម៉ែត្រការ៉េ (ប្រហែល 550,000 ហ្វីតការ៉េ)។ វានឹងស្ថិតនៅក្បែរអគារធនធានចិន KPF នៅលើមាត់ទឹក ក្នុងតំបន់ Houhai នៃស្រុក Nanshan ដែលត្រូវបានគេដាក់រហស្សនាមថា «China's Silicon Valley»។

 

លក្ខណៈពិសេសដែលកំណត់បានច្បាស់បំផុតរបស់វានោះ នឹងជាអគារថ្ម ឬ "ថ្មដ៏ធំលោង - Smooth monumental stones"។ ពួកវា នឹងត្រូវបានភ្ជាប់ទៅនឹងសារមន្ទីរមួយ ដែលបំបែកជាអគារខាងជើង និងអគារខាងត្បូង ក៏ដូចជាមានកន្លែងតាំងពិព័រណ៍ផងដែរ។ ភាគច្រើននៃគម្រោងនេះ នឹងត្រូវបានដាក់នៅក្រោមដី និងគ្របដណ្តប់ដោយដំបូលបៃតង រួមទាំងផ្នែកអាជីវកម្មផ្សេងៗ រោងមហោស្រព និងហាងកាហ្វេនៅខាងលើ។

 

បរិវេណទេសភាព នឹងមានលក្ខណៈទូលំទូលាយ ដោយមានទីធ្លាឧទ្យាន ផ្លូវជិះកង់ និងផ្លូវថ្មើរជើង ក៏ដូចជាទីធ្លាក្រោមដីធំៗ។ អាងហែលទឹកដ៏ថ្លាឈ្វេង ចាំងឆ្លុះ នៅចំកណ្តាលនៃទីតាំងនេះ ក៏ត្រូវបានគេស្មានថា ជាអាងហែលទឹកដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ 10,000 នាក់ឯណោះ។ លើសពីនេះទៀត ភ្ញៀវទេសចរនឹងអាចទៅដល់វេទិកាខ្ពស់សម្រាប់មើលទេសភាព នៃទីក្រុង Shenzhen ទាំងមូល និងបណ្តាញទីក្រុងធំទូលាយផងដែរ។ កន្លែងផ្សេងទៀតនឹងមានកន្លែងសម្តែងជាច្រើន និងកន្លែងតាំងពិព័រណ៍សិល្បៈសាធារណៈជាចដើម។

 

ក្រុមហ៊ុននេះបាននិយាយថា “ដំបូលបៃតង និងទីធ្លាសម្រាប់ឈប់សម្រាក គឺជាគ្រឹះនៃឧទ្យានដែលមានវិមាត្របីជ្រុង របស់ប្រជាជននេះ។ វាមិនត្រឹមតែជាកន្លែងសាធារណៈបើកចំហ 24 ម៉ោងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានមុខងារ ជាកន្លែងសម្តែងនិងកន្លែងតាំងពិព័រណ៍ផងដែរ។ ទីតាំងវេទិកាជាច្រើន ត្រូវបានគេរកឃើញនៅតាមទីតាំងទេសភាពផ្សេងៗ ផ្តល់នូវកន្លែងសម្តែងខាងក្រៅ និងតំបន់ពិព័រណ៍សិល្បៈសាធារណៈ ដោយបង្កើតជាកន្លែងដ៏សាកសម សម្រាប់ការរៀបចំសម្តែងសិល្បៈ មហោស្រពតន្រ្តី និងព្រឹត្តិការណ៍ក្នុងស្រុក និងអន្តរជាតិដទៃទៀត ដែលអាចជាកន្លែងផ្លាស់ប្តូរវប្បធម៌ រវាងបណ្តាប្រទេសផ្សេងៗផងដែរ។

 

ឧទ្យានវប្បធម៌ Shenzhen ត្រូវបានបញ្ជាក់ថាកំពុងដំណើរការទៅមុខហើយ ដោយវាត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2023 ខាងមុខ។