ចត្តាលីស័ក ភ្ញៀវទេសចរណ៍នៅ សឹង្ហបុរី អាចធ្វើឡើងនៅទីសំណាក់ឯកជន ចាប់ពីខែវិច្ឆិកាតទៅ

សឹង្ហបុរី៖ ដើម្បីជម្រុញសេដ្ឋកិច្ចឱ្យល្អប្រសើរឡើងវិញ សឹង្ហបុរី បានសហការណ៍ជាមួយរដ្ឋាភិបាល ដែលជាប្រទេសជាមិត្ត ជុំវិញការពង្រឹង និងបើកច្រកទ្វារព្រំដែន ឱ្យមានការចេញចូលឡើងវិញ តែស្ថិតក្រោមការអនុវត្តនូវវិធានការពិនិត្យ និងបង្ការ នៃការឆ្លងនៃជម្ងឺកូវីដ ១៩ ដូចជាការពិនិត្យសុខភាព ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃជាដើម។

ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកពីប្រទេស អេស្តូនី, ហ្វីជី, ហ្វាំងឡង់, ជប៉ុន, ន័រវែស, កូរ៉េខាងត្បូង, ស្រីលង្កា, ថៃ និងតួកគី ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ ដាច់ដោយឡែកពីគេ សម្រាប់រយៈពេល ១៤ (ចត្តាលីស័ក) នៅទីសំណាក់ផ្ទាល់ខ្លួន នៅពេលមកដល់ទឹកដីរបស់សឹង្ហបុរី។ ការសម្រេចនេះ ធ្វើឡើងដោយក្រសួងសុខាភិបាលសឹង្ហបុរី ដោយអនុញ្ញាតឱ្យមានការស្នាក់នៅដោយឯកជន ដោយពុំចាំបាច់អនុវត្តវិធានការ របស់អាជ្ញាធរទៀតនោះឡើយ។

ការចាប់ផ្ដើមអនុវត្តវិធានការថ្មីនេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះតទៅ ពោលគឺភ្ញៀវទេសចរណ៍ មកពីបណ្ដាប្រទេសខាងលើ អាចស្នាក់នៅក្នុងទីសំណាក់ផ្ទាល់ខ្លួនបាន តែត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីមានសមត្ថកិច្ចក្នុងតំបន់ ក្រោមការចូលរួមពីម្ចាស់អគារ ឬទីកន្លែងស្នាក់នៅនោះ។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរណ៍ ដែលត្រូវឱ្យអាជ្ញាធរពិនិត្យ និងតាមដាន ជុំវិញសុខភាពផ្ទាល់ខ្លួន រួមទាំងការពិនិត្យលើរូបរាងកាយ។

ក្រសួងសុខាភិបាលសឹង្ហបុរីបានបញ្ជាក់ថា ការបើកឱ្យមានការស្នាក់នៅថ្មី ជាលក្ខណៈឯកជនបែបនេះ ធ្វើឡើងដើម្បីបង្កើនចំនួនអ្នកធ្វើដំណើរជាអន្តរជាតិឡើយវិញ ហើយវាគឺជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ បន្ទាប់ពីសឹង្ហបុរី បានបាត់បង់ប្រាក់ចំណូល និងសេដ្ឋកិច្ចធ្លាក់ចុះ កាលពីពេលកន្លងទៅ។ ម្យ៉ាងវិញទៀត ការអនុវត្តវិធានការចត្តាលីស័ករយៈពេល ១៤ ថ្ងៃ គឺជាចំនាយរបស់រដ្ឋ ហេតុនេះវិធានការនេះ នឹងត្រូវលុបចោល ចាប់ពីដើមឆ្នាំ ២០២១ តទៅ ពោលគឺបុគ្គលធ្វើចត្តាលីស័ក ត្រូវចំនាយដោយខ្លួនឯងជុំវិញការស្នាក់នៅ ព្យាបាល ជាអាទិ៍។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលសឹង្ហបុរី នឹងឈប់ចំនាយលើថ្លៃសំរាកព្យាបាលទាំងស្រុង ស្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងអ្នកស្នាក់នៅក្នុងប្រទេសគ្រប់រូប ជុំវិញការអនុវត្តវិធានការចត្តាលីស័កនេះ ចាប់ពីខែមករា ឆ្នាំ២០២១ តទៅ។ សម្រាប់ពេលនេះ ស្ថានភាពជំងឺកូវីដ ១៩ នៅសឹង្ហបុរី បានចាប់ផ្ដើមថយចុះវិញហើយ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយចំនួនអ្នកឆ្លងមាន ៥៧,៩៨៧ ករណី ដោយអ្នកជាសះស្បើយមាន ៥៧,៨៨៣ ករណី និងស្លាប់ចំនួន ២៨ ករណី៕