ក្រុមហ៊ុនស្ថាបត្យកម្មមួយ បង្ហាញពីផែនការនៃឧទ្យានដែលមានរាងដូចក្រចកជើងសេះ អណ្តែតនៅលើរលកសមុទ្រ!

អ្នកទាំងអស់គ្នា ប្រហែលជាអាចនៅចាំនូវគម្រោង Little Island park របស់ក្រុមហ៊ុនស្ថាបត្យកម្ម Heatherwick Studio នៅតំបន់ Hudson River របស់ទីក្រុងញូវយ៉ក រួចមកហើយ។ ឥឡូវនេះ ក្រុមហ៊ុនក៏បានធ្វើការបង្ហើបពីគម្រោងមួយផ្សេងទៀត ក្នុងការបង្កើតឧទ្យានស្រដៀងគ្នា ប៉ុន្តែកាន់តែធំ និងកាន់តែមានមហិច្ចតាជាងមុន នៅឯតំបន់មាត់ទឹករបស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ គម្រោងមួយនេះមានឈ្មោះថា “The Cove” ដែលវានឹងជំនួសសំណល់នៃផែ និងចំណតរថយន្តដែលរងការខូចខាត នូវឧទ្យានសាធារណៈដ៏ស្រស់ស្អាត ដែលស្ថិតនៅពីលើរលកសមុទ្រ។

 

គម្រោងនេះត្រូវបានគ្រោងសម្រាប់ Piers 30-32 នៅលើឆ្នេរសមុទ្រសាន់ហ្វ្រាន់ស៊ីស្កូភាគខាងត្បូង និងដូចទៅនឹងឧទ្យាន Little Island ដែលពាក់ព័ន្ធនឹងការដក Piers ដែលមានស្រាប់ចេញ ហើយជំនួសមកវិញ ដោយការសសរបេតុងថ្មី ដែលនៅលើនោះ រចនាសម្ព័ន្ធដែលមានរាងដូចក្រចកជើងសេះ នឹងត្រូវបានតម្លើង។ ជាមួយនឹងទស្សនៈ ដើម្បីបញ្ជាក់ពីអនាគត វាអាចនឹងប្រឆាំងនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ នាពេលអនាគតផងដែរ។

 

សេចក្តីប្រកាសព័ត៌មានបានពន្យល់ថា “ការរចនាដែលធន់និងស្ងប់ស្ងាត់សម្រាប់ The Cove រួមបញ្ចូលទាំងការដកយកចេញទាំងស្រុង និងការជំនួសសសរដែលមានស្រាប់ជាមួយនឹង ប្រព័ន្ធចាក់បេតុងថ្មី និងកាន់តែខ្ពស់ជាងនេះ។ សសរស្តម្ភដែលមានស្រាប់មានអាយុកាល 108 ឆ្នាំ រាប់ទសវត្សមកហើយ វាលើសពីអាយុកាល នៃសេវាកម្មធម្មតាដែលបានប្រើ និងកាន់តែទ្រុឌទ្រោម ហើយបានបាត់បង់នូវសមត្ថភាពរចនាសម្ព័ន្ធ។ អ្វីដែលសំខាន់ជាងនេះទៀតនោះគឺថា Pier Deck និង Pile cap elevations ដែលមានស្រាប់ ស្ថិតនៅក្រោមកម្រិតស្តង់ដារបស់ FEMA [Federal Emergency Management Agency] ផ្អែកលើកម្ពស់ទឹកជំនន់ និងកម្រិតស្តង់ដាអគារ នាពេលបច្ចុប្បន្ននេះ ទោះបីមិនមានបន្ថែមការព្យាករណ៍កម្ពស់ទឹកសមុទ្រក៏ដោយ ក៏វាអាចនឹងកើនឡើងពីចន្លោះ 3 ហ្វីត (0.9 ម៉ែត្រ) ឬច្រើនជាងនេះ នៅថ្ងៃស្អែក។ រចនាសម្ព័ន្ធ Pier ថ្មីមានភាពចាំបាច់ មានភាពត្រឹមត្រូវ សម្រាប់ការពារសុខភាព និងសុវត្ថិភាពមនុស្ស និងផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើតទ្រព្យសម្បត្តិយូរអង្វែង សម្រាប់មនុស្សជំនាន់ក្រោយ និងទាក់ទាញលើការវិនិយោគក្នុងរយៈពេលវែងផងដែរ។”

 

វាពិតជាមើលទៅដូចជាកន្លែងរីករាយមួយ សម្រាប់ចំណាយពេលថ្ងៃរសៀលរបស់មនុស្សទូទៅ ហើយគេចចេញពីភាពអ៊ូអរនៃទីក្រុង។ កន្លែងទំនេរភាគច្រើននឹងត្រូវបានកាន់កាប់ដោយ តំបន់ឧទ្យានកណ្តាល ដែលមានទំហំ 5 acres (2  hectares)។ វារួមបញ្ចូលទាំងការប្រើប្រាស់ទូទៅលើផ្លាហ្សា ដីទំនេរដែលជាកន្លែងដើមឈើដើមក្នុងតំបន់ និងស្មៅលូតលាស់ ដីសើម (Wetland) និងទីធ្លាឬផ្លូវសម្រាប់ថ្មើរជើង ដែលមានរាងពងក្រពើ។ រូបភាព Render ដែលបង្ហាញពីមនុស្សដែលចូលរួមក្នុងសកម្មភាពលេងទឹក/នៅលើទឹក ហើយផ្ទាំងកញ្ចក់សម្រាប់បញ្ចាំងវីដេអូ (cinema screen) នឹងត្រូវដាក់ នៅចំកណ្តាលឧទ្យានតែម្តង។ ឧទ្យាននេះក៏នឹងត្រូវបានភ្ជាប់ ដោយបរិវេណអគារពីរ ដែលនឹងរៀបចំជាកន្លែងការិយាល័យ និង/ឬ កន្លែងលក់រាយ។

 

បើយោងតាម សេចក្ដីប្រកាសព័ត៌មាន ពិតជាបាននិយាយអំពី The Cove ថា “មាននិរន្តរភាពខ្ពស់ - Highly sustainable” និង “គ្មានឧស្ម័នពុល - Net-Zero Carbon” ប៉ុន្តែមិនមានព័ត៌មានបន្ថែមទៀតលម្អិត អំពីនិរន្តរភាពរបស់វា នៅដំណាក់កាលដំបូង ក្រៅពីរូបភាព Render បង្ហាញពីបន្ទះសូឡា ដែលត្រូវបានតម្លើងនោះទេ។

 

គម្រោងនេះ កំពុងស្វែងរកការអនុញ្ញាតក្នុងការធ្វើផែនការ ទោះបីវាស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ។ សន្មតថាអ្វីៗដំណើរការបានល្អ ហើយវាក៏ត្រូវបានគ្រោងសម្រាប់ការបញ្ចប់សាងសង់នៅឆ្នាំ 2026 ផងដែរ។ 

 

ក្រៅពីក្រុមហ៊ុនស្ថាបត្យកម្ម Heatherwick Studio ជាអ្នកទទួលបន្ទុកក្នុងគម្រោងដ៏ធំមួយនេះ ក៏មានក្រុមការងារដ៏ធំមួយចូលរួម ក្នុងគម្រោងនេះផងដែរ រួមទាំងក្រុមហ៊ុនស្ថាបត្យកម្មផ្សេងៗទៀតដូចជា Earthprise, Embarcadero Piers, Sares|Regis និងជាច្រើនទៀត។