បារាំងសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នម្ដងទៀត ក្រោយរលកទី២ នៃជំងឺកូវីដ ១៩ វាយប្រហារខ្លាំង

ប៉ារីស៖ ស្ថានភាពជំងឺឆ្លងកូវីដ ១៩ នៅបារាំង បានធូស្បើយបានខ្លះ កាលពី ២-៣ ខែកន្លងទៅ តែរលកឆ្លងទី ២ បានកំពុងវាយប្រហារបារាំងកាន់តែខ្លាំងឡើង គិតត្រឹមចុងខែតុលា ដើមខែវិច្ឆិកា នេះ។ ការវាយប្រហារ នៃរលកទី២ បានបង្ខំចិត្តឱ្យរដ្ឋាភិបាលបារាំង សម្រេចដាក់ប្រទេសគ្នាគ្រាអាសន្នម្ដងទៀត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

រដ្ឋាភិបាលបារាំង បានសម្រេចដាក់ប្រទេសគ្នាគ្រាអាសន្នជាលើកទី ២ បន្ទាប់ពីរងការវាយប្រហារ នៃជំងឺឆ្លងកូវីដ ១៩ យ៉ាងខ្លាំងក្លារ ដែលត្រូវបង្ខំចិត្តបិទ មុនថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី មកដល់ក្នុងរយៈពេលតែ ៥ ថ្ងៃទៀត។ តាមប្រភពព័ត៌មានអន្តរជាតិ បានចុះផ្សាយឱ្យដឹងថា ការសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាអាសន្នមួយនេះ ធ្វើឡើងនៅពេលចំនួននៃការឆ្លងជំងឺបានកើនឡើងខ្ពស់ដល់ទៅ ៩០,០០០ ករណី ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ជាចំនួនផ្ទុះខ្លាំងមិនធ្លាប់មានពីមុនមក។

ការបិទប្រទេសលើកទី ២ នឹងត្រូវបង្ខំ ដាក់សម្ពាធ និងរឹតត្បឹង ជុំវិញសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋបារាំងជាង ៦៥ លាននាក់ នៅទូទាំងប្រទេស ដោយជាសេចក្ដីបង្គាប់របស់រដ្ឋាភិបាល មិនឱ្យចាកចេញពីគេហដ្ឋានជាដាច់ខាត។ ក្នុងនោះពលរដ្ឋជាច្រើន តម្រូវឱ្យវិលត្រឡប់ទៅកាន់គេហដ្ឋានផ្ទាល់ខ្លួនវិញ ហើយអ្នកមានតម្រូវការចេញក្រៅ ទៅទីសាធារណៈជាចាំបាច់ ត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចប្រចាំតំបន់របស់ខ្លួនកំពុងរស់នៅជាមុនសិន។

ស្ថិតក្នុងស្ថានភាពដ៏អាក្រក់នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងដូច្នេះថា “ប្រទេសកំពុងស្ថិតក្នុងភាពអាសន្ន ដោយសារតែឥទ្ធិពលនៃរលកឆ្លងទី២ ដែលកាន់តែធ្ងន់ធ្ងរជាងលើកទី១ ទៅទៀត”។ សារនេះ សបង្ហាញឱ្យដឹងថា ស្ថានភាពនៅបារាំងទាំងមូល កំពុងស្ថិតក្នុងការគំរាមកំហែលយ៉ាងខ្លាំងក្លាពីសំណាក់វីរុសកូវីដ ១៩ ហើយពិតជាពិបាកក្នុងការគ្រប់គ្រងខ្លាំងណាស់ ដោយប្រជាជនរាប់លាននាក់បានសំរុកទិញផលិតផល ដើម្បីប្រើប្រាស់ក្នុងស្ថានភាពនោះ។

ការបិទប្រទេស ឬដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងត្រូវធ្វើឡើងសម្រាប់រយៈពេល ១ ខែពេញ ដោយអាជីវកម្ម សហគ្រាស ក្រុមហ៊ុន សតម្រូវឱ្យបិទទ្វារផ្អាកធ្វើសកម្មភាពរបស់ខ្លួនជាបណ្ដោះអាសន្ន រង់ចាំរហូតដល់ខែធ្នូ ដោយមើលទៅលើស្ថានភាពសិន។ ដោយឡែក សម្រាប់រោងចក្រសំខាន់ៗមួយចំនួន ក៏ដូចជាសាលារៀន នឹងបើកដំណើរការ តែត្រូវស្ថិតក្រោមការរឹតបន្តឹងអំពីអនាម័យ និងវិធានការទប់ស្កាត់ការឆ្លងយ៉ាងតឹងរឹងបំផុត ដោយក្នុងនោះ កុមារអាយុចាប់ពី ៦ ឆ្នាំ តម្រូវឱ្យពាក់ម៉ាសការពារនៅក្នុងថ្នាក់រៀន និងរក្សាគម្លាតពីគ្នា ១ ម៉ែត្រ។

គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នេះចំនួនអ្នកស្លាប់ដោយសារតែជំងឺកូវីដ ១៩ នៅបារាំង មានការកើនឡើងច្រើនជាង ២.៣ លានករណីហើយ ដោយក្នុងនោះអ្នកជាសះស្បើយមានជាង ១១ ម៉ឺន ៥ ពាន់ករណី និងស្លាប់កើនឡើងដល់ ៣៦,២៥៥ នាក់៕