នារីវ័យក្មេង ២១ ឆ្នាំ បំបែកកំណត់ត្រាដើរលេងជុំវិញពិភពលោកបានរហូតដល់ ១៩៦ប្រទេស

ប្រិយមិត្តអ្នកអានមួយចំនួន អាចជាអ្នកចូលចិត្ត ឬនិយមធ្វើដំណើរកំសាន្ត ទៅកាន់ទីកន្លែងផ្សេងៗគ្នា មិនថាក្នុងស្រុក ឬទៅក្រៅស្រុកនោះទេ ហើយក៏មានប្រិយមិត្តខ្លះទៀតអាចនឹងមានមហិច្ឆិតា ក្នុងការរៀបចំគោលដៅដ៏សំខាន់ក្នុងជិវិត ដើម្បីធ្វើដំណើរនៅជុំវិញពិភពលោក ក្នុងមួយជីវិតរបស់ខ្លួនទៀតផង។ ខាងក្រោមនេះ គឺជានារីវ័យក្មេងម្នាក់ បានបំបែកកំណត់ត្រាពិភពលោកថ្មី ដែលបានធ្វើដំណើរនៅគ្រប់ប្រទេស កាលពីឆ្នាំ២០១៩ កន្លងទៅ។

ជួបជាមួយនារីរូបស្រស់ Lexie Alford សញ្ជាតិអាមេរិក មកពីរដ្ឋកាលីហ្វ័ញ៉ា ដែលបានបំបែកកំណត់ត្រាពិភពលោកកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ក្លាយខ្លួនជាស្ត្រីវ័យក្មេងជាងគេបំផុតក្នុងពិភពលោក ដែលបានធ្វើដំណើរទៅកាន់ ១៩៦ ប្រទេសជុំវិញពិភពលោក បានដោយជោគជ័យ។ កើតក្នុងគ្រួសារ ដែលក្រុមហ៊ុនទេសចរណ៍ Lexie ចូលចិត្តធ្វើដំណើរ ទៅកាន់ទីកន្លែងផ្សេងៗគ្នា ដោយការធ្វើដំណើរនោះ គឺជាចំណង់ចំណូលចិត្តតាំងពីវ័យកុមារមកម្លេះ។

ការធ្វើដំណើរ គឺជាផ្នែកមួយនៃជីវិតរបស់នៅរបស់នាង ហើយវាក៏បានបង្កើតនូវចំណេះដឹងល្អៗ បទពិសោធន៍ថ្មីៗ សម្រាប់តម្រង់ទិសដៅ នៃបុគ្គលិកលក្ខណៈរបស់នាង។ Lexie Alford បាននិយាយដូច្នេះថា ឪពុកម្ដាយ នាងផ្ដោតសំខាន់ទៅលើការ តាមរយៈឱ្យនាងដើរនៅក្នុងវិថីថ្មីនៃជីវិត នៅពាសពេញពិភពលោក ការធ្វើបែបនេះគឺដើម្បីឱ្យនាងដឹងថា តើមនុស្សខុសគ្នាយ៉ាងណាខ្លះ ហើយនឹងបំផុតគំនិតល្អៗ នៃសុភមង្គល។ 

Lexie Alford មានផ្នត់គំនិតដ៏សំខាន់មួយ តាមរយៈបទពិសោធន៍ និងឧបសគ្គកន្លងមក ដោយនាងចង់ធ្វើការចែករំលែក និងផ្ដល់នូវកម្លាំងចិត្តទៅដល់មនុស្សគ្រប់រូប ជាពិសេសស្ត្រីវ័យក្មេងទាំងអស់ ថា ពិភពលោកមិនមែនជាទីកន្លែងគួរឱ្យភ័យខ្លាចដូចអ្វីដែលសារព័ត៌មាន ឬបណ្ដាញសង្គមបានបង្ហាញនោះទេ តែវាមាននូវសេចក្ដីល្អ ដែលកើតមានឡើងនៅគ្រប់ទីកន្លែង។ 

នៅពេលសាកសួរអំពីការរៀបចំ និងចាត់ចែងពេលវេលា សម្រាប់ការធ្វើដំណើរ Lexie បានបង្ហើបឱ្យដឹងថា នាងបានប្រមូលផ្ដុំគំនិតជាច្រើន ហើយនាងក៏ត្រូវបានជំនួយពីដៃគូសហការណ៍ជាច្រើន ខណៈពេលដែលអ្នកមានគេហទំព័រ និងរូបភាព ទាក់ទងទៅនឹងការធ្វើដំណើររបស់អ្នក រួមជាមួយនឹងការគាំទ្រពីសំណាក់មហាជន ដែលសកម្មភាពទាំងនោះអាចធ្វើឱ្យនាងមានថវិការគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរ ពិសេសនាងក៏មានបទបង្ហាញអំពីការធ្វើដំណើរផ្ទាល់ខ្លួនទៀតផង។ នាងបានផ្ដល់ជាយោបល់ទៅដល់ស្ត្រីវ័យក្មេងថា មិនត្រូវចំនាយពេលគិតទៅដល់គ្រឿង ឬបរិក្ខារនោះទេ គប្បីចំនាយពេលវេលាធ្វើដំណើរនៅជុំវិញពិភពលោក។

គួររំលឹកផងដែរថា Lexie Alford បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ (ថ្នាក់ទី១២) នាងបានសម្រេចចិត្តក្នុងការចេញធ្វើដំណើរនៅពាសពេញពិភពលោក ដើម្បីបំបែកកំណត់ត្រាពិភពលោកថ្មី ខណៈស្ត្រីវ័យក្មេងដែលបានបំបែកកំណត់ត្រាពិភពលោក កាលពីលើកមុនគឺ James Asquith ដែលមានអាយុ ២៤ ឆ្នាំ កាលពីឆ្នាំ ២០១៣ កន្លងទៅ៕