គម្រោងអាកាសយានដ្ឋានអន្តរជាតិសមុទ្រក្រហម នៅឯ Saudi Arabia ដោយក្រុមហ៊ុន Foster + Partners កំពុងស្ថិតក្នុងការសាងសង់ហើយ!

ការសាងសង់បានកំពុងចាប់ផ្តើមហើយ នៅលើអាកាសយានដ្ឋានអន្តរជាតិសមុទ្រក្រហមថ្មី ដោយក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners នៅក្នុងទឹកដី Saudi Arabia។ 

អាកាសយានដ្ឋាននេះមានទីតាំងនៅលើតំបន់ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស ហើយជាផ្នែកមួយនៃ Red Sea Project និងគម្រោងអភិវឌ្ឍទេសចរណ៍ផងដែរ។ ការរចនារបស់គម្រោងត្រូវបានបំផុតគំនិតដោយ “ពណ៌ និងវាយនភាពនៃទេសភាពវាលខ្សាច់” ហើយវាក៏នឹងមាន Series នៃរចនាសម្ព័ន្ធចំនួន 5 (Five pod structures) ដែលត្រូវបានរៀបចំឡើង នៅចំកណ្តាលទីធ្លា Drop-off និង Pick-up។

គម្រោងនេះរចនាឡើង ដើម្បីអាចឈានដល់សមត្ថភាពក្នុងការទទួលបានអ្នកដំណើរ មួយលាននាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ 2030 ទៅ។ អាកាសយានដ្ឋានថ្មីក៏ត្រូវបានបង្កើតឡើង ដើម្បីបម្រើដល់ភ្ញៀវទេសចរ ដែលមកទស្សនាគម្រោងអភិវឌ្ឍន៍សមុទ្រក្រហម។ រវាងរូបរាងជាផ្លូវការនៃ Pod ចំនួន 5 របស់គម្រោងនឹងមានចន្លោះ ដែលពោពេញទៅដោយរចនាបថបៃតង សម្រាប់ដំណាក់កាលដំបូង នៃដំណើរការមកដល់ (arrival process)។ Pod នីមួយៗទាំងប្រាំ អាចត្រូវបានដំណើរការដោយឯករាជ្យជា “Mini Terminal” ដែលកន្លែងផ្សេងទៀតអាចត្រូវបានបិទ ដើម្បីកាត់បន្ថយតម្រូវការថាមពល ខណៈដែល Two wings នឹងផ្ទុកចន្លោះព្រលានរបស់អាកាសយានដ្ឋាន៖ កន្លែងសម្រាប់ភ្ជួរទំនិញ កន្លែងសម្រាប់ដឹកជញ្ជូន និងកន្លែងដាក់ឥវ៉ាន់។

លោក Gerard Evenden នាយកនៃស្ទូឌីយោ Foster + Partners បានមានប្រសាសន៍ថា “អាកាសយានដ្ឋានសមុទ្រក្រហម ត្រូវបានគេគិតមើល៍ទុកជាមុនថាជាច្រកចូលទៅកាន់រមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋានប្លែកបំផុតនៅលើពិភពលោក និងជាផ្នែកសំខាន់មួយ នៃបទពិសោធន៍ថ្មីរបស់ភ្ញៀវទេសចរ។ វាត្រូវបានបំផុសគំនិតដោយពណ៌និងវាយនភាពនៃទេសភាពវាលខ្សាច់ (colors and textures of the desert landscape) អមជាមួយនឹងការរចនាប្រកបដោយនិរន្តរភាព ព្យាយាមបង្កើតឱ្យមានការធ្វើដំណើរដ៏ប្រណិត និងស្ងប់ស្ងាត់ តាមរយៈស្ថានីយថ្មីនេះ។ វានឹងក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ សម្រាប់ភ្ញៀវទេសចរចេញចូល ទាំងផ្លូវគោកនិងផ្លូវអាកាស។ យើងទន្ទឹងរង់ចាំធ្វើការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍សមុទ្រក្រហម ដើម្បីបំពេញចក្ខុវិស័យសម្រាប់គម្រោងមួយប្រភេទ ប្រកបដោយមហិច្ឆិតាដ៏ធំបែបនេះ។”

ស្ទូឌីយោនេះមានគោលបំណង សម្រាប់ធ្វើឲ្យអាកាសយានដ្ឋានអន្តរជាតិសមុទ្រក្រហម នឹងទទួលបានចំណាត់ថ្នាក់ប្រភេទ LEED Platinum sustainability ហើយគម្រោងគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយផងដែរ។