គម្រោងអគារស្នាក់ការកណ្តាលរបស់ក្រុមមួយ ព័ទ្ធជុំវិញទីធ្លាដែលពោពេញទៅដោយរចនាបថពណ៌បៃតង និងមានបំពាក់បច្ចេកវិទ្យានិរន្តរភាពផងដែរ!

ក្រុមហ៊ុនស្ថាបត្យកម្ម BIG (Bjarke Ingels Group) បានផលិតនូវការរចនាទៅលើគម្រោងដ៏ទាក់ទាញបំផុតមួយ ដែលយើងបានឃើញក្នុងពេលតែមួយ ជាមួយនឹងគម្រោងអគារ O-Tower ដែលទើបតែត្រូវបានដាក់បង្ហាញ។ អគារនេះត្រូវបានគេរំពឹងថា ជាទីស្នាក់ការកណ្តាល R&D សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនចិន OPPO ហើយនឹងមានទម្រង់មិនធម្មតាមួយ ដែលប្រៀបធៀបទៅនឹងរង្វិលជុំ - infinity loop របស់ក្រុមហ៊ុន ដែលផ្តល់ពន្លឺថ្ងៃនៅខាងក្នុង និងបង្កើតទីធ្លាពោពេញដោយរុក្ខជាតិបៃតង នៅផ្នែកកណ្តលរបស់វា។

សន្មត់ថាគម្រោងនេះនឹងដំណើរការទៅមុខ តែយ៉ាងណា យើងនៅមិនទាន់ច្បាស់នៅឡើយថា ដំណាក់កាលដំបូងសម្រាប់ O-Tower នឹងចាប់ផ្តើមសាងសង់នៅពេលណានោះទេ។ វាមានទីតាំងស្ថិតនៅតំបន់ Hangzhou លើទីតាំងលេចធ្លោរវាងបឹងធម្មជាតិ មជ្ឈមណ្ឌលកណ្តាលទីក្រុង និងឧទ្យានសាធារណៈ។  យើងក៏នៅមិនទាន់បានដឹង ពីកម្ពស់ដែលរំពឹងទុកសម្រាប់អគារនេះនៅឡើយដូចគ្នា។

ការរចនារួមរបស់វា ធ្វើឱ្យយើងនឹកចាំពី Courtscraper របស់ក្រុមហ៊ុនដែលមានរាងត្រីកោណ ប៉ុន្តែក៏ត្រូវបានរៀបចំនៅជុំវិញទីធ្លាកណ្តាលផងដែរ។ ក៏ដូចជាការបង្កើតទីធ្លា និងនិមិត្តរូបយោងជាអក្សរ O តំណាងឲ្យ OPPO។ គំនិតដែលនៅពីក្រោយការរចនា គឺថាវានឹងផ្តល់ពន្លឺធម្មជាតិអតិបរមានៅខាងក្នុង និងផ្តល់នូវភាពបត់បែនអតិបរមា នៃកម្រាលខាងក្នុង (interior floorplates)។ 

ក្រុមហ៊ុនស្ថាបត្យកម្ម BIG បានពន្យល់ថា “តម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទំនើប បានដាក់វាជាជំហ៊រមួយ ដើម្បីជ្រើសរើសរវាងគំនិតស៊ីជម្រៅ និងជាន់ដែលអាចបត់បែនបាន ដើម្បីគាំទ្រដល់កន្លែងធ្វើការប្រកបដោយភាពច្នៃប្រឌិត និង shallow floor plates ដែលផ្តល់នូវបរិយាកាសការងារល្អបំផុត រួមទាំងការទទួលពន្លឺថ្ងៃបែបធម្មជាតិ និងទស្សនៈដែលផ្តល់ផលប្រយោជន៍ដល់សុខុមាលភាពរបស់និយោជិក។ ការិយាល័យកណ្តាល Oppo R&D ថ្មី ឬ O-Tower ដោះស្រាយនូវតម្រូវការប្រកួតប្រជែងទាំងនេះ ដោយការបកប្រែផ្ទាំងការិយាល័យធម្មតា ដែលមានទម្រង់ដែលមានជម្រៅល្អឥតខ្ចោះ សម្រាប់ផ្តល់ពន្លឺថ្ងៃចូលទៅក្នុងអគារទីធ្លារាងស៊ីឡាំងមួយ ហើយផ្តល់នូវផ្ទៃនៃជាន់ដ៏ធំជាប់គ្នា។”

BIG បានបន្តថា “ដោយការរុញច្រានផ្នែកខាងត្បូង (Pushing down the southern edge) នៃអគារទៅនឹងជាន់ផ្ទាល់ដី បានបង្រួមផ្ទៃខាងក្រៅជាអប្បបរមា នៃបន្ទះសូឡា ដែលលាតសន្ធឹងកាន់តែច្រើន ខណៈពេលដែលមើលឃើញពីខាងក្រៅ នៃផ្នែកខាងក្នុង ដែលប្រែទៅជាស្រមោលអគារខ្លួនឯង ស្របពីការទទួលបានពន្លឺព្រះអាទិត្យដោយទម្រង់រចនាសម្ព័ន្ធធរណីមាត្រ នៃប៉ម។ ម៉ាស់ (Massing) គឺជាការបង្ហាញពីទម្រង់អគារ ដែលត្រូវបានធ្វើឱ្យប្រសើរឡើង ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងបង្កើនលទ្ធភាពទទួលបានពន្លឺធម្មជាតិ។”

ជាន់ក្រោមរបស់អគារ O-Tower នឹងបើកឲ្យចូលជាសាធារណៈ និងមានទីធ្លាសម្រាប់ការតាំងពិព័រណ៍ មជ្ឈមណ្ឌលសន្និសីទ អាហារដ្ឋាន និងបរិវេណសិក្ខាសាលា ខណៈដែលជាន់ខាងលើភាគច្រើន ត្រូវបានទុកសម្រាប់ការិយាល័យ។  បន្ថែមពីនេះ រុក្ខជាតិបៃតងសំខាន់ៗក៏នឹងត្រូវបានដាំពាសពេញទីធ្លាផងដែរ។

កម្រិតនៃប្រសិទ្ធភាពថាមពល ក៏ត្រូវបានបានគ្រោងទុកសម្រាប់អគារនេះផងដែរ ដោយផ្នែកកញ្ចក់ខាងមុខរបស់វា នឹងត្រូវបានរុំព័ទ្ធទៅដោយរនាំងចន្លោះ louvers ដែលនឹងត្រូវតម្រង់ឆ្ពោះទៅរកព្រះអាទិត្យ។ យោងតាម BIG បានឲ្យដឹងថា ធ្វើបែបនេះ នឹងកាត់បន្ថយកំដៅព្រះអាទិត្យកើនឡើងដល់ 52%។

គម្រោងនេះធ្វើតាមសេចក្តីប្រកាសរបស់ Oppo HQ មួយផ្សេងទៀត កាលពីឆ្នាំមុន ដែលគ្រោងសម្រាប់ទីក្រុង Shenzhen និងត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Zaha Hadid Architects។ គម្រោងនោះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2025។