អាគារមជ្ឍមណ្ឌល Hanking Centre ត្រូវបានចាត់ទុកជាអគារដែលមានកំពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក

ជាមួយនឹងគម្រោង Shenzen របស់ខ្លួនក្រុមហ៊ុន Morphosis ដែលរចនារូបរាងអាគាបានបង្កើតឡើងវិញនូវប្រភេទអគារខ្ពស់មួយដែលមានឈ្មោះថា Hanking Centre ដែលត្រូវបានសាងសង់ឡើងឲ្យមានភាពបត់បែនទៅតាមតម្រូវការ ជាមួយនឹងការរចនាតភ្ជាប់អាគារ ២ ផ្សេងគ្នាឲ្យក្លាយជាអាគារតែមួយ។ ដោយនៅចន្លោះកណ្តាលត្រូវបានរចនាឲ្យភ្ជាប់គ្នារវាងស្ពានកញ្ចក់ខ្វែងគ្នាចុះឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ និងការទាក់ទាញដល់ផ្នែកខាងក្រៅនៃអាគារផងដែរ។ 

អាគារនេះត្រូវបានបញ្ចប់នៅឆ្នាំ ២០១៨ និងត្រូវបានបើកឲ្យប្រើប្រាស់ជាបណ្តើរៗ រហូតដល់ឆ្នាំ ២០២១ នេះ។ អាគារនេះបច្ចុប្បន្នមានកម្ពស់ ៣៥៩.៨ ម៉ែត្រដែលត្រូវបានចាត់ទុកជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ 

អាគារមួយនេះ មានទីតាំងស្ថិតនៅទីក្រុង Shenzen ខេត្តក្វាងទុង ប្រទេសចិន។ វាមានការិយាល័យទាំងអស់ ៦៥ ជាន់ និងមានរូបរាងជាអាគារខ្ពស់ទាបបញ្ឈរជាប់គ្នា។ អគារនេះត្រូវបានបង្កើតឡើងដើម្បីជាកន្លែងសម្រាប់វិស័យឧស្សាហកម្មបច្ចេកវិទ្យាធំៗ ហើយការរចនានេះបានផ្ដល់ភាពបត់បែនទៅតាមទីធ្លាខាងក្នុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកន្លែងធ្វើការនាពេលបច្ចុប្បន្ន។ 

 

លើសពីនេះ គ្រប់ជាន់ទាំងត្រូវបានរចនាឡើងឲ្យមានពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ដើម្បីបង្កើនបរិយាកាសធ្វើការឲ្យមានផាសុខភាព។ មិនតែប៉ុណ្ណោះការរចនារបស់អាគារបានផ្ដោតសំខាន់លើការពង្រីកទំហំផ្នែកខាងក្នុងឲ្យធំទូលាយ។ 

គួរបញ្ជាក់ផងដែរថា អាគារ Hanking Centre នេះ ត្រូវបានរចនាសាងសង់ដោយ ក្រុមហ៊ុន Morphosis ហើយវាជាអគារប្រើចម្រុះជាមួយនឹងការិយាល័យ និងកន្លែងលក់រាយជាច្រើនជាន់។ អាគារ Hanking Centre មានទីតាំងស្ថិតនៅ Shenzhen ប្រទេសចិន ហើយកម្ពស់របស់វាជិត ១. ១៨០ ហ្វីត ដែលស្មើនឹង ៣៥៩.៨ ម៉ែត្រ ជាមួយនឹងកម្ពស់ ៦៥ ជាន់។