ប្រទេសថៃរំពឹងថានឹងបើកទ្វាទទួលភ្ញៀវទេសចរណ៍អន្ដរជាតិបន្ថែមទៀតនៅក្នុងខែក្រោយនេះ

តាមមន្រ្តីក្រសួងទេសចរណ៍ថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃគ្រោងនឹងបើកដំណើរការទីក្រុងបាងកក និងទិសដៅទេសចរណ៍សំខាន់ៗផ្សេងទៀតសម្រាប់ភ្ញៀវទេសចរបរទេសនៅខែក្រោយនេះក្នុងគោលបំណងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ឲ្យត្រឡាប់មករកកំណើនឡើងវិញបន្ទាប់ពីត្រូវបានរឹងបន្ដឹងការធ្វើដំណើរមកពីប្រទេសដ៏ទៃដោយសារជំងឺរាតត្បាត។

តាមការប៉ានស្មានប្រទេសថៃអាចនឹងនឹងបើកឡើងវិញនូវតំបន់ទេសចរណ៍នៅក្នុងទីក្រុងមួយចំនួនដូចជា Bangkok, Hua Hin, Pattaya និង Chiang Mai សម្រាប់ឲ្យភ្ញៀវទេសចរដែលបានទទួលការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់។ លើសពីនេះនៅលើកោះដែលជាតំបន់ទេសចរណ៍មួយចំនួនដូចជាកោះសាមុយ និងភូកេតដែលប្រជាជនប្រមាណ ៧០% នៃប្រជាជនក្នុងតំបន់នោះក៏ត្រូវបានតម្រូវឱ្យចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ផងដេរ។

តាមការគ្រោងទុកសម្រាប់ការបើកតំបន់ទេសចរណ៍សំខាន់ឡើងវិញនេះ ប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍អន្ដរជាតិប្រមាណជា ១លាននាក់ក្នុងឆ្នាំ ២០២១ នេះតែម្ដង។ ជាក់ស្ដែងចាប់តាំងពីការបើកឡើងវិញនូវតំបន់ទេសចរណ៍មួយចំនួនកាលពីខែមិថុនាកន្លងទៅ ប្រទេសថៃទទួលបានភ្ញៀវទេសចរណ៍ប្រមាណជា ៨៨០០០ នាក់។

គួរបញ្ជាក់ផងដែរថា ទោះបីជាមានការបើកទ្វាទទួលភ្ញៀវទេសចរណ៍អន្ដរជាតិឡើងវិញយ៉ាងណាក្ដី ក៏មិនមានន័យថាជំងឺកូវីដ-១៩ មានការថយចុះឡើយ។ ជាក់ស្ដែងកាលពីថ្ងៃព្រហស្បតិ៍ប្រទេសថៃបានរាយការណ៍ពីការឆ្លងថ្មីចំនួន ១៦.០៣១ នាក់ក្នុងចំណោមជាង ១.៣ លាននាក់ និងមានអ្នកស្លាប់ចំនួន ១៣.៧៣១ នាក់។