អគារខ្ពស់ៗ ដែលតែងមានទីតាំងនៅជាប់នឹងមាត់ច្រាំង ហើយចំណាំតែបង្កើតឡើងសម្រាប់បញ្ចេញភ្លើងបំភ្លឺផ្លូវនាវាចរណ៍ ឬត្រូវបានគេស្គាល់ថាជា Lighthouse នោះ វាក៏ជាកន្លែងដ៏ល្អបំផុតសម្រាប់មើលទេសភាពនៃព្រះអាទិត្យរះ និងលិចផងដែរ។
បើតាមដឹង មានប្រហែលជាង ២១.៦០០ Lighthouses នៅលើពិភពលោក ដែលក្នុងនោះ ខ្លះក៏ស្ថិតនៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើន និងខ្លះទៀតនៅក្នុងតំបន់ដែលមានមនុស្សរស់នៅតិច។
យ៉ាងណា Lighthouses ជាច្រើនលែងមានមនុស្សប្រើប្រាស់ ក្នុងការបំភ្លឺផ្លូវនាវាចរណ៍ ហើយបច្ចុប្បន្ននេះពួកវា ក៏ត្រូវបានរៀបចំឡើងវិញ ដើម្បីផ្លាស់ប្តូរទៅជាសណ្ឋាគារផ្តល់សេវាកម្មឲ្យភ្ញៀវស្នាក់នៅ។
បើយោងតាម Book.com ទាំងនេះគឺជាកន្លែងស្នាក់នៅ ដែលនៅជិត ឬនៅក្នុង Lighthouses ទាំង ៦ ដ៏មិនគួរឲ្យជឿ ហើយមានទីតាំងស្ថិតនៅក្នុងតំបន់ទេសភាពយ៉ាងស្រស់ស្អាតបំផុត នៅក្នុងពិភពលោក។
១/ Tower of Hercules, A Coruña ប្រទេសអេស្ប៉ាញ
Tower of Hercules គឺជាប្រភេទ Lighthouse ដែលបានបើកដំណើរការចាស់ជាងគេនៅលើពិភពលោក ហើយត្រូវបានសាងសង់ឡើងជិត ២.០០០ ឆ្នាំមុន ដោយជនជាតិរ៉ូម (Ancient Rome)។ វិមានដែលមានទីតាំងស្ថិតនៅលើឆ្នេរសមុទ្រភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញ គឺជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ អ្នកអាចនៅជិតវានៅក្នុង Blue Ocean Penthouse ដែលអ្នកក៏នឹងទទួលបាននូវទេសភាព ៣៦០ ដឺក្រេនៃ Lighthouse នេះផងដែរ។
២/ Fanad Head Lighthouse, Letterkenny, ប្រទេសអៀរឡង់
ឆ្នេរខ្សាច់ដ៏វែងឆ្ងាយនៅជុំវិញ Lighthouse ដ៏អស្ចារ្យនេះ ដែលអ្នកតែងតែអាច លឺសម្លេងរលក ដែលបោកបក់មកលើផ្ទាំងថ្មនៅខាងក្រោយ។ Fanad Head Lighthouse របស់អៀរឡង់គឺជាកន្លែងដ៏ល្អបំផុតដើម្បីស្នាក់នៅ ប្រសិនបើអ្នកមានអារម្មណ៍ចូលចិត្តមើលភាពយន្តនៅពេលយប់។ កន្លែងស្នាក់នៅនេះត្រូវបានគ្រប់គ្រងដោយអង្គការមិនរកប្រាក់ចំណេញក្នុងតំបន់ ហើយមានផ្ទះចំនួន ៣ ដែលធ្លាប់ជាផ្ទះរបស់អ្នកថែរក្សា Lighthouse។
៣/ Galle Lighthouse, Galle, ប្រទេសស្រីលង្កា
អ្នកនឹងឃើញ Lighthouse ចំណាស់ជាងគេបំផុតរបស់ស្រីលង្កា នៅក្នុងបរិវេណ walls of Galle Fort។ ថ្វីត្បិតតែ Lighthouse ដើម ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៤៨ ដោយជនជាតិអង់គ្លេសក៏ដោយក៏ Lighthouse បច្ចុប្បន្នត្រូវបានបញ្ចប់នៅឆ្នាំ ១៩៤០ បន្ទាប់ពីអគ្គិភ័យបានបំផ្លាញសំណង់ដើម ហើយវាក៏ត្រូវបានដាក់ឈ្មោះជាបេតិកភ័ណ្ឌពិភពលោករបស់យូណេស្កូ រួមជាមួយបន្ទាយដែលនៅសល់ក្នុងឆ្នាំ ១៩៨៨។ Villa Aurora ជាផ្ទះដ៏ស្រស់ស្អាតដែលស្ថិតនៅចម្ងាយជិតបំផុតពី Lighthouse ហើយគឺជាកន្លែងដ៏ល្អបំផុត សម្រាប់ចំណាយពេលពីរបីថ្ងៃនៅទីនេះ ព្រោះវាមានទេសភាពស្រស់ស្អាតដោយផ្ទាល់ទាំង Lighthouse និងមហាសមុទ្រឥណ្ឌា។
៤/ Chania Lighthouse, Crete, ប្រទេសក្រិក
Chania's Venetian lighthouse មានអាយុកាលតាំងពីចុងសតវត្សរ៍ទី ១៦ ហើយវាស្ថិតនៅក្នុងក្រុម Lighthouse ចាស់ជាងគេមួយ នៅលើពិភពលោក។ ប្រសិនបើការដើរនៅតាមបណ្តោយផ្លូវទៅ Lighthouse គឺមិនគ្រប់គ្រាន់ទេ អ្នកអាចស្នាក់នៅសណ្ឋាគារ Residence Boutique Hotel ដែលមានទីតាំងនៅជាប់នឹងកំពង់ផែចាស់របស់ទីក្រុង ក្នុងវីឡាដែលបានស្តារឡើងវិញនៅកំឡុងឆ្នាំ ១៨៩០។
៥/ Pigeon Point Lighthouse, Fishmonger, California, សហរដ្ឋអាមេរិក
Pigeon Point Lighthouse ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៧១ ដើម្បីជួយកប៉ាល់ជៀសផុតពីកន្លែងដែលមានថ្ម និងនៅកន្លែងហាមឃាត់របស់កាលីហ្វ័រញ៉ា។ ផ្ទះដើមរបស់អ្នកថែរក្សា Lighthouse ស្ថិតនៅមូលដ្ឋាននៃ Lighthouse ដែលត្រូវបានជួសជុលនិងផ្លាស់ប្តូរទាំងស្រុង ទៅជាផ្ទះសំណាក់មួយ ដែលអ្នកអាចស្នាក់នៅបាន។ កន្លែងសំណាក់នៅនេះ ផ្តល់នូវទេសភាព ៣៦០ ដឺក្រេដ៏អស្ចារ្យ និងមានឱកាសបានមើលឃើញត្រីបាឡែនទៀតផង។
៦/ Diamond Head Lighthouse, Honolulu, Hawaii, សហរដ្ឋអាមេរិក
Diamond Head Lighthouse ដើមឡើយត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៩៩ គឺជា Lighthouse ល្បីបំផុតមួយនៅប៉ាស៊ីហ្វិក។ វាស្ថិតនៅក្នុងស្រមោលរបស់ Diamond Head ដែលជាជួរភ្នំភ្លើងដ៏ធំមួយនៅចុងខាងត្បូងនៃកោះ Oahu នៅផ្នែកខាងកើតនៃឆ្នេរ Waikiki។ Lighthouse នេះ ស្ថិតនៅលើការចុះឈ្មោះជាតិនៃកន្លែងប្រវត្តិសាស្ត្រ ហើយភ្ញៀវទេសចរ អាចចំណាយពេលមួយយប់នៅក្បែរ Lotus Honolulu នៅ Diamond Head ដែលជាកន្លែងស្នាក់នៅផ្តល់នូវទេសភាពដ៏អស្ចារ្យនៃ Lighthouse និងមានចម្ងាយតែប៉ុន្មានជំហ៊ានពីឆ្នេរ Kaimana។