ពហុកីឡាដ្ឋានអន្តរជាតិ Al Thumama ប្រកាសឱ្យដំណើរការ និងត្រៀមដាក់ឱ្យប្រកួត World Cup ឆ្នាំ ២០២២

ពហុកីឡាដ្ឋានអន្តរជាតិទី ៥ រាប់អារ៉ាប់ បានបញ្ចប់ការសាងសង់ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីពេលថ្មីៗកន្លងទៅនេះ ពិសេសនឹងត្រៀមបើកឱ្យរៀបចំការប្រកួតកីឡាបាល់ទាត់ World Cup នាឆ្នាំ ២០២២ ខាងមុខផងដែរ។

ពហុកីឡាដ្ឋាន The Al Thumama បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី២២ ខែតុលា គន្លងទៅថ្មីៗនេះ បន្ទាប់ពីចំនាយពេលសាងសង់អស់រយៈពេលប្រមាណជា ៤ ឆ្នាំ រួចមក។ ពហុកីឡាដ្ឋានអន្តរជាតិដ៏ថ្មីស្រឡាងមួយនេះ ត្រូវបានគូសប្លង់ និងឌីហ្សាញឡើងដោយក្រុមស្ថាបត្យកររបស់ក្រុង Qatar ផ្ទាល់តែម្ដង គឺ Ibrahim M. Jaidah និងរៀបចំឡើងកសាងឡើងដោយក្រុមវិស្វករ Thornton Tomasetti ជាមួយរូបរាងប្លែក និងស្រស់ស្អាត រំលេចដោយពណ៌ស ព័ទ្ធជុំវិញ ជាមួយក្បាច់ផ្កា ប្រហោង សម្រាប់ខ្យល់ចេញចូល។

The Al Thumama ត្រូវបានឌីហ្សាញឡើងដោយយករូបរាងដូចទៅនឹងមួក ដែលបុរសជនជាតិអារ៉ាប់ ភេទប្រុស ទាំងចាស់ និងក្បែង តែងតែពាក់នៅលើក្បាល ដែលជាសញ្ញាបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ និងដើម្បីបង្ហាញទៅដល់អន្តរជាតិ អំពីអត្តសញ្ញាណ វប្បធម៌ ឯករាជ្យភាព ជាដើម។ មិនតែប៉ុណ្ណោះ ពហុកីឡាដ្ឋានដ៏ធំមួយនេះ ត្រូវបានរៀបចំឡើយដោយគិតគូអំពីបរិស្ថាន ការរស់នៅរបស់មនុស្ស ជាមួយនឹងធម្មជាតិ ធ្វើយ៉ាងណាផ្ដល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ ដែលថា កីឡានាំមកនូវសុខភាព។

ពហុកីឡាដ្ឋានអន្តរជាតិមួយនេះ មានផ្ទៃក្រឡាសរុប ៥០,០០០ ម៉ែត្រក្រឡា អាចស្វាគមន៍ភ្ញៀវបាន ៤ ម៉ឺននាក់ ជាមួយរូបរាងមូល ដូចកញ្ចុំផ្កា មានដំបូលបិទបើក រំលេចដោយក្បាច់ និងបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតនាពេលរាត្រី។ មិនតែប៉ុណ្ណោះ Al Thumama ក៏បានរៀបចំជាពិសេសសម្រាប់ប្រមុខថ្នាក់ដឹកនាំ ក្រុមកីឡាកប្រកួត នូវទីតាំងប្រណិត ទីកន្លែងរង់ចាំ ទីកន្លែងហ្វឹកហាត់ កម្ដៅសាច់ដុំ ជាដើម ដែលនឹងផ្ដល់នូវបទពិសោធន៍ដ៏ល្អ សម្រាប់ការប្រកួតធំៗទាំងក្នុង និងក្រៅតំបន់ នាពេលអនាគត ក្រោយការបញ្ចប់ការប្រកួត World Cup 2022។

នេះគឺជាពហុកីឡាដ្ឋានខ្នាតអន្តរជាតិថ្មីមួយក្នុងចំណោមសរុប ៨ របស់អារ៉ាប់ ដែលត្រៀមនឹងយកមកធ្វើការប្រកួតកីឡាបាល់ទាត់លំដាប់ថ្នាក់ពិភពលោក World Cup ជាលើកដំបូងបំផុត នាឆ្នាំ ២០២២ ខាងមុខនេះ នៅទីក្រុង Qatar។ ស្ថិតក្នុងពិធី បើកសម្ភោធដាក់ឱ្យដំណើរការនេះ កីឡាដ្ឋាន Al Thumama នឹងចាប់ផ្ដើមរៀបចំការប្រកួតកីឡាបាល់ទាត់ខ្នាតតូច ដើម្បីស្វែករងម្ចាស់ពានរង្វាន់ FIFA Arab Cup Qatar 2021 នាចុងឆ្នាំនេះតែម្ដង៕