ទិដ្ឋភាពព្រិលធ្លាក់ដ៏ស្រស់ស្អាតនៅជ្រលងទឹកជ្រោះក្នុងខេត្ត Sichuan នៃប្រទេសចិន

តំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយ មានឈ្មោះថា Jian Zhu Pu Bu ឬប្រែជាខេមរភាសារថា ទឹកជ្រោះព្រួញឬស្សី ស្ថិតក្នុងឧទ្យានជាតិ Jiuzhaigou ខេត្ត Sichuan នៃប្រទេសចិន។ ទេសភាពជ្រលង ទឹកជ្រោះនេះ បានបង្កើតសោភ័ណភាពស្រស់ត្រកាលគ្រប់រដូវកាល សូម្បីតែរដូវរងារ ព្រិលធ្លាក់គ្រប ដណ្តប់យ៉ាងច្រើនយ៉ាងណាក៏ដោយ ក៏នៅតែធ្វើឲ្យជ្រលងនេះ កាន់តែស្រស់ស្អាតរំលេចដោយព្រិល សក្បុះធ្លាក់លើផ្លូវថ្មើរជើង និងដើមឈើនៅទីនោះ។ 

Jian Zhu Pu Bu ឬទឹកជ្រោះព្រួញឬស្សី ក្នុងឧទ្យានជាតិ Jiuzhaigou នេះ ក៏បានចុះក្នុងបញ្ជីប្រវត្តិ សាស្ត្របេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូទៀតផង ក្នុងខែឧសភាព ឆ្នាំ 2013 ដូច្នេះតំបន់នេះ នឹងមានការថែរក្សាការពារពីអង្គការមួយនេះ ដើម្បីកុំឲ្យមានការបាត់បង់នាពេលអនាគត។ រូបភាពទាំងនេះ នឹងធ្វើឲ្យមិត្តអ្នកអាន ឈ្លក់អារម្មណ៍មួយភ្លែតដែរ និងមានចិត្តចង់ទៅទស្សនាផ្ទាល់នៅទីនោះណាស់ ព្រោះទិដ្ឋភាពនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ ព្រិលធ្លាក់ បានប្រែដើមឈើនៅតំបន់នោះ ប្រែជាពណ៌ សស្អាតម៉្យាង ហើយទិដ្ឋភាពបែបនេះ យើងអាចឃើញបានត្រឹមម្តងក្នុងមួយឆ្នាំប៉ុណ្ណោះ។