រមណីយដ្ឋានភ្នំសំពៅនៅតែទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិទៅលេងកម្សាន្ត

រមណីយដ្ឋានភ្នំសំពៅ ជារមណីយដ្ឋានមួយដែលទាក់ទាញភ្ញៀវទេសចរ ទៅ លេងកម្សាន្តមិនចេះជិន ណាយ ដោយសារតែនៅទីនោះ មានទេសភាពស្រស់ស្អាត ពោលគឺបានទៅកំសាន្តម្តងហើយ ចង់ទៅ ម្តងទៀត។ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បាត់ដំបង បានឱ្យដឹងថា រមណីយដ្ឋាន ភ្នំសំពៅ ជារមណីយដ្ឋានមួយ ដែលមានទេសភាពស្រស់ស្អាត និងជាកន្លែងទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តជាហូរហែ ។ 

លោកបានបន្តថា រមណីយ ដ្ឋានភ្នំសំពៅ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ បែបធម្មជាតិ ដែលអាចមើល ឃើញវាល ស្រែដ៏ធំល្វឹងល្វើយ ពីកំពូលភ្នំ មានចម្លាក់ព្រះពុទ្ធបដិមាករ មានកន្លែងសក្ការ:បូជា សម្រាប់ ភ្ញៀវទេសចរ អុជធូបសុំសេចក្តីសុខ ជាពិសេស គឺមានកន្លែងសម្រាប់ពួកគាត់ មកទស្សនាសត្វប្រជៀវហើរ ចេញពីរូងភ្នំជាហ្វូងៗ ដែលពិតជាមានភាពស្រស់ស្អាតនិងទាក់ទាញខ្លាំង ។ លោកបានបន្តថា ចំពោះផ្លូវ ធ្វើ ដំណើរមកលេងកម្សាន្ត គឺមានភាពងាយស្រួល មិនពិបាកក្នុងការធ្វើដំណើរនោះទេ ដូចនេះប្រសិនបើ ភ្ញៀវទេសចរសម្រាកពីការងារគឺពួកគាត់អាចមកលេងកម្សាន្តនៅទីនេះប្រកបដោយទំនុក ចិត្ត និងមាន ភាពសប្បាយ រីករាយ អាចបំបាត់នូវភាពស្មុគស្មាញនៅក្នុងអារម្មណ៍។ រមណីយដ្ឋានភ្នំ សំពៅ ជា រមណីយដ្ឋាន ប្រវត្តិ សាស្ត្រ និងធម្មជាតិ ដែលអាចមើលឃើញវាលស្រែដ៏ធំល្វឹងល្វើយពីកំពូលភ្នំ មាន ហ្វូងសត្វប្រជៀវរាប់លានក្បាល ជាពិសេសមានចម្លាក់ព្រះពុទ្ធបដិមាករ ដែលអាចទាក់ទាញទេសចរ បែប សាសនាបានជាច្រើន។ 

លោកប្រធានមន្ទីរក៏បានបន្តទៀតថា មន្ទីរបានពង្រឹងនូវវិធានសុវត្ថិភាពទេសចរណ៍ និងអនុវត្តទៅតាមការ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខា ភិបាលយ៉ាងម៉ឺងម៉ាត់បំផុតចំពោះគោលដៅ ទេសចរណ៍នីមួយៗ ដើម្បីធ្វើយ៉ាងណាធានាបាននូវសុវត្ថិភាពភ្ញៀវទេសចរទៅលេងកម្សាន្តនៅទីនោះ ប្រកបដោយភាពសប្បាយរីករាយ និងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា រមណីយ ដ្ឋានភ្នំសំពៅមានទីតាំងស្ថិត នៅភូមិសំពៅ ឃុំសំពៅ ស្រុក បាណន់ ខេត្តបាត់ដំបង។