គម្រោងអគារ 23 ជាន់ Apex House រចនាឡើងវិញដោយស្ថាបត្យករ John McAslan + Partners

Apex House ដែលជាគម្រោងបង្កើតឡើងវិញប្រកបដោយគុណភាពខ្ពស់ និងជាស្នាដៃរចនាដោយស្ថាបត្យករ John McAslan + Partners គឺជាចង្កោមនៃអគារឥដ្ឋដែលសាងសង់ជាប់គ្នាចំនួន 3 ជាមួយនឹងកម្ពស់ 23 ជាន់នៅ និងមានទីតាំងស្ថិតនៅលើផ្លូវប្រសព្វ Seven Sisters Road និង Tottenham High Road នៅភាគខាងជើងទីក្រុងឡុងដ៍។ អគារកម្ពស់ 23 ជាន់នេះ ដោយនៅជាន់ទី 6 និងទី 4 គឺជាទីតាំងសម្គាល់លំនៅដ្ឋានដែលផ្តោតលើរចនាបថ piazza ថ្មី និងមានសរុបទាំងអស់ 163 អាផាតមិន។ 60% ភាគរយនៃអគារនេះនឹងត្រូវបានជួលសម្រាប់វិស័យឯកជន និង 40% ភាគរយទៀតគឺជាសម្រាប់លំនៅដ្ឋានដែលមានតម្លៃសមរម្យ។

ដំណាក់កាលដំបូងនៃគម្រោងជុសជុលអគារ Apex House នេះនឹងបង្ហាញពីរចនាសម្ព័ន្ធដ៏លេចធ្លោមួយដែលត្រូវបានរចនាឡើងដើម្បីមើលឃើញពីទិដ្ឋភាពផ្សេងៗពីផ្លូវជុំវិញ។ អគារនេះមានទម្រង់ស្ដើងបន្ដិចដើម្បីតម្រូវលើផ្ទៃដីលើផ្លូវប្រសព្វគ្នាពីរគឺផ្លូវ Tottenham High Road និងតាមបណ្តោយផ្លូវ Seven Sisters Road។ បន្ថែមពីនេះ នៅជាន់ទី3 មានការរៀបចំជាកន្លែងសម្រាប់ហាងលក់ទំនិញ រួមទាំង ផ្សារតូចមួយផងដែរ។

ចំពោះរចនាបថរបស់អគារនេះវិញ គឺមានមូលដ្ឋានគ្រឹះដែលបានកំណត់យ៉ាងច្បាស់ ជាមួយនឹងការរចនាគែមប្រទាក់ក្រឡាគ្នា និងមានដំបូលដែលត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់អំពីការរៀបចំសួនច្បារសម្រាប់អ្នករស់នៅ។ ក្នុងពេលជាមួយគ្នានេះ មាត្រដ្ឋាន និងទំហំធំនៃអគារអនុញ្ញាតឱ្យមានលំនៅឋានដែលមានដង់ស៊ីតេខ្ពស់ជាមួយនឹងទំហំអាផាតមិននីមួយៗ មានភាពធំទូលាយ និងមានយ៉រឯកជនផ្ទាល់ខ្លួន។

ចំណែកឯផ្នែកខាងក្រៅវិញ គឺមានការស្រោបបេតុងដោយឥដ្ឋព័ណ៌សរ ដែលបង្ហាញអំពីរចនាសម្ព័ន្ធបែបពេញនិយមក្នុងតំបន់ និងឆ្លុះបញ្ចាំងពីការប្រើប្រាស់ឥដ្ឋជាសម្ភារៈសំណង់ទូទៅនៅក្នុងតំបន់ Seven Sisters នេះទៀតផង។ សម្រាប់អ្នកដែលមកជួលកន្លែងស្នាក់នៅក្នុងអគារមួយនេះនឹងទទួលបានការប្រើប្រាស់កង់សម្រាប់ធ្វើដំណើរផងដែរ តែគួរឲ្យស្ដាយអគារមួយនេះមិនមានកន្លែងចតរថយន្តនោះទេ។

គួរបញ្ជាក់ថា អគារ Apex House សាងសង់តាំងពីឆ្នាំ 1912 មកម្ល៉េះដោយស្ថាបត្យករ Grainger plc ហើយសព្វថ្ងៃនេះគឺជាលំនៅដ្ឋានសម្រាប់ជួលដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស។ រួមជាមួយនឹងផ្ទះល្វែងទំនើបៗដែលមានគ្រឿងសង្ហារឹមយ៉ាងពេញលេញ ការអភិវឌ្ឍន៍ផ្តល់ឱ្យអ្នកស្រុកនូវ wi-fi ដ៏លឿន កន្លែងហាត់ប្រាណ 24 ម៉ោង កន្លែងផ្ទុកទំនិញ បន្ទប់ទទួលភ្ញៀវ និងកន្លែងធ្វើការរួមគ្នា។