មជ្ឈមណ្ឌលវប្បធម៌ និងកីឡាពហុមុខងារ នៅទីក្រុង Le Havre ប្រទេសបារាំង ទទួលបានការគាំទ្រច្រើន ដោយសាររចនាសម្ព័ន្ធ នៃយុគសម័យនៃប្រវត្តិសាស្ត្រតំបន់ គួរឱ្យចាប់អារម្មណ៍


នៅកំពង់ផែសមុទ្រ ក្នុងប្រទេសបារាំង ទីក្រុង LE HAVRE ដែលជាទីក្រុងសំបូរទៅដោយ ប្រវត្តិសាស្រ្តរបស់មនុស្សផងនោះ ទីនេះត្រូវការសំណង់អគារ ដែលអាចមើលឃើញសក្ដានុពុល និងភាពទាក់ទាញខ្លាំង ហើយមជ្ឈមណ្ឌលវប្បធម៌ និងកីឡាពហុមុខងារ Pôle Simone Veil នេះបានចាប់បដិសន្ធិឡើង គម្រោងនេះគឺជាផ្នែកមួយ នៃទីលានសាធារណៈ ដែលត្រូវបានរចនាឡើង ដើម្បីបង្រួបបង្រួមសហគមន៍ វាត្រូវបានសង់ឡើង តម្រឹមជាមួយនឹង ផ្លូវដែលនៅជាប់គ្នា ដោយរំលេចរូបរាងដ៏ប្លែក នៃអគារដ៏ធំដែរមិនធ្លាប់មាន។

អគារនេះត្រូវបានយកគំរូ តាមឃ្លាំងមួយនៅជាប់នឹងផែ ដែលមានដំបូលប្រក់ក្បឿង ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ មនុស្សជាតិនៃទីក្រុងកំពង់ផែ។ ជញ្ជាំងខាងក្រៅនៃអគារ ត្រូវបានគ្របដណ្ដប់ដោយ បន្ទះដែកអ៊ីណុក ហើយការរចនាដ៏ពិសេស គឺពោពេញដោយអារម្មណ៍ នៃបច្ចេកវិទ្យាអនាគត។ ការរចនាខាងក្នុងអគារ ប្រើប្រាស់ពណ៌ដែលអាច បង្កើតបរិយាកាសសន្តិភាព និងភាពកក់ក្តៅ ជាមួយនឹងពិដាន ដែលរចនាអំពីឈើ ដែលធ្វើអោយបរិយាកាស កាន់តែមានភាពកក់ក្តៅ មួយកំរិតទៀត ជាពិសេសពិដាន នៅបន្ទប់ហាត់ប្រាណ ដែលមានព្យួរឈើ ជាលក្ខណៈហាក់ដូចជាសាមញ្ញ តែស្មុគស្មាញបន្តិច គួរឱ្យចាប់អារម្មណ៍។

អគាររបស់មជ្ឈមណ្ឌលនេះ សាងសង់ឡើងលើផ្ទៃដីសរុបទំហំ 4,800 ម៉ែត្រការ៉េ មានភាពធំទូលាយ និងមានបរិយាកាសល្អបំផុត សម្រាប់កីឡាករ និងកីឡាការិនី ដែលជាស្នាដៃបង្កើតឡើង យ៉ាងអស្ចារ្យដោយ ក្រុមហ៊ុនស្ថាបត្យកម្ម K architectures Sigwalt Herman ព្រមទាំងមាន ការសហប្រតិបត្តិការដោយ ក្រុមហ៊ុនសាងសង់ HAY, Ad Lucem Choc, Aperam, GUBI, Kartell, LIGNOTREND, Lintex, ក្រុមហ៊ុនវិស្វកម្មសំណង់ AIA LIFE DESIGNERS និងក្រុមហ៊ុនផ្តល់សេវាវិស្វកម្ម AIA LIFE DESIGNERS សហការគ្នាបានយ៉ាងល្អ និងជំនាញទើបបង្កើតបានជា ស្នាដៃដែលអស្ចារ្យនេះឡើងបាន។