សារមន្ទីរដែកថែប នៃកងទ័ពអាមេរិករបស់ក្រុមហ៊ុនស្ថាបត្យកម្ម SOM នឹងឆ្លុះបង្ហាញពីរឿងរ៉ាវជាច្រើនរបស់ទាហ៊ានអាមេរិក!

ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បឺឈ្មោះ ដែលមានឈ្មោះថា Skidmore, Owings & Merrill (SOM) ថ្មីៗនេះបានបញ្ចប់ការងារលើសារមន្ទីរជាតិនៃកងទ័ពសហរដ្ឋអាមេរិក(NMUSA)។ តំណាងឲ្យសារមន្ទីរដំបូងដែលនឹងបង្ហាញពីរឿងរ៉ាវរបស់កងទ័ពសហរដ្ឋអាមេរិកទាំងមូលនោះ អគារនេះមានរូបសំណាក់ធ្វើពីដែកអ៊ីណុកដ៏អស្ចារ្យ និងកាត់បន្ថយការប្រើប្រាស់ថាមពលរបស់វា រួមជាមួយនឹងលក្ខណៈពិសេសប្រកបដោយនិរន្តរភាព ដូចជាដំបូលបៃតង និងផ្តោតលើភ្លើងបំភ្លឺធម្មជាតិជាដើម។

 

NMUSA មានទីតាំងស្ថិតនៅជិតទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងមានរង្វាស់ 185,000 ហ្វីតការ៉េ (ប្រហែល 17,190 ម៉ែត្រការ៉េ) ដែលគ្របដណ្តប់លើអគារជាច្រើនជាន់ នៅលើទីតាំងធំមួយ ដែលលាតសន្ធឹងប្រមាណ 84 acres (33 hectares)។ ផ្នែកខាងក្រៅរបស់វា គឺពិតជាទាក់ភ្នែកមែនទែន ហើយភាគច្រើនត្រូវបានផលិតពីដែកអ៊ីណុក ទោះបីជាជ្រុងនីមួយៗ បានបិទផ្ទាំងកញ្ចក់ គ្របដណ្តប់ ដោយជ្រុងអាលុយមីញ៉ូមលាបពណ៌ (painted aluminum fins) ដែលមានចន្លោះចំនួន 18 in (45.72 cm) ដាច់ពីគ្នា។

 

ក្រុមហ៊ុនស្ថាបត្យកម្ម SOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បទពិសោធន៍ជានិមិត្តរូបនេះ ចាប់ផ្តើមពីផ្លូវចូល ដែលផ្តល់នូវការមើលឃើញ សារមន្ទីរដែកថែបឆ្ពោះ ទៅបរិវេណដើមឈើ និងវាលស្មៅដ៏វែងមួយ។ សារមន្ទីរនេះមានកម្ពស់ ដល់ទៅ 100 ហ្វីត (30 ម៉ែត្រ) នៅផ្នែកកំពូលរបស់វា ហើយផ្នែកខាងមុខ ត្រូវបានផ្សំឡើងដោយក្រឡាចត្រង្គធម្មតា នៃបន្ទះដែកអ៊ីណុក ដែលបង្កើតបានជាអារម្មណ៍ នៃការផ្ចិតផ្ចង់ យកចិត្តទុកដាក់បំផុត ដែលជាចំណុចសំខាន់ នៃរចនាបថទាំងមូល។ នៅជុំវិញនៃបន្ទះនីមួយៗ  បង្ហាញពីភាពសុទិដ្ឋិនិយម ដោយការផ្លាស់ប្តូរលក្ខណៈរបស់អគារ តាមរយៈរាល់រដូវកាល និងរៀងរាល់ថ្ងៃ។ នៅជ្រុងនៃបរិវណនីមួយៗ (corner of each pavilion) ផ្ទាំងកញ្ចក់ទាំងអស់បានឆ្លាស់គ្នា ជាមួយនឹងជ្រុងអាលុយមីញ៉ូមដែលបានលាបពណ៌ ដើម្បីបន្ថែមនូវភាពទាក់ទាញ ដ៏រឹងមាំផងដែរ។”

 

នៅផ្នែកខាងក្នុង សារមន្ទីរនេះត្រូវបានបញ្ចប់នៅក្នុងជាន់ថ្ម, និងក្តារបន្ទះឈើប្រណិត (White oak & ash)។ គំនូសសម្គាល់ដែកអ៊ីណុក រាងចតុកោណកែងមានលក្ខណៈពិសេស ជាការបង្ហាញរឿងរ៉ាវផ្ទាល់ខ្លួន របស់ទាហានម្នាក់ៗនៅលើផ្ទៃគំណូសរបស់ពួកគេ និងជាការនាំភ្ញៀវចូលមកក្នុងសាលពិព័រណ៍។ 

 

នៅក្នុងបន្ទប់ទទួលភ្ញៀវធំ ដែលអាចត្រូវបានប្រើជាកន្លែងសម្រាប់ប្រារព្ធព្រឹត្តិការណ៍ផងដែរ។ បន្ថែមពីនេះ ក៏មានជញ្ជាំងថ្មក្រានីតពណ៌ខ្មៅ និងបង្ហាញជា List នៃយុទ្ធនាការទាំងអស់ ពីប្រវត្តិសាស្ត្ររបស់កងទ័ព។ ពិដានមានរាងជាកញ្ចក់ចំនួន 22 ជួរ ដែលមានពណ៌ស្របគ្នា នឹងពណ៌របស់យុទ្ធនាការនីមួយៗ ពីអតីតកាលរបស់កងទ័ព។ 

 

នៅកន្លែងផ្សេងទៀត មានកន្លែងលក់រាយ ហាងកាហ្វេ ទីធ្លាបីជាន់រាបស្មើ កន្លែងតាំងពិព័រណ៍ ល្ខោន និងជណ្តើរធំៗ នាំអ្នកទេសចរ ទៅកន្លែងតាំងពិព័រណ៍បន្ថែមនៅជាន់ទី 2។ នៅជាន់ខាងលើ ជាន់ទី 3 សាលវីរៈយុទ្ធជន ធ្វើពីឈើ ដើរតួជាកន្លែងមានពន្លឺភ្លឺថ្លា និងភ្ជាប់ទៅនឹងសួនច្បារមេដាយកិត្តិយស (Medal of Honor Garden) ដែលជាទីធ្លារាបស្មើសម្រាប់ប្រារព្ធពិធីធំៗ ដែលកំណត់ដោយជញ្ជាំងថ្មក្រានីត ដែលឆ្លាក់ឈ្មោះ អ្នកទទួលមេដាយ។ ក្រួសថ្មក្រានីតឆ្នូត ត្រូវបានបញ្ចូលជាមួយគ្រឿងឥស្សរិយយស កិត្តិយសរបស់កងទ័ពនិងផ្កាយដែកអ៊ីណុក។

 

ខណៈពេល ដែលគម្រោងនេះ ស្ថិតនៅក្នុងលក្ខខណ្ឌមួយ ដើម្បីពិចារណា ជាអគារដែកអ៊ីណុកដ៏ធំសំបើម ដែលមិនប៉ះពាល់ដល់បរិស្ថាននោះ វាត្រូវបានគេប្រគល់ពានរង្វាន់ LEED Silver (ស្តង់ដារអគារបៃតង) ដោយសារតែការរចនាប្រកបដោយប្រសិទ្ធភាពថាមពល។ នេះរួមបញ្ចូលទាំងបរិមាណអ៊ីសូឡង់យ៉ាងច្រើន ដើម្បីកាត់បន្ថយតម្រូវការកម្តៅ និងភាពត្រជាក់។ ការផ្តោតទៅលើ ការប្រើប្រាស់កញ្ចក់ ដើម្បីធានាថាពន្លឺធម្មជាតិនឹងចូលបំភ្លឺផ្ទៃខាងក្នុង ថែមទាំងមាន អំពូល LED ដែលមានបច្ចេកវិទ្យាលើការត្រួតពិនិត្យប្រព័ន្ធពន្លឺថ្ងៃ ដោយស្វ័យប្រវត្តិ ឧបករណ៍ចាប់សញ្ញាដែលបិទភ្លើង និងម៉ាស៊ីនកម្តៅ នៅពេលដែលតំបន់ទាំងមូលមិនចាំបាច់នឹងត្រូវប្រើ និងដំបូលពណ៌បៃតង ដែលជួយបង្កើនសមត្ថភាពអ៊ីសូឡង់។ 

 

NMUSA បានបើកឱ្យភ្ញៀវចូលទស្សនា នៅថ្ងៃទី 11 ខែវិច្ឆិកា ដែលត្រូវបានគេទទួលស្គាល់ថាជាថ្ងៃនៃ ទិវាអតីតយុទ្ធជន នៅសហរដ្ឋអាមេរិក។