នេះជាគម្រោងសាងសង់អគារលើជម្រាលភ្នំ ដែលមានរចនាបថទំនើប និងគំនិតច្នៃប្រឌិតខ្ពស់

ក្រុមហ៊ុនស្ថាបត្យកម្ម Zaha Hadid Architects (ZHA) បានសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក Leigh & Oragne បានដាក់បង្ហាញនូវគម្រោងរចនារបស់ខ្លួន សម្រាប់អគារស្នាក់នៅរបស់និស្សិតថ្មី នៅក្នុងទីក្រុងហុងកុង។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ដែលវាក៏នឹងរួមបញ្ចូលផ្លូវដើរនៅលើដំបូល និងផ្តល់ទេសភាពធម្មជាតិ បែបតំបន់ភ្នំផងដែរ។

 

 

គម្រោងនេះនឹងជាផ្នែកមួយនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង (HKUST) ហើយអាចនឹងទទួលនិស្សិតបានប្រមាណជា ១.៥០០ នាក់។ ការរចនារួមរបស់វាត្រូវបានបង្ហាញជាមុន ដោយក្រុមហ៊ុន ZHA បានប្រើបច្ចេកវិទ្យា BIM (Building Image Modeling) និង 3D simulations ដើម្បីគណនាសមាសធាតុ ឬវិមាត្រគ្រប់យ៉ាងចាប់ពីភូមិសាស្ត្រ និងទិដ្ឋភាពដែលនឹងទទួលបានឲ្យស្របជាមួយនឹងលក្ខខណ្ឌដី និងពន្លឺធម្មជាតិដែលនឹងចូលនៅខាងក្នុង។

 

 

ក្រុមហ៊ុន ZHA ដែលបានបង្កើតស្នាដៃគួរអោយកត់សម្គាល់មួយចំនួន នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ បានពន្យល់ថា “គម្រោងនេះ មានទីតាំងនៅភាគអាគ្នេយ៍នៃសាកលវិទ្យាល័យ HKUST ដោយសាលប្រជុំថ្មី ត្រូវបានបង្កប់នៅលើជម្រាលភ្នំដែលមានកម្ពស់ប្រហែល ២៥ ម៉ែត្រ និងអាចនឹងមានភាពខុសគ្នាបន្តិចបន្តួច ទៅលើកម្រិតនៃស្រទាប់ដី។ ជួរដំបូលរាបស្មើរបស់អគារ ត្រូវបានរចនាឡើងជាផ្នែកចម្បងរបស់គម្រោង និងរួមបញ្ចូលតំបន់ក្រៅ ដែលមានម្លប់សម្រាប់សិស្សនិស្សិត និងបុគ្គលិកដើម្បីសម្រាក ឬធ្វើការជួបជុំគ្នា ដែលនេះអាចនឹងជួយបង្កើតវប្បធម៌នៃការឆ្លងកាត់ ទីតាំងមួយនេះដែលហ៊ុមព័ទ្ធដោយធម្មជាតិបានយ៉ាងល្អ។ ផ្លូវដើរខាងលើដំបូលនេះ បង្កើតឱ្យមានការតភ្ជាប់ថ្មីរវាងប្លុកនៃទីតាំងសិក្សា របស់ Campus ខាងជើង និងប្លុកលំនៅដ្ឋានសំខាន់ៗនៅភាគខាងត្បូង ដែលមានសារៈសំខាន់ក្នុងការលុបបំបាត់តម្រូវការរបស់និស្សិតនិងបុគ្គលិក ក្នុងការធ្វើដំណើរឆ្លងកាត់តំបន់ជួរភ្នំ។”

 

 

គម្រោងនេះនឹងត្រូវបានរៀបចំតាមប្លង់បែប (hexagonal layout) ដោយបង្កើតទីធ្លាចំនួនបួន ដែលត្រូវបានគេចាត់ទុកថាជាកន្លែងស្ងប់ស្ងាត់ សម្រាប់សម្រាកនិងលំហែកាយ។ ដោយឡែកសម្រាប់ផ្នែកលំនៅដ្ឋាន ត្រូវបានរៀបចំជាបីប្រភេទប្រភេទខុសៗគ្នា។ ការកំណត់រចនាសម្ព័ន្ធប្រភេទ ‘Y’ នឹងជាផ្ទះសម្រាប់និស្សិតចំនួន ២៧ នាក់ និងអនុញ្ញាតឱ្យពួកគេចូលទៅកាន់តំបន់សិក្សា កន្លែងសម្រាកនិងផ្ទះបាយ។ ប្រភេទ ‘V’ នឹងក្លាយជាកន្លែងស្នាក់នៅរបស់សិស្សចំនួន ៣៦ នាក់ ក្នុងការរៀបចំចែកជាក្រុមៗ ជាមួយតំបន់រួម និងផ្ទះបាយ។ ចុងក្រោយសម្រាប់រចនាសម្ព័ន្ធប្រភេទ ‘Linear’ សម្រាប់និស្សិតចំនួន ១៨ នាក់ នឹងរួមបញ្ចូលតំបន់ផែនការបើកចំហរ ដែលអាចបែងចែកបាន ទៅតាមតម្រូវការ។

 

ប្រព័ន្ធត្រជាក់ដែលប្រើប្រាស់ថាមពលតិច និងច្នៃដោយទឹកសមុទ្រ នឹងត្រូវបានប្រើដើម្បីធ្វើឱ្យត្រជាក់ផ្នែកខាងក្នុង ខណៈពេលដែលបន្ទះសូឡា នឹងត្រូវបានតំឡើងនៅលើផ្នែកផ្សេងទៀត ដែលមិនមែនជាផ្លូវដើរ នៃផ្នែកដំបូល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំ របស់សាកលវិទ្យាល័យ ដើម្បីឈានដល់ប្រតិបត្តិការបែប carbon-neutral operation។

 

លើសពីនេះទៀតអគារនេះ នឹងបំពាក់នូវធាតុដែលបានរៀបចំទុកមុនរួចជាច្រើន ដើម្បីបង្កើនពេលវេលាសាងសង់ រួមទាំងផ្នែកខាងមុខ ដែលនឹងបំពាក់នូវ sport solar shading fins ដែលដាក់នៅខាងលើបង្អួច ដើម្បីកាត់បន្ថយកំដៅព្រះអាទិត្យ។ ជម្រាលភ្នំជុំវិញគម្រោងនេះ នឹងត្រូវយកមកប្រើប្រាស់ឡើងវិញក្នុងគោលបំណង ការពារការហូរច្រោះដីផងដែរ។