អំពី Trump Tower : គម្រោងអគារពាណិជ្ជកម្មតម្លៃប្រហែល $៥៣០លាន របស់ក្រុមហ៊ុនប្រធានាធិបតីអាមេរិក នៅក្នុងទីក្រុងជេដដា ប្រទេសអារ៉ាប៊ីសាអូឌីត


Trump Tower Jeddah គឺជាគម្រោងអគារពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណិត ដែលស្ថិតនៅ ទីក្រុងជេដដា ប្រទេសអារ៉ាប៊ីសាអូឌីត។ អគារនេះស្ថិតនៅលើផ្លូវ Corniche នៅតំបន់ Al Shati District ដែលផ្តល់ទិដ្ឋភាពដ៏ស្រស់ស្អាត នៃឆ្នេរសមុទ្រក្រហម (Red Sea)។

Trump Tower Jeddah មានតម្លៃវិនិយោគប្រហែល ៥៣០លានដុល្លារអាមេរិក ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Dar Global ជាមួយនឹង The Trump Organization (ក្រុមហ៊ុនរបស់ លោកដូណាល់ ត្រាំ)។

អគារនេះ គ្រោងនឹងមានកម្ពស់ ៤៧ជាន់ ផ្តល់ជូនលំនៅដ្ឋានប្រណិត ចាប់ពីបន្ទប់គេង ១ ដល់ ៤ និងផេនថោស៍ (Penthouses) ដែលបន្ទប់គេងទាំងនោះ នឹងមានបង្អួចកញ្ចក់ធំទូលាយ ពិដានខ្ពស់ និងទេសភាពស្អាតនៃសមុទ្រ។ ក្រៅពីសេវាកម្មលំនៅដ្ឋានដ៏ប្រណិត Trump Tower ក៏នឹងមាន ហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ កន្លែងហាត់ប្រាណនិងស្ប៉ា បន្ទប់ទទួលភ្ញៀវ សាលប្រជុំ និងអាងហែលទឹកនៅលើដំបូល ផងដែរ។

តាមរបាយការណ៍ចុងក្រោយ (ឆ្នាំ២០២៥) ការងារស្ថាបនាមូលដ្ឋាននៃ Trump Tower Jeddah បានចាប់ផ្តើមរួចហើយ។ តាមផែនការ គម្រោងសាងសង់នេះ រំពឹងនឹងបញ្ចប់នៅក្នុង ខែធ្នូ ឆ្នាំ ២០២៩។

ប្រភព៖ Trump. com