គម្រូផ្ទះដែលមានរាងជារង្វង់ដ៏អស្ចារ្យនេះ ផ្តល់ការបញ្ចូលគ្នាយ៉ាងរលូនជាមួយព្រៃធម្មជាតិ របស់ប្រទេសប៉ូឡូញ!

មើលឃើញដោយក្រុមហ៊ុនស្ថាបត្យកម្ម Przemysław Olczyk Mobius Architekci ទៅលើផ្នែកមួយនៃរចនាសម្ព័ន្ធស្ថាបត្យកម្មទាក់ទងនឹងគល់ឈើដ៏ធំនោះ គម្រូផ្ទះមានរាងជារង្វង់ដ៏គួរឲ្យទាក់ទាញមួយមានឈ្មោះថា “Circle Wood” ត្រូវបានសាងសង់នៅក្នុងបរិវេណព្រៃនៅប្រទេសប៉ូឡូញ។ ទីលំនៅនេះ ត្រូវបានគេកត់សម្គាល់បានយ៉ាងល្អ ក្នុងចំណោមដើមឈើ និងភាពជាម្ចាស់ផ្ទះ ក៏ដូចជាសួនច្បារឯកជនមួយ នៅចំកណ្តាលគម្រោងរបស់វា។

តាមរចនាសម្ព័ន្ធរបស់វាផ្ទះ Circle Wood មានបេតុងដ៏រឹង គ្របដណ្ដប់ដោយបន្ទះឈើ Okume ដែលមានប្រភពមកពីអាហ្រ្វិកខាងលិច។ ដំបូលពណ៌បៃតងផ្នែកខ្លះរបស់វា រួមបញ្ចូលភ្លើងបែប Skylight ដើម្បីពង្រីកពន្លឺធម្មជាតិនៅខាងក្នុង ហើយក៏មានចន្លោះ ដែលអនុញ្ញាតឱ្យដើមឈើ បន្តលូតលាស់បានផងដែរ។

Architect Przemek Olczyk បានពន្យល់ថា “ខ្ញុំបានគិតថា ផ្ទះនេះជាបំណែកធំនៃគល់ឈើ។ ការរចនាតាមរយៈការកាត់បន្ថយទម្រង់របស់វា មើលទៅដូចជាកូនបន្ទប់ និងមានភាពកក់ក្តៅ បែបពាក់កណ្តាលឯកជន ឆ្លាក់ជាប់នឹងឈើ។  ដូច្នេះអ្នកប្រើប្រាស់អាចមានអារម្មណ៍ថា ហាក់ដូចជាកំពុងបន្តដើរឆ្លងកាត់ដើមឈើ វាពោពេញទៅដោយពន្លឺដែលបាំងនៅផ្នែកខាងមុខ ដូចដែលការដើរចូលទៅរកពន្លឺធម្មជាតិបែបនោះដែរ។ វាក៏ផ្តល់ជូននូវសេរីភាព ឬភាពស្និទ្ធស្នាលនៃការប្រាស្រ័យទាក់ទងគ្នា ជាមួយធម្មជាតិនិងស្ថាបត្យកម្ម។”

លោកបានបន្តថា “ទោះយ៉ាងណាវិនិយោគិន ដែលចូលចិត្តភាពឯកជន មិនមានបំណងចង់លាក់ខ្លួន ពីសម្រស់នៃបរិស្ថានជុំវិញ ដែលព័ទ្ធជុំវិញដោយឧទ្យានជាតិ Kampinos នោះទេ។ ចម្លើយចំពោះការសន្មតដែលបានលើកឡើងពី ការរចនាដែលមិនអាចធ្វើទៅបានទាំងនេះ គឺជាជ័យជម្នះមួយដែលកំពុងមានការកើនឡើងខ្ពស់ ដែលមានទីតាំងនៅ ផ្នែកកណ្តាលនៃដើមឈើ (Pine trees) ដែលបានទុកចោល។”

ផ្ទះទំហំ 400 ម៉ែត្រការ៉េ (4,305 ហ្វីតការ៉េ) ត្រូវបានលាតសន្ធឹងលើពីរជាន់ ហើយស្ថិតនៅចំកណ្តាលសួនច្បារ Atrium ជាទម្រង់មួយដែលរំលឹកពីវិមានហ្គាឌិន (Garden House) ដែលជាផ្ទះប៉ូឡូញមួយទៀត ដែលមានសួនច្បារនៅចំកណ្តាលផ្ទះ និងចាត់ទុកជាធាតុសំខាន់បំផុតរបស់គម្រោង។ ការតុបតែងផ្នែកខាងក្នុងនៃគេហដ្ឋានរាងជារង្វង់ គឺមានភាពទាក់ទាញយ៉ាងខ្លាំង តែក៏រាងស្មុគស្មាញបន្តិច ដើម្បីទទួលបានភាពត្រឹមត្រូវ (អ្នករចនាម៉ូដផ្ទះ Futuro បានព្យាយាមដោះស្រាយរឿងនេះ ជាមួយនឹងគ្រឿងសង្ហារិម កោងផ្ទាល់ខ្លួន) ប៉ុន្តែបន្ទប់របស់ផ្ទះ Circle Wood ភាគច្រើន ត្រូវបានគេរៀបចំជារាងចតុកោណស្ដង់ដារ ដែលផ្តល់ជូននូវប្លង់ផ្ទះធម្មតាជាង ដែលប្រហែលជារំពឹងថានឹងផ្តល់នូវទម្រង់ជារង្វង់ទាំងមូលរបស់វា។

ជាន់ទីមួយរបស់វា មានកន្លែងរស់នៅសំខាន់ៗ ក៏ដូចជាហ្គារ៉ាសសម្រាប់ឡានពីរ ខណៈជាន់ខាងលើ មានបន្ទប់ទទួលភ្ញៀវមួយទៀត បូករួមទាំងបន្ទប់គេង និងបន្ទប់ទឹក។ ផ្ទាំងកញ្ចក់ថ្លាមានលក្ខណៈចាំងច្បាស់ អាចមើលធ្លុះទៅម្ខាងទៀត ហើយផ្តល់នូវទេសភាពនៃព្រៃព័ទ្ធជុំវិញ នៅពេលទេសភាពទាំងនោះផ្លាស់ប្តូរតាមរដូវ។

ក្រុមហ៊ុននេះបានបន្ថែមទៀតថា “ច្រកចូល ដែលត្រូវបានកាត់ចេញនៅក្នុងគល់ឈើធំ អនុញ្ញាតឱ្យមានការបែងចែកមុខងារដោយឡែក ដោយធានាបាននូវភាពឯកជន និងទំនាក់ទំនងជាមួយធម្មជាតិជុំវិញ។ ផ្ទះនេះត្រូវបានកំណត់លក្ខណៈ ដោយឃើញពីរូបរាង និងព័ត៌មានលម្អិត ដែលសង្កត់ធ្ងន់លើភាពឆើតឆាយនៃវត្ថុធាតុដើម និងភាពសាមញ្ញមួយចំនួនរបស់វា។”

ការទាក់ទងផ្ទាល់ជាមួយធម្មជាតិមានន័យថា ផ្ទះផ្លាស់ប្តូរអាស្រ័យលើសោភ័ណភាពដែលនៅជុំវិញ អាកាសធាតុ ពេលវេលា តាមតាមរយៈពេលគិតជាថ្ងៃនិងឆ្នាំ។