មានរបស់មួយនេះនៅក្នុងផ្ទះ វានឹងជួយក្នុងការជម្រុញផលិតភាពការងាររបស់អ្នក ឲ្យបានកាន់តែច្រើន (ពិសេសសម្រាប់អ្នកធ្វើការពីផ្ទះ)!

ការស្រាវជ្រាវមួយត្រូវបានបង្ហាញឲ្យឃើញ តាមបែបវិទ្យាសាស្ត្រថាកន្លែងធ្វើការដែលមានទេសភាពធម្មជាតិល្អ ការបើកបង្អួច ជាមួយនឹងពន្លឺព្រះអាទិត្យចូលបានគ្រប់គ្រាន់ និងខ្យល់បរិសុទ្ធបន្តិច អាចនាំឱ្យមានការជម្រុញផលិតភាពការងារបានខ្ពស់ និងកម្រិតនៃការផ្តោតអារម្មណ៍ទៅលើការងារបានកាន់តែល្អ។  អ្នកដែលធ្វើការនៅក្នុងការិយាល័យ ដោយគ្មានបង្អួច ឬដោយគ្មានទេសភាពល្អគ្រប់គ្រាន់ អាចនឹងត្រូវសុំច្បាប់ឈប់សម្រាកឈឺកាន់តែច្រើន ក្នុងអត្រារហូតដល់ទៅច្រើនជាង ៦.៥% ទៀតផង។

ដូច្នេះឥឡូវនេះ ផ្ទះរបស់យើងក៏ជាការិយាល័យរបស់យើងដែរ តើមានអ្វីកើតឡើងនៅពេលដែលអ្នកត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងបន្ទប់ក្រោមដី ឬបង្អួចផ្ទះ របស់អ្នក ប្រឈមមុខនឹងជញ្ជាំងឥដ្ឋ ឬត្រូវបានបាំងដោយផ្ទះអ្នកដទៃ? តើអ្នករក្សាផលិតភាពរបស់អ្នក ចេញពីអត្រានៃការធ្លាក់ចុះបានយ៉ាងដូចម្តេច នៅពេលដែលអ្នកមិនអាចសុំច្បាប់សម្រាកដោយសារឈឺ ដែលអ្នកកំពុងតែធ្វើការនៅផ្ទះស្រាប់បែបនេះ?

ដំណោះស្រាយមួយដ៏សាមញ្ញ និងមានប្រសិទ្ធភាពនោះគឺ នាំយករុក្ខជាតិបៃតងមកនៅក្បែរអ្នក និងមាននៅកន្លែងធ្វើការក្នុងផ្ទះរបស់អ្នក។ ការសិក្សាមួយនៅក្នុងទិនានុប្បវត្តិសាកវប្បកម្មបរិស្ថានឆ្នាំ ២០១៩ បានបង្ហាញថា ចំនួនដើមឈើ ឬរុក្ខជាតិបៃតងនៅតាមលំនៅដ្ឋាននីមួយៗ មិនត្រឹមតែអាចធ្វើឱ្យស្ត្រេសតិចជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលិតភាពថែមទៀតផង។

 

១/ តើរុក្ខជាតិមួយដើម ពិតជាអាចកាត់បន្ថយស្រេ្តសរបស់អ្នកបានមែន?

មិនថានៅផ្ទះឬនៅក្នុងការិយាល័យទេ រុក្ខជាតិបៃតងតែមានលក្ខណៈពិសេស និងមុខងារចម្បងសម្រាប់ស្តារឡើងវិញនូវថាមពលដែលអ្នកបាត់បង់។ របាយការណ៍ឆ្នាំ ២០១៥ ដែលមាននៅក្នុងឯកសារកំណត់ចំណាំបទពិសោធន៍មួយបាននិយាយថា “នៅពេលត្រូវបានគេសួរអំពីរុក្ខជាតិនៅកន្លែងធ្វើការ មាន ៩៧% នៃចំនួនបុគ្គលិកសរុប ចង់មានរុក្ខជាតិបៃតងបន្ថែមទៀតនៅក្នុងកន្លែងធ្វើការរបស់ពួកគេ ពីព្រោះពួកគេយល់ថារុក្ខជាតិផ្តល់នូវការបន្ធូរអារម្មណ៍ដ៏មានប្រសិទ្ធភាព។” 

ពួកគេក៏បានរាយការណ៍ផងដែរថា រុក្ខជាតិបៃតងមានទំនោរលើកទឹកចិត្តដល់ការិយាល័យ ផ្តល់ជូនការិយាល័យនូវអារម្មណ៍ធូរស្បើយ ហើយសំខាន់បំផុតគឺធ្វើឱ្យបរិយាកាសការងារ មានលក្ខណៈស្រដៀងទៅនឹង កន្លែងឬពេលទំនេរដែលមាននៅផ្ទះ។ ប៉ុន្តែតើរុក្ខជាតិទាំងនេះ ផ្តល់ភាពស្ងប់ស្ងាត់និងអារម្មណ៍ធូរស្រាលជាង បរិស្ថានដែលនៅជុំវិញខ្លួនរបស់ពួកគេ?

ចម្លើយយ៉ាងច្បាស់នោះគឺថា វាមិនមែនគ្រាន់តែជាការតុបតែងដល់បរិស្ថានដែលអ្នកកំពុងរស់នៅប៉ុណ្ណោះទេ សូម្បីតែលក្ខណៈនៃការតុបតែងលំអរកន្លែងធ្វើការផ្ទាល់ខ្លួននៅតាមគេហដ្ឋាន ត្រូវបានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រថា វាអាចប្រើដើម្បីកាត់បន្ថយភាពតានតឹង និងបន្ថយរោគសញ្ញានៃជម្ងឺផ្លូវចិត្តផ្សេងៗគ្នាទៀតផត។ អ្នកស្រាវជ្រាវរចនាផ្នែកថែទាំសុខភាព (Healthcare design researcher) លោកវេជ្ជបណ្ឌិត Roger Ulrich បានលើកពី “ទ្រឹស្តី - ស្តារភាពតានតឹង - stress-recovery theory” និង “ទ្រឹស្តីស្តារការយកចិត្តទុកដាក់ឡើងវិញ - attention restoration theory” គឺជាវិធីពីរយ៉ាងដែលគំនិតនេះបង្ហាញលក្ខណៈ នីមួយៗដោយសរសេរថា “ទំនាក់ទំនងជាមួយធម្មជាតិអាចមានអត្ថប្រយោជន៍ ក្នុងការដោះស្រាយសម្លេងរំខាន និងការកកស្ទះនៅក្នុងទីក្រុង។” 

ការសិក្សានៅគ្រប់ទីកន្លែង រាប់ចាប់ពីពន្ធនាគាររហូតដល់ការិយាល័យ និងមន្ទីរពេទ្យ វាត្រូវបានគេកំណត់ថាជាការវិវត្តន៍ទូទៅរបស់មនុស្ស ទទួលឥទ្ធិពលពីការទាញសរីរាង្គសូម្បីតែផ្នែកផ្លូវចិត្តនិងអារម្មណ៍ ដែលព័ទ្ធជុំវិញដោយធម្មជាតិ ជាងអ្វីដែលយើងនឹកស្មានដល់ ដែលវាជះឥទ្ធិពលដល់ប្រព័ន្ធសរីរាង្គរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ ភាពធូរស្រាលនៃការព្យាបាលដោយធម្មជាតិទាំងនេះរួមមាន “បញ្ហានៃការថប់បារម្ភ ស្រេ្តស អត្រាចង្វាក់បេះដូងទាប បញ្ហាស្បែក ការប្រមូលផ្តុំអរម៉ូន cortisol ទាប និងការផ្លាស់ប្តូរបែបវិជ្ជមាននៃសកម្មភាពសរសៃប្រសាទ” ដែលត្រូវបានហ៊ុំព័ទ្ធដោយបរិស្ថានបៃតង។ ការសិក្សាបន្តថា “ការកាត់បន្ថយស្ត្រេសនិងការស្តារប្រព័ន្ធផ្លូវចិត្ត កើតឡើងនៅពេលបុគ្គលម្នាក់ៗរស់នៅក្បែរតំបន់បៃតង មានទេសភាពបៃតង បន្លែដើមឈើផ្លែ ឬចំណាយពេលនៅតាមធម្មជាតិ។” វាក៏មានប្រសិទ្ធភាព ពង្រីកដល់អាយុកាលការិយាល័យផងដែរ បើតាមការសិក្សាមួយចំនួនរាប់ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦ បានវាស់វែងថា និយោជិកទូទៅមាន “អត្រាចង្វាក់បេះដូងតិចជាងមុន” នៅពេលដែលប៉ះពាល់ នឹងផ្កាកុលាបនៅកន្លែងធ្វើការ។

 

២/ តើរុក្ខជាតិបៃតងអាចបង្កើនផលិតភាពបានយ៉ាងដូចម្តេច?

វាមានហេតុផលថាប្រសិនបើអ្នកមិនមានអារម្មណ៍តានតឹងនោះទេ អ្នកអាចនឹងមានផលិតភាពច្រើនជាងមុន។ ទោះយ៉ាងណាក៏ដោយ មានលក្ខណៈពិសេសនៃរុក្ខជាតិបៃតង ដែលនឹងផ្តល់ឱ្យអ្នកនូវការជម្រុញបន្ថែម ក្នុងការច្នៃប្រឌិតភាពរឹងមាំ ការលើកទឹកចិត្ត និងការចងចាំ។ ការព្យាបាលកាន់តែច្រើនរបស់រុក្ខជាតិ មានចាប់ពីសរីរវិទ្យា ដល់ផ្លូវចិត្ត ដែលទាំងអស់នេះត្រូវបានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រ។ ជាពិសេសក្នុងអំឡុងពេល មានរោគរាតត្បាត សូម្បីតែការពង្រឹងផ្លូវអារម្មណ៍ ក៏អាចផ្តល់នូវភាពជឿជាក់គ្រប់គ្រាន់ សម្រាប់ចៀសផុតពីភាពភ័យស្លន់ស្លោចំពោះសុខភាពរបស់ពួកគេដែរ ហើយនេះគឺជាអ្វីដែលរុក្ខជាតិបៃតងដែលអ្នកបានដាំនៅតាមផ្ទះ អាចផ្តល់បាន។

ដូចដែលការសិក្សាបន្ថែមបានបង្ហាញថា “សំណើមដែលបានបញ្ចេញទៅក្នុងអាកាសដោយរុក្ខជាតិ ជួយបង្កើនសំណើម និងលំហូរអុកស៊ីសែនបានច្រើនបំផុត ដែលអាចកាត់បន្ថយការឈឺក្បាល និងបង្កើនការផ្តោតអារម្មណ៍ទៅលើការងារបានកាន់តែច្រើន។” របាយការណ៍ឆ្នាំ ២០១៤ មួយទៀតមកពី Romania បានដកស្រង់សម្តីដោយរបស់ការសិក្សានេះ (metastudy) បានបង្ហាញថារុក្ខជាតិដែលសំបូរអុកស៊ីសែន មានគុណភាពបន្សុទ្ធខ្យល់ ហើយពួកវាអាចផ្តល់នូវការព្យាបាលជាច្រើនប្រភេទរាប់ពី “អាឡែហ្ស៊ី, ភាពឆាប់ខឹង, ប្រតិកម្មអាល្លែហ្ស៊ីទៅនឹងអ្វីមួយ, ជម្ងឺហឺត, មិនងងុយគេង និងមានបញ្ហាភ្នែកជាដើម” ដើម្បីលើកកម្ពស់ឥរិយាបថរបស់មនុស្សម្នាក់ៗ ដែលនៅក្បែរវា។

រុក្ខជាតិបៃតងក្នុងផ្ទះ ត្រូវបានបង្ហាញថាអាចបង្កើនការផ្តោតអារម្មណ៍ផងដែរ នៅក្នុងការសិក្សាចំនួនពីរផ្សេងទៀត។ មួយក្នុងចំណោមការសិក្សាទាំងពីរនោះគឺ និយោជិកបានបំពេញភារកិច្ចរបស់ពួកគេបានលឿនជាងអ្នករួមការងារជាមួយប្រមាណ ១៩% ដោយសារតែទិដ្ឋភាពនៃរុក្ខជាតិបៃតងដែលមាននៅក្នុងផ្ទះរបស់ពួកគេ។ ដោយឡែកកន្លែងធ្វើការនៅចក្រភពអង់គ្លេស និងហូល្លង់បានសាកល្បងនូវវិធីសាស្ត្រនេះផងដែរ ហើយបានរកឃើញថា វាបណ្តាលឱ្យមានការកើនឡើងចំនួន ១៥% នៃផលិតភាពរបស់និយោជិករបស់ពួកគេ ហើយអ្នកខ្លះថែមទាំងបានរាយការណ៍ពីកម្រិតខ្ពស់នៃសុភមង្គលគ្រួសារ និងការពេញចិត្តការងារ នៅពេលដែលរុក្ខជាតិអាចមើលឃើញនៅកន្លែងធ្វើការតាមផ្ទះ របស់ពួកគេ។ 

សម្រាប់ក្រុមអ្នកស្រាវជ្រាវនៅសាធារណរដ្ឋឆេក ក៏បានរកឃើញថាមានភាពខុសគ្នាគួរឱ្យកត់សម្គាល់នៅក្នុងរបៀប ដែលនិយោជិកបានដឹងអំពីកន្លែងធ្វើការរបស់ពួកគេ នៅពេលដែលហ៊ុំព័ទ្ធដោយរុក្ខជាតិ។ ពួកគេបានរកឃើញថាបរិយាកាសពោពេញ ទៅដោយរុក្ខជាតិកាន់តែស្រស់ស្អាត និងមានផាសុកភាព។ ច្រើនឆ្នាំក្រោយមក អ្នកស្រាវជ្រាវដដែល បានរកឃើញថារុក្ខជាតិតូចៗ ដែលមានទំហំមធ្យមចំនួន ៣ ខុសៗគ្នា អាចធ្វើឱ្យមានភាពខុសប្លែកគ្នាបែបវិជ្ជមាន នៅក្នុងការយល់ឃើញមួយ អំពីកន្លែងធ្វើការរបស់ពួកគេ ហើយជាលទ្ធផលផលិតភាពរបស់ពួកគេក៏មានការកើនឡើងទៀតផង។