ស្វែងយល់ពីអត្ថន័យរបស់អាកប្បកិរិយានៃការប្រាស្រ័យទាក់ទង 4 ប្រភេទ មិនមែនជាពាក្យសម្តី (4 nonverbal communication) ដែលមិត្តរួមការងារអ្នកតែងធ្វើ!

សម្លេងរបស់យើង អាចចាត់ទុកបានថាជាមធ្យោបាយមួយប្រភេទ ដែលយើងប្រើក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្ស ដែលនៅជុំវិញខ្លួន។ ដោយឡែក ការបង្ហាញទឹកមុខ ភាសាកាយវិការ ចលនារបស់ភ្នែក និងការប៉ះពាល់ស្រាលៗ ក៏មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើរបៀបដែលយើងធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ និងចាប់ផ្តើមបង្កើតទំនាក់ទំនងផងដែរ។ 

ជារឿយៗ ប្រភេទនៃការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ ក្រៅពីការនិយាយស្តី (Nonverbal communication) ក៏មានច្រើនប្រភេទដែរ នៅក្នុងកន្លែងធ្វើការ ឬការិយាល័យ។ ប្រភេទទាំងនោះ រួមបញ្ចូលទាំងកាយវិការដែលយើងបានបង្ហាញ ការផ្សាភ្ជាប់ជាមួយនឹងអ្នកដទៃតាមរយៈចលនារបស់ភ្នែក ការបង្ហាញទឹកមុខ ការប៉ះពាល់ស្រាលៗ (Touch) ទៅកាន់អ្នកដទៃ និងសូម្បីតែចន្លោះគំលាត ដែលយើងរក្សារវាងខ្លួនយើង និងអ្នករួមការងារជាមួយទៀតផង។

យើងច្រើនតែបង្ហាញអ្នកដទៃ ឲ្យបានដឹងពីអ្វីដែលយើងបានគិតទៅលើពួកគេតាមរយៈប្រភេទនៃការប្រាស្រ័យទាក់ទងរបស់យើង (Nonverbal communication) ជាមួយពួកគេ ដោយមិនបានដឹងខ្លួនជាមុន ឬចាប់អារម្មណ៍ថាយើងបានបង្ហាញវាឲ្យគេដឹងផង។ 

នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញ នូវប្រភេទនៃការប្រាស្រ័យទាក់ទងទូទៅ ក្រៅពីការនិយាយស្តី (Nonverbal Communication) 4 យ៉ាង ព្រមទាំងអត្ថន័យរបស់វា ឲ្យប្រិយមិត្តអ្នកអានទាំងអស់គ្នាបានដឹង។

 

1. ភាសាកាយវិការ (Gestures)

កាយវិការគឺជាចលនាដែលយើងតែងធ្វើ ដើម្បីទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នា។ ពេលខ្លះកាយវិការ ជួយសង្កត់ធ្ងន់លើចំណុចជាក់លាក់ឬបញ្ជាក់ពីអ្វីដែលយើងកំពុងនិយាយ។ ឧទាហរណ៍សាមញ្ញ គឺជាកាយវិការគ្រវីដៃដែលស្រដៀងនឹងការនិយាយសួស្តី។ ប៉ុន្តែដោយឡែក ការម្រាមដៃចង្អុលទៅកាន់អ្វីមួយ គឺជាវិធីមួយដើម្បីផ្តោតការយកចិត្តទុកដាក់ ដោយផ្ទាល់ទៅលើមនុស្សម្នាក់ ឬវត្ថុដែលនៅក្នុងស្ថានភាពខ្លះ វាក៏អាចជាការផ្តល់អារម្មណ៍អវិជ្ជមានដល់អ្នកដែលត្រូវបានគេចង្អុលផងដែរ។ ត្រូវដឹងឲ្យបានច្បាស់ពីការប្រើកាយវិការឲ្យបានត្រឹមត្រូវ ចៀសវាងឲ្យអ្នកដែលនៅជុំវិញខ្លួនអ្នកផ្តល់ការគិតអវិជ្ជមានដល់អ្នក។

នេះជាការពិត ជាពិសេសប្រសិនបើអ្នកនៅជុំវិញមនុស្ស ដែលមានវប្បធម៌ផ្សេងៗគ្នាពីអ្នកទៀត។ ឧទាហរណ៍កាយវិការមេដៃ នៅសហរដ្ឋអាមេរិកគឺជាសញ្ញាវិជ្ជមានមួយដែលមានន័យថា “ល្អ” ឬ “មិនអីទេ” ប៉ុន្តែកុំធ្វើកាយវិការបែបនេះនៅខាងមជ្ឈឹមបូព៌ា។ នៅក្នុងប្រទេសដូចជាអ៊ីរ៉ង់ និងអ៊ីរ៉ាក់ វាត្រូវបានបកប្រែដូចគ្នា នឹងការផ្តល់សញ្ញាដោយម្រាមកណ្តាល នៅសហរដ្ឋអាមេរិកដែរ វាមានន័យថាមិនល្អនោះទេ។ 

ការប្រើភាសាកាយវិការបានត្រឹមត្រូវ ត្រូវចាំបាច់៖

- យល់ពីសារៈសំខាន់នៃវប្បធម៌នីមួយៗ

- ធានាថាត្រូវបានប្រើកាយវិការរបស់អ្នក ក្នុងបរិបទត្រឹមត្រូវ និងចាំបាច់ត្រូវប្រុងប្រយ័ត្ននឹងកាយវិការ នៅពេលឈ្លោះប្រកែកគ្នា ព្រោះវាអាចនឹងជាការវាយលុកបន្ថែមទៅកាន់ភាគីម្ខាងទៀត

 

2. ចលនាភ្នែក (Eye contact)

Eye contact គឺជាវិធីមិនធម្មតាមួយ ដើម្បីបង្ហាញថាអ្នកកំពុងយកចិត្តទុកដាក់ចំពោះមនុស្សម្នាក់ទៀត (វាគួរឱ្យគោរពផងដែរ)។ ការរក្សាទំនាក់ទំនងតាមរយៈភ្នែក គឺជាមធ្យោបាយសំខាន់មួយ ដើម្បីធានាបាននូវលំហូរថេរ ចំពោះការសន្ទនា។ វាជួយធ្វើឱ្យការសន្ទនាកាន់តែរលូន។ ហើយជឿឬមិនជឿ វាក៏ទាក់ទងឥទ្ធិពលឬការចុះចូលដែរ។ “នៅពេលចង្កាចុះក្រោម ហើយភ្នែកមើលទៅខាងលើយើងបកស្រាយវាថាជាការយល់ស្រប ឬចុះចូល - submissive។ ចង្កាឡើងលើ នឹងភ្នែកមើលទៅក្រោម ត្រូវបានគេមើលឃើញថាលេចធ្លោ និងមានទំនុកចិត្ត។”

 

ទោះជាយ៉ាងណាក៏ដោយ ប្រភេទនៃការប្រើ Eye contact មួយចំនួន អាចជាសញ្ញានៃភាពប្រទូសរ៉ាយ ជាពិសេសទំនាក់ទំនងភ្នែកគួបផ្សំ នឹងការបន្ទាបចិញ្ចើម។ លើសពីនេះទៀតការប្រើប្រាស់ Eye contact យូរ (ការក្រឡេកមើល)  ក្នុងស្ថានភាពខ្លះ អាចជាការឆ្គាំឆ្គងសម្រាប់មនុស្សម្នាក់ទៀត។ អាចនិយាយបានថា គ្មាននរណាម្នាក់ចូលចិត្តត្រូវបានគេសម្លឹងមើលជាប់ឡើយ។

លើសពីនេះទៀត ការឧស្សាហ៍ព្រិច ឬបិទភ្នែកបើកភ្នែកច្រើន បញ្ជាក់ថាបុគ្គលនោះ ភ័យឬខ្វះទំនុកចិត្តជាដើម។ បង្ហាញការគោរពដោយការប្រើ Eye contact ប៉ុន្តែកុំមើលយូរ ឬច្រើនពេក។

 

3. ការលេងទឹកមុខ ឬបង្ហាញទឹកមុខ (Facial expressions)

ប្រហែលវាជាវិធីសាមញ្ញបំផុត ក្នុងការប្រាស្រ័យទាក់ទង ដោយមិនប្រើសម្តី។ ការបង្ហាញទឹកមុខក្នុងការទាក់ទង ជាវិធីសាស្ត្រឆ្លើយតប ជាមួយនឹងប្រភេទនៃអារម្មណ៍ជាច្រើន។ ឧទាហរណ៍ជាក់ស្តែង ការបង្ហាញទឹកមុខក្នុងទម្រង់ទូទៅសម្រាប់បញ្ជាក់ពីភាពរីករាយ គឺជាការបង្ហាញស្នាមញញឹមដ៏សាមញ្ញមួយ ខណៈពេលដែលការជ្រួញចិញ្ចើមរបស់អ្នក (furrowing your brow) អាចមានន័យថា ជាការខឹង ការអាក់អន់ចិត្ត ឬការស្អប់។ យោងទៅតាម CBC នៅកាណាដា យើងបង្ហាញកាយវិការនៃការបង្ហាញតាមរយៈទឹកមុខចំនួន ៧ ប្រភេទ ស្ទើរតែរាល់ថ្ងៃ ដោយមិនគិតពីវប្បធម៌របស់យើង។ ការបញ្ចេញទឹកមុខទាំងនេះរួមមាន កំហឹង ការភ័យខ្លាច ការស្អប់ខ្ពើម សុភមង្គល ភាពទុក្ខព្រួយ ការភ្ញាក់ផ្អើលនិងការមើលងាយ។ យើងបង្ហាញអារម្មណ៍ទាំងនេះជាញឹកញាប់ដោយមិនដឹងខ្លួន។

CBC បានសរសេរថា “ជាមួយនឹងសាច់ដុំចំនួន 43 ផ្សេងៗគ្នា មុខរបស់យើងមានសមត្ថភាពក្នុងការបញ្ចេញអារម្មណ៍ជាង 10,000 expressions ដែលភាគច្រើននៃ expression ទាំងនោះ បានវិលត្រឡប់ទៅរកប្រភពដើមរបស់យើង ដែលគេហៅថា Primitive roots។” វាជាការសំខាន់ ដែលយើងយល់ពី Expression ដែលយើងធ្វើ ដើម្បីធានាថាយើងកំពុងប្រាស្រ័យទាក់ទង ជាមួយបុគ្គលដែលយើងនិយាយ បានត្រឹមត្រូវ។ 

ការបង្ហាញទឹកមុខ (Facial expressions) បានបង្ហាញពីអារម្មណ៍ និងការគិតរបស់យើងបានយ៉ាងច្បាស់ នៅលើផ្ទៃមុខរបស់យើង។ ការស្រាវជ្រាវមួយចំនួន បានបង្ហាញថា ទឹកមុខរបស់យើង ក៏អាចមានឥទ្ធិពលលើអារម្មណ៍របស់យើងផងដែរ។ ពេលណាដែលអាចធ្វើបាន យើងគប្បីឧស្សាហ៍បង្ហាញទឹកមុខរីករាយឲ្យបានច្រើន ពីព្រោះវារឹតតែធ្វើឲ្យយើងកាន់តែសប្បាយចិត្ត។ 

 

4. ការប៉ះពាល់ស្រាលៗ (Touch)

ទោះបីជាយើងទាំងអស់គ្នាមិនប្រើកម្រិតប៉ះដូចគ្នា (ស្រាល ឬធ្ងន់) ក៏ដោយ ទំនាក់ទំនងរាងកាយគឺជាវិធីច្បាស់លាស់ និងដោយផ្ទាល់ ដើម្បីបង្ហាញពីទំនាក់ទំនងរវាងមនុស្សពីរនាក់។ គ្រាន់តែប្រាកដថា ការតភ្ជាប់នេះត្រូវបានឆ្លើយតបរវាងភាគីទាំងសងខាង។ ឧទាហរណ៍ការដាក់ដៃលើស្មារបស់នរណាម្នាក់ អាចបង្ហាញពីការគាំទ្រដល់បុគ្គលម្នាក់នោះ។ 

ប៉ុន្តែក្នុងស្ថានភាពខ្លះ វាក៏អាចមិនសមរម្យ ឬបកស្រាយខុសតាមរបៀបអវិជ្ជមានដូចគ្នាដែរ។ វិធីផ្សេងទៀតដែលយើងប្រាស្រ័យទាក់ទង តាមរយៈការប៉ះរាងកាយ៖ ការចាប់ដៃគ្នាដើម្បីបញ្ចប់ការប្រជុំអាជីវកម្ម ការកាន់ដៃគ្នារបស់នរណាម្នាក់ ដើម្បីបង្ហាញការគ្រប់គ្រង ការអោបដើម្បីបង្ហាញសេចក្តីស្រឡាញ់ ឬការរុញច្រាន ដើម្បីបង្ហាញពីអរិភាពនិងការឈ្លានពាន (hostility & aggression)។ យើងលាតត្រដាងនូវសញ្ញាណខាងក្រៅគ្រប់ពេលជាញឹកញាប់ ដោយមិនដឹងខ្លួន។

ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពនៅកន្លែងធ្វើការ នឹងពឹងផ្អែកទៅលើផ្នែកនៃការប្រាស្រ័យទាក់ទង មិនមែនជាពាក្យសម្តី និងថាតើយើងអាចគ្រប់គ្រងទឹកមុខ ភាសាកាយវិការ និងការប៉ះពាល់របស់យើង បានល្អប៉ុណ្ណា។  ឧទាហរណ៍ តើការកាច់ម្រាមដៃរបស់អ្នក ពេលអ្នកកំពុងនិយាយជាមួយនរណាម្នាក់ បង្ហាញថាអ្នកកំពុងខឹង ឬតើអ្នកបានសម្រាកដៃរបស់អ្នកដោយសន្សឹមៗធម្មតា មួយភ្លែត? ឬតើទម្លាប់របស់អ្នកពែនភ្នែន នៅពេលអង្គុយចុះ? អាកប្បកិរិយារបស់អ្នកអាចបង្ហាញឲ្យអ្នកដទៃបានដឹងថា តើអ្នកកំពុងសម្រាក ឬការពារខ្លួនជាដើម?

នកគប្បី យកចិត្តទុកដាក់លើភាសារាងកាយរបស់អ្នក។ វាអាចបង្ហាញអំពីខ្លួនអ្នកទៅកាន់អ្នកដទៃ ច្រើនជាងអ្វីដែលអ្នកចង់បង្ហាញ។