គម្រោងប៉មលំនៅដ្ឋានថ្មីនៅសហរដ្ឋអាមេរិកឈ្មោះថា “One Hundred” មានរចនាបថប្លែកមិនធម្មតា ដែលអាចផ្តល់ពន្លឺបែបធម្មជាតិ និងទេសភាពបានកាន់តែប្រសើរនៅផ្នែកខាងក្នុង!

ទីបំផុតការងារសាងសង់ត្រូវបានបញ្ចប់នៅលើប៉មមួយរបស់ Studio Gang ដែលមានឈ្មោះថា “One Hundred tower” នៅក្នុងតំបន់ St. Louis, រដ្ឋ Missouri សហរដ្ឋអាមេរិក។ ការកើនឡើងខ្ពស់នៃអគារស្នាក់នៅគួរឲ្យកត់សម្គាល់ត្រូវបានកំណត់ដោយផ្នែកខាងក្រៅដែលមានរាងកោងជ្រុងជាច្រើនជាន់ បង្កើតបានជាទីធ្លាយ៉ខាងក្រៅ សម្រាប់អ្នករស់នៅមួយចំនួន និងបង្កើនពន្លឺថ្ងៃបែបធម្មជាតិបានកាន់តែច្រើន ក៏ដូចជាទេសភាពទៅខាងក្នុងបានកាន់តែស្អាតផងដែរ។ 

ប៉ម “One Hundred tower” គឺជាផ្នែកមួយនៃផែនការបណ្តុំ “Solar Carving” របស់ Studio Gang ដែលរួមបញ្ចូលជាមួយនឹង 40 Tenth Avenue។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលការភ្ជាប់ជាមួយនឹងអគារការិយាល័យនោះ គឺថាវាមិនបានបំផ្លាញឬរារាំងពន្លឺធម្មជាតិ និងទេសភាពដែលស្ថិតនៅជុំវិញក្នុងតំបន់នោះឡើយ ដែលទម្រង់មិនធម្មតារបស់ប៉ម One Hundred ត្រូវបានរៀបចំឡើងជារាងស្លឹកឈើ ហើយត្រូវបានផ្តោតយ៉ាងខ្លាំងទៅលើសេចក្តីត្រូវការរបស់ប្រជាជនដែលរស់នៅទីនេះផ្ទាល់។ 

ខាង Studio Gang ផ្ទាល់បានពន្យល់ថា “មានកម្រាល 4 ជាន់ (Four-story tiers) សម្រាប់តំរៀបជាជួរនៃកម្ពស់របស់ប៉ម។ ផ្នែកខាងមុខត្រូវបានបង្កើតឡើងដើម្បីផ្តល់ទីធ្លាខាងក្រៅដ៏ស្រស់ថ្លា នៅលើផ្នែកកំពូលនៃជួរនីមួយៗ ដោយវាក៏បានផ្តល់នូវផ្ទៃរាបស្មើសម្រាប់ ¼ នៃអាផាតមិន ក៏ដូចជាកន្លែងផ្តល់សេវាផ្សេងៗជារួម សម្រាប់សហគមន៍អ្នករស់នៅលើផ្នែកដំបូលរបស់ប៉ម ដែលពោពេញទៅដោយពណ៌បៃតង។ វាក៏កំពុងធ្វើការដើម្បីបង្កើនឱកាស ដែលផ្តល់ដោយទីតាំង ការតំរង់ទិសដៅ និងជាផ្នែកមួយនៃបរិស្ថានផងនោះ ផែនការនៃប៉មរាងស្លឹកឈើ និងការបង្រួមដំណើរការទ្រង់ទ្រាយធំក្នុងប៉ម ផ្តល់នូវប្រសិទ្ធិភាពក្នុងការកាត់បន្ថយ បន្ទុកថាមពល និងបង្កើនផាសុកភាពដល់អ្នកដែលរស់នៅទីនេះ។ អាផាតមិននីមួយៗ មានបន្ទប់ទទួលភ្ញៀវនៅផ្នែកកែងជ្រុងរបស់វា ជាមួយនឹងការបង្ហាញទ្វេដង ដែលបន្ថែមពីលើការផ្តល់ទេសភាពដ៏ស្រស់ស្អាតនៃបរិស្ថានដែលនៅជុំវិញ និងកម្រិតគុណភាពនៃពន្លឺថ្ងៃធម្មជាតិ នៅក្នុងអាផាតមិននីមួយៗផងដែរ។”

អគារនេះមានកម្ពស់ដល់ទៅ 380 ហ្វីត (115 ម៉ែត្រ) និងមានជាន់សរុប 520,000 ហ្វីតការ៉េ (ប្រហែល 48,300 ម៉ែត្រការ៉េ)។ ភាគច្រើននៃអគារនេះត្រូវបានកាន់កាប់ដោយ 316 អាផាតមិន ដែលមានកន្លែងលក់រាយ បន្ទប់នៅជាន់ដំបូលពណ៌បៃតង (green-roofed podium) មានចំណតរថយន្ត និងមានគ្រឿងបរិក្ខារជាច្រើនដូចជា បន្ទប់បរិភោគអាហារ បន្ទប់សន្និសីទ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ហ្គេម និងកន្លែងអាជីវកម្មជាដើម។

សម្រាប់ផ្នែកលំនៅដ្ឋានវិញស្ថិតនៅចន្លោះអាផាតមិនខ្នាតតូច (Small studio apartments) រហូតដល់យូនីតធំៗ ដែលមានបន្ទប់គេងបី។ ផ្នែកខាងក្នុងមាន កញ្ចក់រលោងចាំងឆ្លុះដ៏ស្រស់ស្អាត ហើយការតុបតែងមានលក្ខណៈទំនើបដោយមានបញ្ជរថ្ម គ្រឿងឧបករណ៍ធ្វើឡើងពីដែកអ៊ីណុក និងផែនការជាន់បើកចំហរផងដែរ។

គូសសម្គាល់ផងដែរថា ប៉ម One Hundred tower ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Mac Properties ហើយអាផាតមិន ដែលមាននៅលើប៉មនេះ ក៏ត្រូវបានរៀបចំក្នុងការដាក់ជួលផងដែរ។