គម្រោងការិយាល័យអណ្តែតទឹកធំបំផុតលើពិភពលោក រចនាឡើងសម្រាប់ភាពធន់នឹងបំរែបំរួលអាកាសធាតុ

ដោយវាត្រូវបានពិពណ៌នាដោយអ្នកបង្កើត Powerhouse Company ថាជាការិយាល័យអណ្តែតទឹកដ៏ធំបំផុតនៅលើពិភពលោកផងនោះ គម្រោង Floating Office Rotterdam ត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងជំនោរនៃការប្រែប្រួលអាកាសធាតុ នឹងទទួលបានតម្រូវការអគ្គិសនីទាំងអស់ពីបន្ទះ Solar Array ហើយអាចកែច្នៃឡើងវិញបានយ៉ាងងាយស្រួល នៅពេលវាត្រូវបានប្រើអស់សមត្ថភាពរបស់វា។

FOR (Floating Office Rotterdam) ត្រូវបានសម្ពោធនាពេលថ្មីៗនេះដោយKing Willem-Alexander នៃប្រទេសហូឡង់ រួមជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon និងនាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva ផងដែរ។ វាបម្រើជាទីស្នាក់ការកណ្តាលសម្រាប់មជ្ឈមណ្ឌលសកលស្តីពីការសម្របខ្លួន (Global Center on Adaptation ) ដែល Ki-moon ធ្វើជាប្រធាន ហើយក៏មានធនាគារ ABN Amro, RED Company និងសម្រាប់អ្នករចនាក្រុមហ៊ុន Powerhouse ក៏ដូចជាមានភោជនីយដ្ឋាននៅលើផងដែរ។

 

គម្រោងនេះមានទីតាំងស្ថិតនៅក្នុងកំពង់ផែ Rijnhaven របស់ទីក្រុង Rotterdam និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍឡើងវិញដ៏ធំ នៅក្នុងតំបន់ ដែលរួមបញ្ចូលទាំងមជ្ឈមណ្ឌលសមុទ្ររបស់ Mecanoo Rotterdam ទៀតផង។

 

សម្រាប់ទំហំ ៣.៦០៦ ម៉ែត្រការ៉េ (ប្រហែល ៣៨.៨០០ ហ្វីតការ៉េ) និងមានផ្ទៃរាបស្មើធំទូលាយ ក៏ដូចជាកម្ពស់បីជាន់ ដោយជាន់ខាងលើមានយ៉រដែលអាចផ្លាស់ប្តូរបាន ដើម្បីផ្តល់ស្រមោលទៅផ្ទៃខាងក្នុង។ វាក៏មានដំបូលពណ៌បៃតងផងដែរ។ តាមរចនាសម្ព័ន្ធ វាធ្វើពីឈើប្រណិត ហើយដាក់នៅពីលើបន្ទះរទេះបេតុងចំនួន ១៥ (15 custom-made concrete pontoons) ដែលត្រូវបានបោះយុថ្កាចុះជាមួយគ្នា ដើម្បីបង្កើតមូលដ្ឋានអណ្តែតទឹករឹង និងធន់ល្អ។

ថាមពលដែលត្រូវការទាំងអស់សម្រាប់អគារ គឺបានមកពីបន្ទះ Solar Array ទំហំ ៨០០ ម៉ែត្រការ៉េ (៨.៦១១ ហ្វីតការ៉េ) ស្រូបយកកម្តៅនិងពន្លឺពីព្រះអាទិត្យ និងបំលែងជាថាមពលអគ្គិសនី រួចធ្វើការស្តុកទុក។ វាក៏ប្រើទឹកកំពង់ផែធ្វើជា Heat sink ដើម្បីជួយផ្តល់កម្តៅនិងភាពត្រជាក់ប្រកបដោយប្រសិទ្ធភាពដូចទៅនឹងករណីរបស់ Urban Rigger របស់ក្រុមហ៊ុនស្ថាបត្យកម្ម BIG ដែរ។ វានឹងនៅស្ថិតនៅលើទីតាំងដើម រហូតដល់មួយទសវត្សរ៍ បន្ទាប់ពីនោះ វាអាចធ្វើជាទីតាំងសម្រាប់ជួល ឬត្រូវផ្លាស់ទៅទីតាំងផ្សេងទៀត អាស្រ័យលើតម្រូវការជាក់ស្តែងនៅពេលខាងមុខ។

 

ក្រុមហ៊ុន Powerhouse និយាយថា “យើងបានរចនាការិយាល័យអណ្តែតទឹករបស់យើង ដើម្បីឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ប្រជាជននៅទីនោះ៖ មជ្ឈមណ្ឌលសកលស្តីពីការសម្របខ្លួន។ អង្គការដែលមានមូលដ្ឋាននៅទីក្រុង Rotterdam ដឹកនាំដោយលោក Ban Ki-moon មានគោលបំណងលើកកម្ពស់ការធ្វើផែនការ ការវិនិយោគ និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ អគារបែប (carbon-neutral) ត្រូវបានរចនាឡើង ដើម្បីឱ្យមានភាពធន់នឹងអាកាសធាតុ ហើយនឹងអណ្តែត ប្រសិនបើកម្រិតទឹកសមុទ្រកើនឡើងដោយសារការប្រែប្រួលអាកាសធាតុ។ ការិយាល័យដែលធន់នឹងអាកាសធាតុគឺជាការបង្ហាញពីបេសកកម្មរបស់មជ្ឈមណ្ឌល និងជាឧទាហរណ៍មួយអំពីរបៀបបង្កើតរចនាសម្ព័ន្ធអណ្តែតទឹកប្រកបដោយនិរន្តរភាព។”