ការសាងសង់ទៅលើគម្រោងអគារ Masaryčka របស់ក្រុមហ៊ុនស្ថាបត្យកម្ម ZHA បានកំពុងដំណើរការហើយ

ដំណើរនៃការសាងសង់ទៅលើអគារ Masaryčka របស់ក្រុមហ៊ុនស្ថាបត្យកម្ម Zaha Hadid Architects នៅទីក្រុង Prague បានឈានដល់កម្រិតទី ៣ ហើយ ដោយបានបញ្ចប់ការងារលើតំបន់លក់រាយជាន់ផ្ទាល់ដី និងជាន់ទី ១ ក៏ដូចជាការងារបន្តនៅជាន់ខ្ពស់ ដែលរួមមានការិយាល័យក្នុងទម្រង់ (cantilevered offices) និងសួនច្បាររាបស្មើនៅលើផ្នែកដំបូល។ គម្រោងដែលមានទំហំ ២៨.០០០ ម៉ែត្រការ៉េ ដែលនឹងជំនួសចំណតរថយន្ត ដែលមានស្រាប់ ត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៣ ជាមួយនឹងរចនាសម្ព័ន្ធដែលកើនឡើងដល់ ៧ ជាន់ ឆ្ពោះទៅផ្នែកខាងកើត និង ៩ ជាន់នៅចុងខាងលិច។

ស្ថាបត្យកម្មនេះត្រូវបានកំណត់ដោយផ្លូវចរាចរ ដែលពង្រីកពាសពេញទីតាំង ដោយផ្តល់នូវការចូលទៅកាន់បរិវេណនៃកន្លែងរស់នៅថ្មី នៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់ទីក្រុង។ ការរចនានេះមានគោលបំណងផ្តល់នូវផ្លូវថ្មើរជើងថ្មីមួយ រវាងផ្លូវ Na Florenci នៅភាគខាងជើង និងមហាវិថី Hybernská ទៅភាគខាងត្បូង ដោយបង្កើនចរាចរណ៍ និងភាពងាយស្រួលដល់វេទិការបស់ស្ថានីយ៍។ ប្លង់ទីក្រុងដែលត្រូវបានណែនាំថ្មី និងការរួមបញ្ចូលជាមួយផ្លូវដែករបស់ Czech ដែលមានស្រាប់ នឹងបង្កើតឧទ្យានសាធារណៈថ្មីមួយ នៅលើផ្លូវដែក ដែលជាច្រកទ្វារស្វាគមន៍មកកាន់ទីក្រុង។

ការរចនារបស់ក្រុមហ៊ុនស្ថាបត្យកម្ម ZHA បង្កើតការសន្ទនារវាងក្រណាត់ទីក្រុងនៃទីក្រុងចាស់របស់ទីក្រុង Prague ដែលត្រូវបានគេស្គាល់ថាជា “city of 100 spires” និង “Fins” ខាងក្រៅ ដែលស្ថិតនៅក្នុងផ្នែកខាងមុខរបស់ Masaryčka’s façade ដោយផ្លាស់ប្តូរសមាសភាពផ្ដេករបស់គម្រោង ទៅជាប្លង់ចុះសម្រុង និងមានលក្ខណៈស្របគ្នា។ ដើមឈើខៀវស្រងាត់ និងគុម្ពឈើជាច្រើន ត្រូវបានគេដាំដុះពាសពេញតំបន់នោះ ដោយផ្តល់ឱ្យទីតាំងស្រុកថ្មីនេះ (New district) នូវម្លប់ និងខ្យល់បរិសុទ្ធ។ រុក្ខជាតិនឹងត្រូវបានស្រោចស្រពដោយការប្រមូលទឹកភ្លៀង ហើយមជ្ឈមណ្ឌលនេះនឹងត្រូវបានគាំទ្រដោយប្រព័ន្ធលំហូរទាប និងការកែច្នៃទឹកពណ៌ប្រផេះ កាត់បន្ថយការប្រើប្រាស់ទឹកបន្ថែមទៀតផងដែរ។

ការរចនានេះ ក៏រួមបញ្ចូលនូវសួនច្បារលើដំបូល និងផ្នែកខាងមុខដែលមានអ៊ីសូឡង់បីជាន់ ធានាឱ្យមានលំហូរពន្លឺធម្មជាតិច្រើន នៅគ្រប់តំបន់នៃស្ថានីយ៍ការងារ និងតំបន់រួម។ បន្ទះថាមពលព្រះអាទិត្យត្រូវបានតម្លើង ដើម្បីប្រមូលថាមពលកកើតឡើងវិញ ខណៈប្រព័ន្ធគ្រប់គ្រងឆ្លាតវៃរបស់គម្រោង នឹងត្រួតពិនិត្យ ក៏ដូចជាគ្រប់គ្រងបរិយាកាសខាងក្នុង ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលឲ្យស្ថិតនៅក្នុងកម្រិតមួយទាបទៀតផង។

គួររំលឹកផងដែរថា កាលពីដើមខែនេះស្ថាបត្យករហ្សាហាហាឌីដ (ZHA) បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតប្រជែងផ្នែករចនា សម្រាប់ការអភិវឌ្ឍឡើងវិញ នូវបរិវេណស្ថានីយ៍រថភ្លើង Vilnius និងតំបន់ជុំវិញនៅលី Lithuania ដោយមានសំណើ “Green Connect”។ គម្រោងនោះ ផ្តល់អាទិភាពដល់អ្នកថ្មើរជើងនិងអ្នកជិះកង់ ហើយក៏ជាសំណើដែលបានជ្រើសរើស នឹងធ្វើឱ្យប្រសើរឡើងនូវស្ថានីយ៍រថភ្លើង Vilnius ដោយបញ្ចូលស្ពានសាធារណៈថ្មីមួយ នៅលើផ្លូវដែកដើម្បីភ្ជាប់ Naujininkai district ទៅកាន់ផ្នែកខាងត្បូង ជាមួយមជ្ឈមណ្ឌលកណ្តាលទីក្រុង និងទីក្រុងចាស់ Vilnius។