ក្រុមហ៊ុន Design Qidi បង្កើតសួនច្បារទេសភាពដ៏ស្ងប់ស្ងាត់សម្រាប់ការអភិវឌ្ឍអចលនទ្រព្យនៅខេត្ដ Danyang ប្រទេសចិន

គម្រោងរចនាសួនច្បារមួយដែលមានទេសភាពស្អាតអមជាមួយការរចនាផ្លូវកោង និងមានស្ពានបង្កើតជាផ្លូវរវាងទីធ្លាដែលព័ទ្ធជុំវិញដោយទឹកគឺជាគម្រោងដែលបង្កើតឡើងដោយក្រុមហ៊ុន Qidi Design Group ក្នុងការអភិវឌ្ឍសាភ័ណភាពអចលនទ្រព្យនៅក្នុងតំបន់ Danyang ប្រទេសចិន។ គម្រោងមួយនេះត្រូវបានគេឲ្យឈ្មោះថា Sunac Yunyang in Huanan ដែលជាការទទួលផ្ទុករចនាដោយក្រុមហ៊ុនរចនាទេសភាព Qidi Design Group និងអ្នកទទួលបន្ទុកទ្រទ្រង់គម្រោងដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Sunac China Holdings Limited ។

ការរចនាសួនច្បារនេះត្រូវបានផ្ដោតសំខាន់លើការបង្កើតកន្លែងដ៏ស្ងប់ស្ងាត់មួយដើម្បីស្វាគមន៍អ្នកទស្សនាមកកាន់អគារការិយាល័យលក់ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងដែលមានភាពមមាញឹក។ ការរៀបចំទេសភាពនៃសួនច្បារនេះមានដូចជា តំបន់ចំនួនប្រាំមួយដែលការហមព័ន្ធដោយទឹកដែលហូរពាសពេញតំបន់នោះដើម្បីបញ្ជាក់ពីសារៈសំខាន់នៃទឹកនៅក្នុងប្រវត្តិសាស្ត្រប្រចាំតំបន់ Danyang។

ចំណែកឯ ជញ្ជាំងខាងក្រៅមានការរចនាដោយប្រើបន្ទះថ្មដែលមានចន្លោះបញ្ឈរតូច។ អមជាមួយនឹងផ្លូវដែលមានភាពកោងបត់បែនគឺមានការដាក់ដាំដើមឈើរ និងកូនផ្កាជាច្រើនដើម្បីឲ្យមានទៅមានពណ៌ខៀវខ្ចី។ លើសពីនេះ ពីសួនច្បារមួយទៅសួនច្បារមួយក៏មានបង់ និងកៅអីសម្រាប់អង្គុយ ឬសម្រាកគយគុនមើលទេសភាពផងដែរ។