ចូលរួមដោយសេរី ក្នុងព្រឹត្តិការណ៍សិក្ខាសាលា សប្បុរសធម៌ដ៏ធំ នៅថ្ងៃទី ១ តុលា ខាងមុខនេះ នៅអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ លំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល


ភ្នំពេញ៖ «ឧស្សាហកម្ម ៤.០» គឺជាប្រធានបទចម្បង ដែលត្រូវបានពិភពលោក ជជែកវែកញែកយ៉ាងទូលំទូលាយ និងបង្ហាញពីការត្រៀមខ្លួន ទទួលផលប្រយោជន៍ពី បដិវត្តន៍ឧស្សាហកម្មទី ៤ ឬ ៤.០ (Industrial Revolution 4.0) ផងដែរ។ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលទើបចាប់ផ្តើម ជជែកអំពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ នេះ ខណៈរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក៏បានទទួលយក បដិវត្តន៍ឧស្សាហកម្មទី ៤នេះ ព្រមទាំងមានគម្រោង រៀបចំផែនការរយៈពេលវែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការរៀបចំឯកសារ សម្រាប់រដ្ឋាភិបាលឌីជីថលផងដែរ។ បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងធ្វើឱ្យកម្ពុជា ផ្លាស់ប្ដូរស្ទើរគ្រប់វិស័យ និងសង្គម ជាពិសេសការរីកចម្រើន ផ្នែកសេដ្ឋកិច្ចឌីជីថលលើការងារ និងការបង្កើតអាជីវកម្មថ្មី តាមប្រព័ន្ធបច្ចេកវិទ្យា នេះបើតាមលើកឡើង ពីអ្នកជំនាញឌីជីថលរបស់កម្ពុជាជាច្រើនរូប។

ដើម្បីចូលរួមលើកកម្ពស់ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចឌីជីថល របស់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ក្រុមហ៊ុន ប៉េង ហួត គ្រុប នឹងរៀបចំព្រឹត្តិការណ៍ សិក្ខាសាលាសប្បុរសធម៌ដ៏ធំមួយ ស្ដីអំពី «ការវិវត្ត លើអាជីពការងារ និង មុខជំនួញក្នុងបរិបទ ៤.០» ដល់សាធារណជនចូលរួម ដោយសេរី ក្នុងគោលបំណងបង្កើន ការយល់ដឹងដល់ពលរដ្ឋកម្ពុជា រួមមានអ្នកជំនួញ អ្នកបំម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងសិស្សនិស្សិតជាដើម។ អំពីទិដ្ឋភាពជារួម និងបញ្ហាប្រឈមក្នុងការត្រៀមខ្លួន ទាញយកផលប្រយោជន៍ ពីឧស្សាហកម្ម ៤.០។

ព្រឹត្តិការណ៍សិក្ខាសាលា សប្បុរសធម៌ដ៏ធំនេះ គឺនឹងត្រូវបានរៀបចំធ្វើឡើង តាមកាលបរិច្ឆេទដូចខាងក្រោម៖

•  កាលបរិច្ឆេទ៖    នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២

•  ពេលវេលា៖      ម៉ោង៧:៣០ នាទីព្រឹក ដល់ ៥:០០ នាទីល្ងាច   

•  ទីកន្លែង៖        ស្ថិតក្នុងទីតាំង អគារសន្និបាត និងសាលប្រារព្ធ ពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល ក្នុងបុរីប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)

ក្នុងសិក្ខាសាលានេះ គឺមានការអញ្ជើញចូលរួម ពីវាក្មិនកិត្តិយសជាច្រើនរូប ពោពេញដោយចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹង បច្ចេកវិទ្យាឌីជីថល ពីស្ថានប័នឯកជនដូចជា ABA និង FWD Insurance រួមទាំង ភិក្ខុវជិរប្បញ្ញោ គូ សុភាព ផងដែរ។ ទន្ទឹមនឹងនេះ ក៏មានការដាក់តាំង Booth ជាច្រើនពីដៃគូសហការ ដើម្បីបង្ហាញពីឱកាសការងារ ការផ្ដល់នូវផលិតផល និងសេវាកម្មរបស់ខ្លួនជាច្រើន សម្រាប់អ្នកចូលរួមទៀតផង។

សូមបញ្ជាក់ផងដែរ គិតមកដល់ពេលនេះ មានចំនួនអ្នកចុះឈ្មោះ ចូលរួមប្រមាណជាង ១ពាន់នាក់ ខណៈការបើកទទួលចុះឈ្មោះចូលរួមនេះ គឺនៅបន្តរហូតដល់ត្រឹមថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២២ នេះ។ សូមរួសរាន់ឡើង កន្លែងគឺនៅតិចជាង ៥% តែប៉ុណ្ណោះ៕

សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះ https://phconference.penghuoth.com និងរក្សា QR កូដ ដើម្បីបង្ហាញនៅថ្ងៃចូលរួមកម្មវិធី។

សូមចុចត្រង់នេះសម្រាប់ទីតាំង https://goo.gl/maps/1qM3iitfNNNywKAt6