ទឹកធ្លាក់ឆាយខ្ពស់ មានទីតាំងស្ថិតនៅ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងមានចម្ងាយប្រហែល 123 គីឡូម៉ែត្រពីរង្វង់មូល ខេត្តកោះកុង។ ទឹកធ្លាក់ឆាយខ្ពស់ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះ ឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃ រមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់ ដែលអាចធ្វើអោយភ្ញៀវទេសចរ មានចំណាប់អារម្មណ៍នោះ មានដូចជា៖ លេងទឹក ឬ ហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, បោះជំរុំឬបោះតង់, ស្ទូចត្រី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។

ទឹកធ្លាក់ឆាយខ្ពស់ ជារមណីយដ្ឋានទឹកធ្លាក់ ដ៏ប្រណិតមួយកន្លែង ក្នុងចំណោម តំបន់អេកូទេសចរដ៏ល្អឯកជាច្រើនទៀត នៅតំបន់អារ៉ែង កំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រង នៅកណ្តាលព្រៃភ្នំក្រមថ្ម មិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ។ សព្វថ្ងៃនេះមានអ្នកទេសចរ ជាច្រើន បានទៅទស្សនា និងងូតទឹកកំសាន្តលេង ដោយសារតែនៅតំបន់ទឹកធ្លាក់នេះ មានលក្ខណៈទឹកធ្លាក់ពីលើ ភ្នំនិងផ្ទាំងថ្ម ដ៏ខ្ពស់មានទេសភាពខ្យល់ អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ៗ និងភ្នំដ៏ស្រស់ស្អាត ជាពិសេសនៅថ្ងៃបុណ្យទាន ឬនៅថ្ងៃចុងសប្ដាហ៍។ សម្រាប់ការធ្វើដំណើរ ដើម្បីទៅដល់ទីតាំង នៃរមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមាន ការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់ នៅរមណីយដ្ឋាន បានថែមទៀតផង។

សម្រាប់កន្លែងអង្គុយលំហែកាយវិញ រមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់ គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយ ជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្ម ទទួលកម្មង់អាហារផ្ទាល់ ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់ មានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋាន ពុំទាន់មាននៅឡើយទេ។ សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកធ្លាក់ឆាយខ្ពស់មាន បឹងហ្គាឡូ ប៉ុន្តែសម្រាប់ផ្ទះសំណាក់ និងសណ្ឋាគារពុំទាន់មាន នៅឡើយទេ៕



 
                             អត្ថបទថ្មីៗ ចុងក្រោយ
 អត្ថបទថ្មីៗ ចុងក្រោយ
                         
                                     
                                     
                                     
                                     
                                     
                                    