គម្រូស្ថាបត្យកម្មសំណង់ចម្លែក សម្រាប់ការរស់នៅប្រមូលផ្ដុំ នៅតាមតំបន់ជាយទីក្រុង ឬឆ្ងាយពីក្រុង


គំរូស្ថាបត្យកម្មសំណង់ សម្រាប់ថ្ងៃអនាគត របស់ភពផែនដី ត្រូវបានបង្ហាញឡើង និងទទួលបានចំណាប់អារម្មណ៍ ពីមហាជន ជុំវិញគំនិតច្នៃប្រឌិត នៃការវិវឌ្ឍន៍ខ្លួន របស់ការរស់នៅនៃមនុស្សជាតិ។ ក្នុងនោះគម្រោង Urban Condenser បានបង្ហាញខ្លួនឡើង ដែលប្រៀបបានជា ការរស់នៅប្រមូលផ្ដុំ នៅពេលផែនដីមួយនេះ កាន់តែចង្អៀត ឬកែប្រែទីប្រជុំជនមួយ ឱ្យមានភាពចម្លែកអស្ចារ្យ។

គំរូសំណង់អគារសម័យថ្មី ដែលអាចនឹងលេចចេញ រូបរាងនាពេលអនាគត បានបង្ហាញនូវ ការប្រមូលផ្ដុំ នៃទីប្រជុំជន ឱ្យមករស់នៅក្នុងតំបន់មួយ ដូចក្នុងរូងធំមួយ ឬជាបំពង់យក្ស ដែលមានរាងជារង្វង់ ដូចបានឃើញនៅតាម ខ្សែភាពយន្តវិទ្យាសាស្ត្រ។ Urban Condenser មានទាំងលំនៅដ្ឋាន ស្ថានីយ៍បម្រើសេវាសាធារណៈ សួនច្បារ ចំការ និងជាច្រើនផ្សេងៗទៀត ដែលអាចឱ្យមនុស្ស រស់នៅបានយ៉ាងងាយស្រួល ទាំងការប្រកបរបរ ការធ្វើអាជីវកម្មតូចធំ ថែមទាំងជាទីកំសាន្ត សម្រាប់វិស័យទេសចរណ៍ ផងដែរ។

តាមការបញ្ជាក់របស់ម្ចាស់គំរូ ជាជនជាតិចិន នៃគំរូសំណង់នេះបានបញ្ជាក់ឱ្យដឹងថា ស្នាដៃច្នៃប្រឌិតនេះ បង្កើតឡើងក្នុងផ្នត់គំនិតថ្មី ដោយនាំយកសំណង់អគារប្លែកៗ សម្រាប់ការរស់នៅ តាមជាយក្រុង និងទីជនបទ ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះគំរូនេះ បង្កើតឡើងសម្រាប់ ពលករចំណាកស្រុក នៅតាមទីក្រុងធំៗប៉ុណ្ណោះ ព្រោះទីសំណាក់ មិនមែនបង្កើតឡើងដោយ ផ្ដោតទៅលើប្រណិតភាព ឬមានភាពស៊ីវីល័យនោះទេ រាប់បញ្ចូលទាំង បរិស្ថាននៅជុំវិញផងដែរ។

មានរាងដូចរស់នៅ ក្នុងបំពង់ទុយយោយក្ស ផ្នែកខាងក្រោមជាប់ជាមួយដៃ អនុញ្ញាតឱ្យមាន ការរៀបចំជាសួនកំសាន្ត ការដាំដើមឈើ ផ្លូវសាធារណៈ សម្រាប់ការចេញចូល ខណៈសងខាងជាទី កន្លែងស្នាក់នៅផង និងជាទីកន្លែងសម្រាប់ ធ្វើពាណិជ្ជកម្មក្នុងសហគមន៍ ក៏ដូចជាការតាំងបង្ហាញ នៃស្នាដៃនៃទីប្រជុំជនផង។ ដោយឡែកផ្នែកខាងលើខ្ពស់ៗ អាចទុកទំនេរចោល ឬអាចរៀបចំជា សំណង់តូចៗផ្សេងៗទៀត ដែលដំបូលជាប់ ទៅនឹងផ្នែកខាងលើ នៃគ្រោងឆ្អឺងអគារ ខណៈបាតខាងក្រោមផ្ទះ ជាលំហរ៕