ក្រុមហ៊ុន VISA សហការជម្រុញ ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក E-Commerce និងសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា


ទន្ទឹមនឹងបរិបទដែលប្រជាជនកម្ពុជា និយមការទូទាត់ឌីជីថល ម៉ាក្រូសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ដូចនេះការពង្រឹងចំណេះដឹង និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុឌីជីថល ពិតជាមានសារៈសំខាន់ខ្លាំង ទាំងការទូទាត់បានរហ័ស ពង្រីកចរន្ដសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងសម័យឌីជីថលជាដើម។

ក្រុមហ៊ុន VISA បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការ ជាមួយធនាគារ ក្នុងប្រទេសកម្ពុជា ដើម្បីបម្រើសេវាកម្ម សេដ្ឋកិច្ចឌីជីថលទាំងនោះ ជាពិសេសនៅក្នុង បរិបទជំងឺកូវីដ-១៩ ក្រុមហ៊ុន VISA បានបង្កើតកាលានុវត្តន៍ភាពថ្មី ដែលជួយជំរុញ បញ្ហាឌីជីថលនៅកម្ពុជា ជាពិសេសការទូទាត់តាមឌីជីថល និងវិវឌ្ឍន៍ទៅរកការទូទាត់ ដោយគ្មានទំនាក់ទំនង (Contactless Payment)។ ការទូទាត់បែបនេះ នឹងទាញអតិថិជនឬសេវាកម្ម ឱ្យខិតចូលកៀកទៅនឹង ពាណិជ្ជករ បង្កើតភាពងាយស្រួល និងរហ័សផងដែរ។

សម្រាប់កម្ពុជាវិញ ក៏បានអភិវឌ្ឍន៍ និងសម្រួល សេដ្ឋកិច្ចឌីជីថលផងដែរ ជាក់ស្ដែងរាជរដ្ឋាភិបាល ទើបតែបានប្រកាស ដាក់អោយប្រើប្រាស់ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) ដែលទទួលបានជ័យលាភី ពីកម្មវិធីពានរង្វាន់ អនាគតរដ្ឋាភិបាល (Future of Government Awards) ដែលមានការចូលរួម ប្រកួតប្រជែង ១៥០ មកពី ៥២ ប្រទេសផងដែរ។ ទាំងអស់នេះ ជាភស្ដុតាងនៃ ការធ្វើទំនើបកម្មរដ្ឋបាល និងបោះជំហានឆ្ពោះទៅរក ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយ យ៉ាងរស់រវើក និងប្រកបដោយបរិយាប័ន្ន។

ក្រសួងពាណិជ្ចកម្មកម្ពុជា សហការជាមួយក្រុមហ៊ុន VISA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងចែករំលែកក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយ ពាក់ព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សំដៅដល់ការជំរុញ ការអភិវឌ្ឍន៍ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដើម្បីធានាបង្កើតភាពងាយស្រួល ដល់ការទូទាត់ ស្ថេរភាពនៃការម៉ាក្រូសេដ្ឋកិច្ច និងជំរុញធ្វើអោយប្រសើឡើង នូវវិស័យឌីជីថលនៅកម្ពុជា។