គិតត្រឹមខែមេសា ឆ្នាំ២០២៣ នេះ ខាងពន្ធដារ ប្រមូលចំណូលពន្ធបានជិត ១,៦ ពាន់លានដុល្លារ ស្មើនឹង ៤៤% នៃគោលដៅសរុបប្រចាំឆ្នាំ!


បើយោងតាមការចេញផ្សាយ កាលពីថ្ងៃទី ១៧ ឧសភាកន្លងទៅ ដោយ ឯកឧត្តម គង់ វិបុល ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា GDT ប្រមូលបានជិត ១,៦ ពាន់លានដុល្លារ ជាចំណូលពន្ធក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ស្មើនឹង ៤៤% នៃគោលដៅសរុបប្រចាំឆ្នាំ។

ការប្រមូលប្រាក់ចំណូលពី ប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់រយៈពេលពី ខែមករាដល់ខែមេសាឆ្នាំ ២០២៣ នេះ ត្រូវបានកត់ត្រាចំនួន ២៦ លានដុល្លារ។ ឯកឧត្តម ក៏បានពន្យល់ពី ចំណូលពន្ធសំខាន់ៗ ក្នុងរយៈពេលបួនខែដំបូង ដោយស្ថានភាពចំណូលពន្ធខ្ពស់ ក្នុងខែមករាដល់ខែមីនាឆ្នាំ ២០២៣ ដែលជារដូវកាលសម្រាប់ប្រកាស និងបង់ពន្ធ លើប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២២។

ឯកឧត្តម បានចាត់ទុកសមិទ្ធផលទាំងនេះ បានសម្រេចមកពី វិធានការដ៏មានប្រសិទ្ធភាព របស់រដ្ឋាភិបាល ប្រឆាំងនឹងជម្ងឺរាតត្បាតកន្លងមក។ គួរឲ្យដឹងផងដែរថា GDT គឺជាភ្នាក់ងាររាជរដ្ឋាភិបាល ដែលទទួលខុសត្រូវក្នុង ការប្រមូលពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ខែ អាករលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ។

គូសបញ្ជាក់បន្ថែមថា នៅឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលកំណត់គោលដៅចំនួន ២៣ ពាន់ពាន់លានរៀល (ប្រហែល ៥,៥ ពាន់លានដុល្លារ) ជាប្រាក់ចំណូលពី GDT និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលប្រមូលពន្ធលើទំនិញចូល និងចេញពីប្រទេស។