ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិច នៃប្រាសាទបាយ័ន ដែលរងការខូចខាតជាច្រើន ដោយសារតែកត្តាអាយុកាល  កម្តៅថ្ងៃសំណើម និងទឹកភ្លៀងឡើងវិញ។


ជាក់ស្តែង ក្នុងនោះដែរ លោក ជិន សុខម៉េង មន្ត្រីបច្ចេកទេសកិច្ចការងារជួសជុល មានប្រសាសន៍ថា ក្រុមអ្នកបច្ចេកទេសបាន ប្រមូលបំណែកថ្មភក់ ដែលទទួលរងដោយ ទឹកភ្លៀងហូរច្រោះ បាក់បែកធ្លាក់រាយប៉ាយ មកជួសជុលពង្រឹងគ្រឹះឡើងវិញ ដើម្បីកុំឱ្យដីខ្សាច់ហូរចេញ ដែលនាំឱ្យមាន ការស្រុតស៊ុមទ្វារទាំងសងខាង និងធ្វើឱ្យមានការរង្គៀក ផ្នែកខាងលើផង។



លោក សុខម៉េង មានប្រសាសន៍ទៀតថា ការជួសជុលស៊ុមទ្វារ ផ្នែកខាងលិចនៃប្រាសាទបាយ័ន គឺកំពុងរៀបផ្គុំឡើងវិញទៅតាម ទីតាំងដើមនៃសំណង់បុរាណ។ ការជួសជុលនេះ គឺជាការងារអាទិភាពទី១ សម្រាប់ទប់ស្កាត់កុំឱ្យដួលរលំ និងម្យ៉ាងទៀត ផ្តោតទៅលើការថែរក្សា សុវត្ថិភាពភ្ញៀវទេសចរ ដែលដើរឆ្លងកាត់នៅទីនេះផង។



បន្ទាប់ពីបញ្ចប់ការជួសជុលស៊ុមទ្វារនេះ អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើការជួសជុលជញ្ជាំង និងជើងសរសរផ្នែកខាងលិចនៃប្រាសាទបាយ័ន ផងដែរ។

 
                             អត្ថបទថ្មីៗ ចុងក្រោយ
 អត្ថបទថ្មីៗ ចុងក្រោយ
                         
                                     
                                     
                                     
                                     
                                     
                                    