បន្ទាប់ពីការចូលរួមបរិច្ចាគថវិកា ១៥ម៉ឺនដុល្លារអាមេរិក ដល់កងទ័ពនៅព្រំដែនជួរមុខ ឥឡូវនេះ ប៉េង ហួត គ្រុប កំពុងបង្កើតឱកាសការងារជិត ២០០០កន្លែង ដើម្បីទទួលស្វាគមន៍ បងប្អូនប្រជាជនខ្មែរដែលវិលត្រឡប់មកមាតុភូមិជាតិវិញ ក៏ដូចជាជួយសម្រួលដល់ភាពចំបាច់ ក្នុងការស្វែងរកការងារ ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ប៉េង ហួត គ្រុប ផ្សាភ្ជាប់គុណតម្លៃវប្បធម៌ ចែករំលែកទៅកាន់សង្គម ស្របជាមួយនឹងក្របខណ្ឌការងារ ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (ការអប់រំ បរិស្ថាន សង្គម) និងគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាពរបស់អង្គការសហប្រជាជាតិ ហើយក៏ស្របជាមួយការអំពាវនាវ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្មារតីខ្មែរជួយខ្មែរក្នុងកាលៈទេសៈលំបាកនានា។
បច្ចុប្បន្ននេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបង្កើតនូវឱកាស ការងារជាច្រើនកន្លែង សម្រាប់បងប្អូនខ្មែរ ដែលទើបវិលត្រឡប់ មកកាន់មាតុភូមិវិញ ដែលមានដូចជា ជាងបូកក្រៅ និងជ្រី ជាងការ៉ូ ជាងបូក ជាង-កម្មករតម្លើងគ្រឿងសង្ហារឹម ជាងបេតុង ជាងកញ្ចក់ សន្តិសុខ និង កម្មករ ដែលមានចំនួនសរុបជិត ២000 នាក់។ សម្រាប់អត្ថប្រយោជន៍បន្ថែម៖ ក្រុមហ៊ុនមានផ្តល់ជូនកន្លែងស្នាក់នៅ មានថ្ងៃឈប់សម្រាក និងផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗ ទៀតផងដែរ។
លេខទំនាក់ទំនងដាក់ពាក្យ៖ 098 844 544 / 012 344 092
ទីតាំងដាក់ពាក្យ៖ អគារលេខ៩ ការិយាល័យ ប៉េង ហួត គ្រុប ក្នុងគម្រោង ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។