ខេត្តកំពង់ធំ កំពុងជម្រុញការសាងសង់ រោងចក្រកែច្នៃដំឡូងមី ដើម្បីជួយសម្រួលដល់ ទីផ្សារដំឡូងមីឲ្យកាន់តែទូលាយ ខណៈទិន្នផលដែលប្រមូលបាន សម្រេចបានដល់ជាង ១លានតោនក្នុងមួយឆ្នាំ!


កាលពីថ្ងៃទី ៣០សីហាឆ្នាំ២០២៥ កន្លងទៅ ឯ. នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យ និងជម្រុញការងារសាងសង់ រោងចក្រកែច្នៃដំឡូងមី នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ដូចគ្នានេះដែរ អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា រោងចក្រនេះ នឹងអាចជួយស្រូបយកដំឡូងមីរបស់ បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ យើងដាំបាន ដែលសព្វថ្ងៃ បានដាំដុះលើផ្ទៃដីប្រមាណ ៥ម៉ឺនហិកតាឯណោះ និងមានទិន្នផលប្រមាណជាង ១ លានតោនក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ឯ. អភិបាលខេត្ត ក៏បានឆ្លៀតចុះមក ពិនិត្យចំការកៅស៊ូ និងរោងចក្រកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន CRCK ដោយបានពិភាក្សា ជាមួយលោកនាយកក្រុមហ៊ុន ក្នុងការធ្វើយ៉ាងណាប្រែក្លាយចំការកៅស៊ូនេះ ជាកន្លែងបណ្តុះបណ្តាល បងប្អូនប្រជាកសិករផងដែរ។

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ