ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានសម្រេចជោគជ័យ លើជើងហោះហើរពាណិជ្ជកម្ម លើកដំបូង ជាមួយអ្នកដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានសម្រេចជោគជ័យ ក្នុងការដំណើរការជើងហោះហើរពាណិជ្ជកម្ម លើកដំបូង ជាមួយអ្នកដំណើរជាច្រើន ដោយប្រើយន្តហោះ Airbus-A320 នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី ៤កញ្ញាឆ្នាំ២០២៥ នេះ។
ក្រុមហ៊ុនបានឲ្យដឹងថា ការហោះហើរនេះ បានប្រព្រឹត្តទៅដោយរលូន ទាំងក្នុងផ្នែកបច្ចេកទេស ការបម្រើ និងបទពិសោធន៍អ្នកធ្វើដំណើរ។ វាជាសញ្ញាបញ្ជាក់ដ៏សំខាន់មួយ នៃការចូលរួមរបស់កម្ពុជា ទៅក្នុងវគ្គថ្មីនៃវិស័យអាកាសចរណ៍។
គួររម្លឹកឲ្យដឹងផងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្រុមហ៊ុន Air Cambodia ក៏រួចចំណែក និងបន្តប្តេជ្ញាថា នឹងផ្តល់សេវាកម្មអាកាសចរណ៍មានគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងទេសចរណ៍ជាតិ។
ប្រភព៖ ទំព័រហ្វេសបុកផ្លូវការ Air Cambodia