គម្រោ ង The Parkway អាចនឹងលេចចេញរូបរាងនៅឆ្នាំ ២០២០

គម្រោង The Parkway មានទីតាំងស្ថិតនៅលើផ្លូវធំលេខ ២៧៣ និងស្ថិតនៅក្បែរអង់តែនទួលគោក ដែលត្រូវបាន គេស្គាល់ថាជាបេះដូងនៃទួលគោក។ ក្រៅពីត្រូវបានទទួលស្គាល់ថាជាតំបន់នៃមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់ ទីតាំងនេះក៏បានព័ទ្ធជុំវិញដោយកន្លែងសំខាន់ៗសង្កាត់ដូចជា៖ កន្លែងហាត់កីឡា ស្ថាប័នអប់រំ កន្លែងកម្សាន្ត និងទីតាំងមានទេសភាពល្អៗជាច្រើនទៀត។

គម្រោង The Parkway គ្របដណ្តប់លើផ្ទៃដី១៧០,០០០​ម៉ែត្រការ៉េ ដែលប្រមូលផ្តុំដោយ អគារពាណិជ្ជកម្មប្រណិតៗលើទំហំប្រមាណជា ១០,០០០ម៉ែត្រការ៉េ និងលំនៅដ្ឋានដ៏ប្រណិត ជាមួយគ្រឿងសង្ហារិមល្អៗ ក្នុងទំហំផ្ទះចាប់ពី ៥០ម៉ែត្រការ៉េ ទៅ១២០០ម៉ែត្រការ៉េ ។

លំនៅដ្ឋានរបស់គម្រោង The Parkway បានបែងចែកជាបួនប្រភេទផ្សេងគ្នា។ ដែលមានបន្ទប់គេងចាប់ពីចំនួន១ទៅដល់ចំនួន២។ ដែលមានទំហំ ៥០.៨៣ម៉ែត្រការ៉េ ដល់៨៧.៣២ម៉ែត្រការ៉េ។

គម្រោង The Parkway គម្រោងនឹងប្រគល់ផ្ទះជូនអតិថិជននៅក្នុងខែមិថុនា ឆ្នាំ២០២០។

ក្រុមហ៊ុនសាងសង់ឈានមុខ គេមានបទពិសោធន៍ក្នុងវិស័យសំណង់ ២៣ ឆ្នាំនៅកម្ពុជា។ ក្រុមហ៊ុន អភិវឌ្ឍន៍បានផ្តោតលើការអចលនទ្រព្យអន្ដរជាតិចម្រុះគ្នារួមមានទាំងលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងអគារចម្រុះផ្សេងទៀត។ ក្នុងនោះមានគម្រោងល្អៗដូចជា គម្រោងបុរីរឹទ្ធិ ផ្សារទំនើបBIG A អគារ Parkway square ដែលសុទ្ធតែបានក្លាយជាទីសំគាល់នៅក្នុងទីក្រុងភ្នំពេញ!