មហាកំផែងនេះ បានក្លាយជាតំបន់ទេសចរណ៍មួយដ៏ពេញនិយមទាក់ទាញភ្ញៀវទេចរជាតិ-អន្តរជាតិ គ្រប់ទិសទីទូទាំងពិភពលោក ហើយមហាកំផែងនេះក៏បានក្លាយជានិមិត្តសញ្ញាតំណាងឲ្យប្រទេសចិន ផងដែរ ជាមួយប្រវត្តិសាស្រ្តយូរអង្វែង។ គួររំលឹកដែលថា មានការយល់ច្រឡំជាច្រើនថា មហាកំផែងចិនស្ថិតនៅភាគខាងជើងនៃប្រទេសចិន ដែលមានប្រវែង 21196,18 គីឡូម៉ែត្រ ត្រូវបានចាប់ផ្តើមសាងសង់ ក្នុងរាជវង្សឈីង ដោយអធិរាជ ឈីង សឺហ័ង ប៉ុន្តែការពិតមិនមែនទេ ពោលគឺតាំងពីមុនរាជវង្សនេះទៅ ទៀត។
រជ្ជកាលដំបូង នគរឈី (ឆ្នាំ 770 – 221 មុនគ.ស) នគរនេះ បានសង់កំផែងដំបូងបំផុត ដើម្បីទប់ស្កាត់ការឈ្លានពានពីនគរផ្សេងៗ ព្រោះពេលនោះជាសម័យចម្បាំងគ្នារវាងនគរទាំង 7 ក្នុងដែនដីចិន។ បន្ទាប់ មករាជវង្សឈីង (221- 207 មុនគ.ស) អធិរាជ ឈីង សឺហ័ង ក្រោយបង្រួបបង្រួមនគរទាំងអស់ហើយ ក៏បន្តសង់ថែមទៀត ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានពីភាគខាងជើង។ បន្តមកទៀតរាជវង្សហាន (206 មុនគ.ស – 220 នៃគ.ស) ពង្រីកការសង់កំផែង ដើម្បីការពារផ្លូវសូត្រជំនួញ។ បន្តដល់ រាជវង្សម៉េង (1368 – 1644) ភាគច្រើននៃមហាកំផែងចិនបច្ចុប្បន្ន ត្រូវសាងសង់ ឬស្តារឡើងវិញ ក្នុងរាជវង្សនេះ។ រាជវង្សឆេង (1644 - 1911) មិនមានការសាងសង់អ្វីបន្ថែមទេ។ មកដល់សម័យទំនើប មហាកំផែងត្រូវបានសាងសង់ និងការពារ ចាប់តាំងពីឆ្នាំ 1997 ជាពិសេសលើផ្នែក Badaling នៃមហាកំផែង ដែលជាកន្លែងទាក់ទាញទេសចរច្រើនបំផុត។
រូបភាពនេះបានបង្ហាញពីទិដ្ឋភាពនៃអាកាសធាតុកំពុងតែប្រែប្រួល រំលេចឲ្យមហាកំផែងនេះបង្ហាញសោ ភ័ណ្ឌភាពកាន់តែលេចធ្លោក្នុងចំណោមធម្មជាតិនៅទីនោះ។ គ្រាន់តែបានឃើញរូបភាពទាំងនេះ ពិតជាធ្វើ ឲ្យយើងមានអារម្មណ៍ល្អទៅហើយ ប្រសិនបើបានទៅដល់ផ្ទាល់ទៀតនោះ ប្រាកដជាអស្ចារ្យខ្លាំងមែន ទែន។