ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការ ក្រសួង ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋាន សាធារណការ តំណាងឯកឧត្តម សូរ វិច ទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគណៈកម្មការត្រួតពិនិត្យការងារលទ្ធកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសាជ្រើសរើស ទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (EDCF Loan KHM-28) ដោយមាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការវាយ តម្លៃទីប្រឹក្សាបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួងផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយកប្រធានអង្គប្រជុំ បានប្រកាសសមាសភាពក្រុមហ៊ុនចូលរួមទាំងអស់ មានចំនួន៧ ក្នុងចំណោមក្រុមហ៊ុនចំនួន១៤ ដែលក្រសួងបានអញ្ជើញឱ្យដាក់ពាក្យឱ្យចូលរួមដេញថ្លៃនៅ មុនពេលបិទបញ្ចប់ការទទួលពាក្យចូលរួមដាក់ឯកសារ EOI ថ្លៃនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៣ រសៀល។ សូមជម្រាបជូនថា៖ ក្រុមហ៊ុនចំនួន៧ ដែលបានចូលរួមផ្តល់ឯកសារ EOI នាឱកាសនោះ រួមមាន៖ ១) Daehan Consultants Co., Ltd ២) Kunhwa Engineering & Consulting Co., Ltd ៣) Dasan Consultants Co., Ltd ៤) Dohwa Engineering Co., Ltd ៥) Dongsung Engineering Co., Ltd ៦) Yooshin Engineering Corporation និង ៧) Korea Consultants International Co., Ltd។ កិច្ចប្រជុំបើកឯកសាជ្រើសរើសទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ ផ្លូវវាងក្រុងសៀមរាប(EDCF Loan KHM-28) នេះ បានបញ្ចប់នៅម៉ោង៤រសៀល នៅថ្ងៃដដែល ប្រកបដោយបរិយាកាសស្និទ្ធស្នាល។