៦ ចំណុច ដែលអ្នកត្រូវដឹង មុនទៅលេង កោះបាលី ឥណ្ឌូនេស៊ី

កោះបាលី គឺជាកោះមួយ ដែលសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ កោះនេះ មានភ្ញៀវទេចរណ៍ ជុំវិញពិភពលោក បានមកកម្សាន្តនៅកោះនេះ ហើយក៏មានវត្តមានប្រជាជនខ្មែរយើងមួយចំនួន មកលេងកោះនេះដើម្បីកំដរថ្ងៃសម្រាកលំហែរកាយរបស់ពួកគេថែមទៀតផង។ ហេតុដូចនេះហើយ មុនទៅនឹងទៅលេងកោះនេះ អ្នកគួរតែវដឹង ៦ ចំណុចនេះសិន មុននឹងចេញដំណើរកម្សាន្ត។

  1. ត្រូវចេះវែកញែកនូវអ្វីៗគ្រប់យ៉ាង

អ្នកនឹងដឹងថា ជារឿយៗ តម្លៃនៅតាមតំបន់ និងតម្លៃសម្រាប់ភ្ញៀវទេសចរណ៍ នៅកោះបាលី ប្រាដកជាធ្វើអោយអ្នករៀងស្រង៉ាកចិត្ត ព្រោះអ្នកមិនដែលធ្លាប់បានមកកម្សាន្តនៅទីនេះពីមុនមក ប៉ុន្តែប្រសិនបើអ្នកមានបទពិសោធន៍ អ្នកត្រូវវែកញ៉ែកនៃការចាយវាយ ក៏ដូចជាចេះសន្សំសំចៃលុយកាក់របស់អ្នក មុនទៅកោះបាលី ។

  1. ឆ្ពោះទៅទិសខាងលិច ដើម្បីជិះរលក និងខាងកើតសម្រាប់ជ្រមុជបាតសមុទ្រ

នៅពេលដែលយើងមកដល់កោះនេះភ្លាម យើងអាចសម្រាកលំហែកាយ មួយសន្ទុះសិន សឹមយើងដើរលេងមើលកន្លែងផ្សេងៗទៀត ក្នុងកោះបាលីនេះ ។ ជាក់ស្តែង នៅទិសខាងលិច យើងអាចជិះរលក ដែលឆ្នេរនោះមានខ្សាច់សម៉ត់ល្អ និងមានទឹកសមុទ្រខៀវថ្លាយ៉ង់ គួរអោយចង់លេងមែនទែន ។​ ចំណែកឯទិសខាងកើត យើងអាចជ្រមុជទឹក ចុះក្រោមបាតសមុទ្រ ដោយប្រើម៉ាស៊ីនអុកស៊ីសែន ។ ជាពិសេស យើងអាចថតរូប ដោយប្រើ GoPro ជាជំនួយ ព្រោះនៅក្នុងសមុទ្រនេះ ពោរពេញទៅដោយ មច្ឆជាតិជាច្រើនប្រភេទ ពោលគឺ អ្វីៗដែលមាននៅក្នុងសមុទ្រ ។

  1. ទទួលបានទិដ្ឋាការត្រឹមត្រូវ

សម្រាប់អ្នកដំណើរភាគច្រើន មានទិដ្ឋាការ (VISA) សំខាន់ៗបីប្រភេទ ។ ទិដ្ឋាការចូលដោយឥតគិតថ្លៃ មិនអាចពន្យារបានទេ ដូច្នេះប្រសិនបើអ្នកគិតថា អ្នកអាចស្នាក់នៅបានយូរជាង ៣០ថ្ងៃ អ្នកគួរតែបង់លុយ សម្រាប់ទិដ្ឋាការបន្ថែមនៅពេលមកដល់ (35$) ឬទទួលបានទិដ្ឋាការ ៦០ថ្ងៃ មុននឹងចាកចេញពីកន្លែង ។

  1. កុំអោយខកខាន កោះគីលីស អោយសោះ (Gilis)

កោះគីលីស ជាកោះដែលមានសមុទ្រថ្លាយ៉ង់ និងខៀវខ្ចី ពោលគឺសមុទ្រធម្មជាតិតែម្តង ។ កោះនេះក៏ដូច កោះបាលីដែរ ហើយក៏សម្បូរ កន្លែងស្នាក់នៅ ក៏ដូចជាកន្លែងកម្សាន្តជាច្រើនផងដែរ ។ ប្រសិនបើអ្នកមកលេងកោះបាលី ប៉ុន្តែខកខានកោះគីលីស នោះអ្នកនឹងមានអារម្មណ៍ថាស្តាយ ព្រោះអ្នកទេសចរណ៍ភាគច្រើន គឺពួកមកកម្សាន្តបាលីមុន ហើយចាំមកលេងកោះគីលីសក្រោយ ។

  1. ការមើលរបាំភ្លើង នៅ​អ៊ូលូវ៉ាទូ កោះបាលី

របាំភ្លើង គឺជារបាំមួយ ដែលគេភាគច្រើនសំដែងនៅពេលយប់ ព្រោះបើកាលណាគេសំដែងនៅពេលថ្ងៃ ឬនៅពេលថ្ងៃតិចតួច គឺមិនសូវមានការចាប់អារម្មណ៍ ពីសំណាក់អ្នកមើលនោះទេ ។ ការសំដែងរបាំភ្លើង គេសំដែងនៅលើឆ្នេរ ហើយក៏មានមនុស្សច្រើនកុះករ ឈរមើលព័ទ្ធជុំវិញផងដែរ។ អ្នកអាចផ្តិតយក ទេសភាព ក៏ដូចជាថតជាខ្សែអាត់វីដេអូ សម្រាប់ទុកបង្ហោះផងដែរ ព្រោះថាសកម្មភាពបែបនេះ មិនងាយមានឡើយ នៅក្នុងស្រុកយើង។

  1. ត្រូវមានការប្រុងប្រយ័ត្ន ចំពោះលុយកាក់របស់អ្នក

យល់ល្អអ្នកត្រូវប្រើម៉ាស៊ីន ATMs ចំពោះការដូរលុយរបស់អ្នក ហើយការប្រើប្រាស់ប្រព័ន្ធ ATM កាន់តែច្រើន កាន់តែល្អ ដើម្បីជៀសវាងការកាត់លុយកាក់របស់អ្នក ប្រើសិនបើយើងដូរលុយដោយផ្ទាល់ដៃ ពីសំណាក់អ្នកដូរលុយទូទៅ ។

ការសម្រាកលំហែរកាយយូរ ជាឱកាសដ៏កម្រមួយ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ពីព្រោះពួកគេចង់សាកល្បងពីការផ្សេងព្រេង នៃការដើរលេងកម្សាន្តកន្លែងឆ្ងាយៗ ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងដើម្បីទុកជាអនុស្សាវរីយ័របស់ពួកគេផងដែរ ។ ដូចនេះ បើសិនជា កោះបាលី កំពុងស្ថិតនៅក្នុង Bucket List របស់អ្នកនោះ កុំភ្លេច Save អត្ថបទនេះទុកផង ព្រោះវាអាចអ្វីដែលអ្នកត្រូវការ។