ទីក្រុងនានានៅប្រទេសចិនប្រារព្ធពិធីបុណ្យចូលឆ្នាំចិនជាមួយការបង្ហាញរូបតំណាងជាអំពូល LED

បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សំរាប់ជន ជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី ។ ជាប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ ក្នុង ប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី 15 ដែលគេហៅ ថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។ ពេលល្ងាច នៅថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា ជូស៊ី “ពេលល្ងាចឆ្លងឆ្នាំ”។ ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅ តំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូល ឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅលើពិធី បុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិ ចិនធ្វើអន្តរកម្មជាមួយ។

ប្រទេសទាំងនោះ រួមមានប្រជាជនដើមនៃជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិ នេប៉ាល់, ជនជាតិប៊ូតង់, ជនជាតិយួន, និងអតីតជនជាតិជប៉ុននៅមុនឆ្នាំ 1873។ ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, កម្ពុជា ក៏ដូចជា ប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរ សមុទ្រចិន។ ពិធីបុណ្យនេះ នឹងត្រូវផ្លាស់ប្ដូរកំរិត ហើយក្លាយទៅជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី របស់ ប្រទេសទាំងនោះ។ នៅក្នុងប្រទេសកាណាដា ទោះបីជា ពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សំរាក ជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅតែប្រារព្ធពិធីនេះ។ ទីក្រុងនានារបស់ចិនបានដាក់តាំង បង្ហាញអំពូល LED នៅមុនពិធីបុណ្យនិទាឃរដូវ ឬពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី 1 ដល់ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2022។ 

 

រូបខ្លា LED ដ៏ធំមួយត្រូវបានគេឃើញដាក់បង្ហាញនៅក្នុងសួន Yuyuan ដោយមានអ្នកទស្សនាថតរូប ដោយការដំឡើងនៅទីក្រុងសៀងហៃ ភាគខាងកើតប្រទេសចិន។ 

ការដំឡើងតុក្កតាខ្លាដ៏ធំមួយត្រូវបានគេមើលឃើញរៀបចំនៅ Tang Paradise ក្នុងទីក្រុង Xi'an ខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន។ ឆ្នាំ 2022 គឺជាឆ្នាំខ្លានៅលើប្រតិទិនចិនតាមច័ន្ទគតិ។ 

ពិធីបុណ្យបង្ហោះគោមបានបើកនៅក្នុងទីក្រុង Zigong ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ ទីក្រុង នេះមានភាពល្បីល្បាញសម្រាប់ការដំឡើងអំពូល LED ដែលមានប្រធានបទផ្សេងៗគ្នា ដែលត្រូវបាន ចារឹកក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិរបស់ប្រទេសចិនក្នុងឆ្នាំ 2008។ 

ការរូបតំណាងនៃការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ 2022 ម៉ាស្កូត "Bing Dwen Dwen" និង "Shuey Rhon Rhon" ត្រូវបានដាក់តាំងបង្ហាញនៅក្នុងខេត្ត Shandong ភាគខាងកើត ប្រទេសចិន មុនពេលពិធីបុណ្យនិទាឃរដូវ។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានឹងចាប់ផ្តើមក្នុងអំឡុង ពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យនិទាឃរដូវ។