ប៉េង ហួត គ្រុប បរិច្ចាគថវិកាសប្បុរសធម៌ចំនួន ១០ម៉ឺនដុល្លារ ស្របតាមការបរិច្ចាគប្រចាំឆ្នាំរបស់ខ្លួន ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មព្យាបាលជម្ងឺជូនកុមារកម្ពុជា


ក្នុងឆ្នាំ២០២៤នេះ ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ស្របតាមការបរិច្ចាគប្រចាំឆ្នាំ និងកៀរគរថវិកាបន្ថែម ក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីកិច្ចគាំពាមន្ទីរពេទ្យគុន្ធបុប្ផាកម្ពុជា ក្នុងបេសសកម្មព្យាបាលជម្ងឺកុមារកម្ពុជា ជាច្រើននាក់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានបោះពុម្ពសៀវភៅធម៌ “កសាងកម្លាំងចិត្ត” ចំនួន ៥ពាន់ក្បាល ប្រគេនជូនវត្តនិគ្រោធវ័ន "គល់ទទឹង" និងចែកជូនបងប្អូន អ្នកចូលរួម ដើម្បីប្រើប្រាស់បានជាប្រយោជន៍ផងដែរ។ 

គួរឲ្យដឹងដែរថា ការបរិច្ចាគនេះធ្វើឡើង ក្នុងកម្មវិធីសមាធិសហគមន៍បុរី ប៉េង ហួត ប្រចាំខែសម្រាប់សុខុមាលភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋរស់នៅទាំងក្នុង និងក្រៅគម្រោងបុរីប៉េង ហួត ដោយមានការសម្ដែងព្រះធម្មទេសនាពីព្រះមេ-ធា-នុរ័ក្ខ បណ្ឌិត គូ សុភាព និងការដឹកនាំធ្វើសមាធិដោយ លោកគ្រូ នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ន VIPPASSA ដែលបានប្រព្រឹត្តទៅ នាល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងសួន អេកូផាក គម្រោងហ្រ្គេនស្ដា ផ្លាទីនីម អេកូ ខូលិកសិន បុរីប៉េង ហួត (បឹងស្នោ)។

កម្មវិធីនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំ មូលនិធិគន្ធបុប្ផា ថ្នាក់ដឹកនាំ សហការី ប៉េង ហួត គ្រុប និងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅគម្រោងបុរីប៉េង ហួត ប្រមាណជាង ៥០០នាក់។ 

គូសបញ្ជាក់ផងថា នេះគឺជាលើកទី៥ សម្រាប់ការបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។