ប្រទេសដាណឺម៉ាក នឹងបើកព្រំដែនរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងប្រទេសអាឡឺម៉ង់ ន័រវែស និង Iceland



កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ ប្រទេសដាណឺម៉ាក បានប្រកាសថាខ្លួននឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ មកពីប្រទេសអាឡឺម៉ង់ ន័រវែស និង Iceland ចាប់ពីថ្ងៃទី 15 មិថុនាខាងមុខនេះ ប៉ុន្តែប្រទេសនេះក៏បាននិយាយថា សម្រាប់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដែលនៅសល់នឹងត្រូវរង់ចាំ ពីរឬបីខែ ទៅមុខទៀត។




នាយករដ្ឋមន្រ្តីប្រទេសដាណឺម៉ាកលោកស្រី Mette Frederiksen បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា "នៅមួយផ្នែកទៀត បន្ទាប់ពីរដូវក្តៅនេះ យើងរំពឹងថានឹងមានការបើកទ្វារព្រំដែន សម្រាប់បណ្តាប្រទេសនៅ Schengen និងចក្រភពអង់គ្លេស។



នៅពេលចូលមកដល់ប្រទេសដាណឺម៉ាក អ្នកទេសចរនឹងត្រូវបង្ហាញភស្តុតាងនៃ សណ្ឋាគារ ផ្ទះសម្រាកលំហែកាយ ឬការកក់កន្លែងបោះជំរុំ នៅខាងក្រៅរដ្ឋធានី Copenhagen យ៉ាងហោចណាស់រយៈពេល 6 យប់ជាប់ៗគ្នាដែរ។

ការស្នាក់នៅមួយយប់នឹងត្រូវបានហាមឃាត់ សម្រាប់ភ្ញៀវទេសចរនៅទីក្រុង Copenhagen ប៉ុន្តែពួកគេនឹងអាចទៅទស្សនាទីក្រុង សម្រាប់ដំណើរកម្សាន្តពេលថ្ងៃ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៍លោក Nick Haekkerup បានមានប្រសាសន៍ថា “ការហាមឃាត់ការស្នាក់នៅរបស់អ្នកទេសចរនៅទីក្រុង Copenhagen គឺអំពីការរក្សាស្ថេរភាព និងការប្រឆាំងទៅនឹងការរីករាលដាលនៃវីរុស។” លោកក៏បានបន្ថែមថា “យើងត្រូវតែចៀសវាងការរីករាលដាលដ៏ធំមួយនេះ។



គ្រឿងឧបករណ៍សម្រាប់ស្កេន និងតេស្តរក Covid-19 នឹងត្រូវផ្តល់ជូន នៅតាមក្លោងទ្វារចូល និងតាមគោលដៅថ្ងៃទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាក។

គួររំលឹកផងដែរថា កាលពីឆ្នាំ 2019 ជនជាតិអាឡឺម៉ង់ មានចំនួនជិត 60% នៃភ្ញៀវទេសចរបរទេសទាំងអស់ ដែលមានធ្វើដំណើរទៅកម្សាន្តនៅដាណឺម៉ាក បើផ្អែកតាមទិន្នន័យតាមបណ្តាសណ្ឋាគារ ដែលភ្ញៀវបានស្នាក់នៅពេលយប់។ ដោយឡែក ប្រជាជនន័រវេសដែលភាគច្រើនមានផ្ទះទី 2 នៅដាណឺម៉ាក មានចំនួន 8%។




ទន្ទឹមនឹងនេះ នៅទីក្រុងអូស្លូ នៃប្រទេសន័វវែស លោកស្រីនាយករដ្ឋមន្រ្តី Erna Solberg បានប្រកាសថា ប្រជាជនសញ្ជាតិដាណឺម៉ាក ក៏នឹងអាចធ្វើទស្សនកិច្ច ឬដំណើរកម្សាន្តនានា នៅប្រទេសន័រវេស នារដូវក្តៅនេះផងដែរ។




ទោះបីជាយ៉ាងណា ប្រទេសទាំងពីរនឹងតែបិទព្រំដែនរបស់ខ្លួន ទល់នឹងប្រទេស Sweden និង Finland ដដែលក្នុងពេលបច្ចុប្បន្ននេះ។ ដោយឡែក ខុសពីដាណឺម៉ាក ប្រទេសន័រវេសក៏នៅតែបិទទ្វារព្រំដែនរបស់ខ្លួន ជាមួយអ៊ីស្លង់ផងដែរ។

លោកស្រី Solberg នាយករដ្ឋមន្ត្រីន័រវែស បានប្រាប់សន្និសីទកាសែតថា “សព្វថ្ងៃនេះ មានតំបន់ខ្លះនៅក្នុង Nordic Countries ដែលមានកម្រិតនៃការឆ្លងទាប ប៉ុន្តែមានតំបន់ខ្លះទៀត ក៏នៅតែមានកម្រិតនៃការឆ្លងខ្ពស់ដដែល។ នោះមានន័យថា យើងមិនអាចមានការបើកចំហរជាទូទៅរវាងបណ្តាប្រទេសរបស់ Nordic បានភ្លាមៗទេ។

យ៉ាងណា ព្រំដែនដាណឺម៉ាកនៅជាប់នឹង ប្រទេស Finland និង Sweden ដែលទោះយ៉ាងណាក្តី នឹងអាចទទួលបានផលប្រយោជន៍ ពីកិច្ចព្រមព្រៀងមួយ មុនប្រទេសផ្សេងទៀតនៅអឺរ៉ុបផងដែរ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងអត្រានៃការស្លាប់ប្រជាជនចំនួន 430 នាក់ក្នុងមួយលាននាក់ ប្រទេស Sweden គឺជាប្រទេសដែលមានអត្រាមរណភាពខ្ពស់ ទាក់ទងនឹងវីរុសឆ្លង Covid-19 នេះ ខ្លាំងជាងបណ្តាប្រទេសជិតខាងដូចជា បណ្តាប្រទេសរបស់ Nordic មានដូចជាន័រវែស (43 នាក់ស្លាប់ក្នុងមួយលាននាក់) ដាណឺម៉ាក (98), ហ្វាំងឡង់ (56), និង Iceland (29) ដែលបណ្តាប្រទេសទាំងអស់នេះ សុទ្ធតែបានដាក់វិធានការណ៍យ៉ាងតឹងរឹងជាងមុន សំដៅលើកាត់បន្ថយការរីករាលដាលនៃវីរុសកូរ៉ូណានេះ។


បន្ថែមពីនេះ ទាំងន័រវែសនិងដាណឺម៉ាក បាននិយាយថា ពួកគេកំពុងពិភាក្សាជាមួយស៊ុ Iceland អំពីការបើកព្រំដែនរវាងប្រទេសរបស់ពួកគេ។