ប្រទេសអៀឡង់ខាងជើង គ្រោងនឹងលុបចោលគោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែក (Quarantine) សម្រាប់អ្នកដំណើរ ដូចទៅនឹងអង់គ្លេសដែរ!

បើយោងតាមអ្នកនាំពាក្យមន្ទីរសុខាភិបាលអៀឡង់ខាងជើង បាននិយាយកាលពីថ្ងៃសុក្រថ្មីៗនេះថា ប្រទេសនេះនឹងលុបចោលគោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែក (Quarantine) សម្រាប់អ្នកដំណើរ មកពី 50 ប្រទេសដូចទៅនឹងចក្រភពអង់គ្លេសដែរ។

 

មិនត្រូវបានអនុវត្តទូទាំងប្រទេសឡើយ បច្ចុប្បន្នតំបន់មួយចំនួនរបស់អង់គ្លេស ក៏នៅតែតម្រូវឲ្យអ្នកដំណើរដែលមកពីបរទេស ត្រូវអនុវត្តគោលការណ៍ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងធ្វើការត្រួតពិនិត្យដោយខ្លួនឯងរយៈពេល 14 ថ្ងៃ ហើយវាក៏ជាច្បាប់មួយ ដែលបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍មួយចំនួនធំ សម្តែងការមិនពេញចិត្តផងដែរ។

 

ការសម្រេចចិត្តស្របនឹងវិធីសាស្រ្តរបស់អង់គ្លេស ធ្វើឱ្យវាផ្ទុយទៅនឹងសាធារណរដ្ឋអៀរឡង់ដែលនៅជិតខាង ដែលប្រទេសនេះមានព្រំដែនបើកចំហរទាំងស្រុងតែម្តង។ យ៉ាងណា រដ្ឋាភិបាលអៀរឡង់បានពន្យាពេលទម្លាក់ការ លុបចោលគោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែក (Quarantine) រយៈពេល 14 ថ្ងៃ លើអ្នកដំណើរ សម្រាប់ប្រទេសណាមួយ រហូតដល់ថ្ងៃទី 20 កក្កដាហើយបានបង្ហាញថា ពួកគេក៏ទំនងជានឹង បង្កើតបញ្ជីខ្លីមួយទាក់ទងនឹងការលើកឡើងនេះ។

 

គួររំលឹកផងដែរថា កាលពីសប្តាហ៍មុន ប្រទេសអង់គ្លេសបានប្រកាសថាខ្លួន នឹងបញ្ចប់ គោលការណ៍នៃការដាក់ឲ្យនៅដាច់ពីគេ (Quarantine) ចំពោះអ្នកដំណើរដែលមកពីប្រទេសជាង 50 ចាប់អនុវត្តពីថ្ងៃទី 10 ខែកក្កដានេះ ដែលមានដូចជា អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអ៊ីតាលី ប៉ុន្តែមិនមានបញ្ចូលសហរដ្ឋអាមេរិក នៅក្នុងនោះទេ។

 

ដោយឡែក ប្រទេសស្កុតឡេនកាលពីថ្ងៃព្រហស្បតិ៍នេះ ក៏បាននិយាយថាខ្លួននឹងប្រើបញ្ជីស្រដៀងគ្នានេះដែរ ប៉ុន្តែរក្សាគោលការណ៍ (Quarantine) សម្រាប់អ្នកដំណើរមកពីប្រទេសអេស្ប៉ាញ។

 

ការផ្លាស់ប្តូរនេះ មានប្រសិទ្ធិភាពទាំងនៅក្នុងប្រទេសអង់គ្លេស និងអៀរឡង់ខាងជើង នៅថ្ងៃទី 10 កក្កដា ដែលជួយសម្រួលដល់អ្នកដំណើរអង់គ្លេស រាប់លាននាក់ ក្នុងការឈប់សម្រាកនៅរដូវក្តៅ ដោយមិនមានការព្រួយបារម្ភ អំពីការដែលត្រូវបានគេដាក់ឲ្យនៅដោយឡែក នៅពេលពួកគេត្រឡប់ចូលមកវិញឡើយ។

 

រដ្ឋមន្រ្តីទីមួយនៃអៀរឡង់ខាងជើងលោកស្រី Arlene Foster បានប្រាប់វិទ្យុ BBC ថាបញ្ជីឈ្មោះនៃប្រទេសដែលត្រូវបានអនុញ្ញាត ក៏នឹងនៅតែស្ថិតក្រោមការត្រួតពិនិត្យ ដោយប្រើប្រាស់សណ្ឋានដូចទៅនឹងប្រព័ន្ធភ្លើងចរាចរណ៍ដែរ ដែលបណ្តាប្រទេសពណ៌បៃតង និងពណ៌លឿង នឹងត្រូវបានអនុញ្ញាតឲ្យចេញ-ចូលបានដោយសេរី។ 

 

ដោយឡែកសម្រាប់ប្រទេសដែលមានពណ៌ក្រហម (ជាពណ៌តំណាងឲ្យប្រទេសដែលមានអត្រាអ្នកឆ្លង Covid-19 ខ្ពស់) នឹងតម្រូវឱ្យមានការ អនុវត្តគោលការណ៍ដាក់ឲ្យនៅដាច់ពីគេ (Quarantine) នេះជាដាច់ខាត។